ខេត្តព្រះសីហនុ៖(ពត៍មានបឋម)នៅវេលាម៉ោងប្រមាណជាង១១យប់ថ្ងៃទី25មិថុនានេះនៅចំនុចក្បែស្ពានអូ សំអាតស្ថិតក្នុងក្រុមទី១៣ភូមិ១សង្កាត់លេខ៣ក្រុងព្រះសីហនុមានករណីប្លន់ប្រដាប់អាវុធបានមួយកើតឡើងបណ្តាលអោយអ្នកនៅក្បែរកន្លែងកើតហេតុរងរបួសជើងខាងឆ្វេងដោយសារក្រុមចោបាញ់មួយគ្រាប់ ។ ប៉ុន្តែភាគីស្ត្រីរងគ្រោះជាម្ចាស់ម៉ូតូដែលត្រូវចោរប្លន់យកម៉ូតូម៉ាកហុងដាសេ១២៥ពណ៍ខ្មៅសេរី២០១៦នោះពុំមានគ្រោះថ្នាក់អ្វីទេ។
ភាគីស្ត្រីរងគ្រោះដែលត្រូវចោរប្លន់មានឈ្នោះ លឹម មុំ អាយុ២៤ឆ្នាំមានទីលំនៅក្បែរកន្លែងកើតឯបុរសរងគ្រោះដែលត្រូវចោរបាញ់មានឈ្មោះ ពល សាមាន អាយុ២៣ឆ្នាំ។
យោងតាមស្ត្រីរងគ្រោះបានប្រាប់សមត្ថកិច្ចអោយដឹងថា ភិនភាគជនសង្ស័យ៖
ជិះម៉ូតូ dream 013 ព៌ណខ្មៅ អ្នកបើកម៉ូតូអាយុប្រហែល២៨ឆ្នាំ កម្ពស់ប្រហែល១.៦៥ម មាឌធំ ពាក់មួកការពារ ពាក់អាវធំព៌ណខ្មៅ !! អ្នកជិះពីក្រោយកាន់កាំភ្លើង ខ្លី មាឌធំ ខ្ពស់ សម្បុរខ្មៅ សក់រួញ អាយុប្រហែល៣០ឆ្នាំ ពាក់អាវសដៃវែងឆ្នូត ។
ដោយឡែកយោងតាមប្រភពបុរសជាជនរងគ្រោះដែលរងរបួសបាននិយាយថា៖ នៅពេលកើតហេតុបានឬសម្លេងម៉ូតូឈប់នៅក្បែផ្ទះមានសម្លេងស្រីនិងប្រុស ស្មានថាជាសម្លេងសង្សាខ្លួនក៍ស្ទុះមកមើល ប៉ុន្តែគ្រាន់បើកដើរផុតពីផ្ទះបន្តិចក៍ត្រូវបានគេបាញ់មកលើខ្លួនតែម្តង ក្រោយមកទើបដឹងថាជាក្រុមចោរកំពុងប្លន់ម៉ូតូ។
ក្រោយកើតហេតុប្រមាណជិតកន្លះម៉ោងស្ត្រីរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្ត៍រដ្ឋបាលសង្កាត់លេខ៣ ឯ ជនរងគ្រោះរបួសជើងកំពុងសង្រោះនៅមន្ទីពេទ្យចំកាចេក។
សូមបញ្ជាក់ផងដែថា ស្ត្រីរងគ្រោះត្រូវចោរប្លន់យកម៉ូតូ និងជនរងគ្រោះចោរបាញ់ខាងលើនេះពុំមានជាប់សាច់ឈាមគ្នានោះទេ។
គួររំលឹកថាខេត្តព្រះសីហនុតាំងពីលោក ជួន ណារិន ចូលមកកាន់តំណែងជាស្នងការនគរបាលសកម្មភាពប្លន់ប្រដាប់អាវុធមិនសូវជាកើតមានទេ។
បើទោះជាមិនសូវមានអំពើប្លន់ប្រដាប់អាវុធមែនតែអំពើលួច ឆក់វិញត្រូវមហាជនទូទៅសង្គេតឃើញថានៅតែមានជាហូរហែតែក៍មានការបង្ក្រាបដូចភ្លៀងរលឹមផងដែរ។
ប៉ុន្តែចំពោះករណីល្បែងស៊ីសងខុសច្បាប់វិញហាក់បីដូចជាក្តាប់មុខសញ្ញាគោលដៅមិនទាន់បានដើម្បីចាត់វិធានការណ៍ម្តងណាឡើយ៕