​ជិះ​ម៉ូតូ​ក្នុង​ល្បឿន​លឿន​មិន​ប្រយ័ត្ន​ជ្រុល​ទៅបុក​រថយន្ត​ព្រូស​ចំ​ពី​ចំហៀង​ខាងក្រោយ​ពេញទំហឹង​បណ្ដាល​ឲ្យ​ប្រុស​ស្រី​៣​នាក់​រងរបួស​ធ្ងន់​និង​ស្រាល​

0

ភ្នំពេញ៖បុរសម្នាក់បានរងរបួសយ៉ាងធ្ងន់ធ្ងរ និងនារី២នាក់ទៀតរងរបួសស្រាល ហើយត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះនៅមន្ទីពេទ្យភ្លាមៗ ក្រោយពីពួកគាត់បានជិះឌុបគ្នាក្នុងល្បឿនយ៉ាងលឿន និងមិនប្រយ័ត្នបានជ្រុលទៅបុករថយន្តព្រូស ចំពីក្រោយចហៀងរថយន្តនិងរងការខូចខាត។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាលើនេះបានកើតឡើងកាលពីវេលាម៉ោង១និង២៥នាទីរំលងអាធ្រាត ឈាលចូលថ្ងៃទី២៥ ខែឧសភា ឆ្នាំ6016 នៅចំណុចផ្លូវផ្លោះអូឬស្សី កែងនិងផ្លូវ១០៥ ស្ថិតក្នុសង្កាត់បឹងព្រលិត ខណ្ឌ7មករា ។
តាមសាក្សីដែលឃើញហេតុការណ៍នេះបានឲ្យដឹងថា នៅមុនពេលកើតហេតុគឺ មានរថយន្តព្រូស ពណ៌ស្ក ពាក់ស្លាកលេខភ្នំពេញ2AA.2173 បានបើកបរក្នុងទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿនតាមបណ្ដោយផ្លូវផ្លោះអូរឬស្សី ខណះមកដល់កែងផ្លូវ១០៥ ដែលជាចំណុចកើតហេតុក៏ស្រាប់តែមាន ម៉ូតូមួយគ្រឿងម៉ាក ស៊ុយសុ៊គីឡែត ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1FJ.8277 ជិះឌុបគ្នាដោយប្រុសស្រី៣នាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវ១០៥ ក្នុងទិសដៅពីត្បួងទៅជើងក្នុងល្បឿនយ៉ាងលឿនដោយមិនបន្ថយល្បឿនក៏ជ្រុលទៅបុករថយន្តព្រូសចំពីចហៀងខាងក្រោយពេញទំហឹងបណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់ និងនារី២នាក់អង្គុយពីក្រោយរងរបួសស្រាល រីឯម៉ូតូរងការខូចខាតខាងមុខទាំងស្រ៊ុង ចំណែកឯរថយន្តរងការខូចខាតខាងក្រោយបន្តិចបន្ទួច។photo_2016-07-27_07-25-23 photo_2016-07-27_07-25-20
ក្រោយពេលកើតហេតុ ភាគីខាងម៉ូតូរបួសធ្ងន់ស្រាលទាំង៣នាក់នោះ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះភ្លាមៗផងដែរ បន្ទាប់ក្រោយមកសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុ និងបានសហការជាមួយជំនាញធ្វើការវាស់វែង យករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមនីតិវិធី ៕