​សាលាខេត្ត​ព្រះសីហនុ​បានរៀបចំ​នូវ​កិច្ចប្រជុំ​ពិភាក្សា​ស្តីពី​ករណី​ក្រុមហ៊ុន RIC និង GGC ដើម្បី​រក​ដំណោះស្រាយ​ជូន​កម្មករ​និ​យិ​ជិត​តាមច្បាប់​

0

 

ខេត្តព្រះសីហនុ៖បន្ទាប់ពីមានការតវ៉ាជាបន្តបន្ទាប់របស់កម្មករនិយោជិតរោងចក្រRCI និងរោងចក្រGGC ដែលថៅកែរត់ចោលបាត់នោះ នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៦នេះ
ឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ, ឯកឧត្តម ឡុង ដារ៉ា មេធាវីរដ្ឋាភិបាល, ឯកឧត្តម ប្រាក់ ចាន់ធឿន អគ្គលេខាធិការ គ.ប.ប លោក យ៉ូវ ខេមរ៉ា ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តព្រះសីហនុ និងមន្ត្រីពាក់ព័ន្ធ ២ រូបទៀតផងដែរ បានរៀបចំកិច្ចប្រជុំដើម្បីរកដំណោះស្រាយជូនបងប្អូនក្មួយកម្មករ និយោជិត នៅរោងចក្រRCI និង GGC ដែលកំពុងជួបការលំបាក។ក្រុមការងារមានភារកិច្ចដូចខាងក្រោម៖
– ដោះស្រាយ និងអន្តរាគមន៍ក្នុងករណីមានវិវាទការងារ ឬកូដកម្មបាតុកម្មកើតឡើងក្នុងអំឡុងពេលនៃការដោះស្រាយករណីនេះមិនទាន់បានបញ្ចប់ជាស្ថាពរ ។photo_2016-07-27_07-05-50 photo_2016-07-27_07-05-59 photo_2016-07-27_07-05-55 photo_2016-07-27_07-05-46
– សហការជាមួយអាជ្ញាធរសមត្ថកិច្ចពាក់ព័ន្ធ អ.គ.ក.ប សាលាខេត្តព្រះសីហនុ សាលាក្រុងព្រះសីហនុដើម្បីការពាររាល់សិទ្ធិ និង ផលប្រយោជន៍ ស្របច្បាប់របស់កម្មករ និយោជិត និងនិយោជកស្របតាមដែនកំណត់នៃច្បាប់ ស្ដីពីការងារ ។ – ជួយសម្របសម្រួលនាយកក្រុមហ៊ុន និងភាគីពាក់ព័ន្ធ ពិសេសកម្មករ និយោជិត ដើម្បីដោះស្រាយក្រៅប្រព័ន្ធតុលាការ និងចាត់វិធានការតាមផ្លូវតុលាការសុំចេញដីកាកត់ត្រា រក្សាការពារចលនទ្រព្យ អចលនទ្រព្យ និង សម្ភារៈផ្សេងៗរបស់ក្រុមហ៊ុន ប្រកាសលក់ឡៃឡុងបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗជូនកម្មករ និយោជិត និង ចូលរួមគ្រប់នីតិវិធីរបស់តុលាការ ។ ស្រាវជ្រាវរកនាយកក្រុមហ៊ុន ឬអ្នកទទួលខុសត្រូវចំពោះប្រាក់ឈ្នួលរបស់កម្មករនិយោជិតក្រុមហ៊ុន រ៉ូយ៉ាល់ ក្រោនថិក អ៊ីនធើណេសិនណល អ៊ីន ។បង្កភាពជិតស្និទ្ធជាមួយសហជីពមូលដ្ឋាន កម្មករនិយោជិតនៅក្រុមហ៊ុន រ៉ូយ៉ាល់ ក្រោនថិក អ៊ីនធើណេសិនណល អ៊ីន ក្នុងដំណើរការអនុវត្តនីតិវិធីឲ្យមានតម្លាភាព ។ធ្វើរបាយកាណ៍លទ្ធផលជូនប្រធានគណៈកម្មាការសម្រាប់ដោះស្រាយបញ្ហាកូដកម្មបាតុកម្ម នៅតាមគ្រប់មុខសញ្ញា ។ទទួលភារកិច្ចផ្សេងទៀត សម្រាប់ដោះស្រាយបញ្ហាកូដកម្ម បាតុកម្ម នៅតាមគ្រប់មុខសញ្ញាប្រគល់ជូន ។ជាលទ្ធផលអង្គប្រជុំបានសម្រេចដូចខាងក្រោម៖
១-ធ្វើការសម្របសម្រួលបន្តដោះស្រាយករណីកម្មករ និយោជិតនៃក្រុមហ៊ុនGGC ប្តឹងសុំដីការក្សាការពារក្រុមហ៊ុនRCI ។
២-ធ្វើបញ្ជីបច្ចុប្បន្នភាពប្រាក់ឈ្នួលចុងក្រោយ និងប្រាក់ផ្តាច់កិច្ចសន្យាការងាររបស់កម្មករ និយោជិតនៃក្រុមហ៊ុនទាំង២ ។ ៣-ធ្វើបញ្ជីសារពើភ័ណទ្រព្យសម្បត្តិក្រុមហ៊ុនទាំងពីរ
៤-ធ្វើការសម្របសម្រួលក្រុមហ៊ុនទាំងពីរឲ្យមានអ្នកតំណាងស្របច្បាប់ដើម្បីអនុវត្តតាមស.ជ.ណ លេខ ៥៥០ ចុះថ្ងៃទី៦ ខែមេសា ឆ្នាំ២០០៩ របស់រាជរដ្ឋាភិបាល។៥-សម្របសម្រួលជាមួយសហជីពមូលដ្ឋានក្រុមហ៊ុនទាំងពីរដើម្បីបញ្ជៀសកុំឲ្យមានកូដកម្ម បាតុកម្ម ឬបំផុសញុះញង់ និងមានការអូសទាញកម្មករ និយោជិតក្រុមហ៊ុនទាំង២ធ្វើសកម្មភាពខុសច្បាប់។
៦-ស្ថាប័នជំនាញមន្ទីរជំនាញដែលពាក់ព័ន្ធក្នុងការដោះស្រាយករណីក្រុមហ៊ុន RCI និងក្រុមហ៊ុនGGC ត្រូវខិតខំសម្របសម្រួលឱ្យដំណើរការដោះស្រាយបញ្ហាប្រាក់ឈ្នួល និងប្រាក់អត្ថប្រយោជន៍ផ្សេងៗរបស់កម្មករ និយោជិត ក្រុមហ៊ុនទាំង២ឱ្យបានរលូន និងឆាប់រហ័ស៕