​បទល្មើស​ព្រៃឈើ​ក្នុងស្រុក​ជីក្រែង​ ត្រូវបានឃុបឃិតគ្នាជាប្រព័ន្ឋ

0

​សៀមរាប : ឃុំ​ខ្វាវ ស្រុក​ជីក្រែង ខេត្តសៀមរាប ជា​តំបន់​មួយ​ដែល​ធ្លាប់មាន​ព្រៃឈើ ក្រាស់ ប៉ុន្តែ​បច្ចុប្បន្ន​ត្រូវបាន​បំផ្លាញ ដោយ​ជន​អគតិ​ឃុបឃិត​ជាមួយ​មន្ត្រី​មាន​សមត្ថកិច្ច​។ ដោយ ឡែក​ពេលនេះ​មានការ​កាប់​កូន​រកា​រាប់ម៉ឺន​ដើម យកទៅលក់​អោយ​ឈ្មួញ​ក្នុងតម្លៃ ២០០០៛ ក្នុង​មួយ​ដើម បើតាម​សំដី​ឈ្មួញ​ម្នាក់​និយាយថា ពួកគេ​ទិញ​ដើម​រកា​នេះ យកទៅអោយ ឧកញ៉ា​ម្នាក់ ធ្វើជា​របង​ឈើ​រស់ ហុំ​ចំការកៅស៊ូ នៅឯ​ចំការលើ ខេត្តកំពង់ចាម ។

ចំណែកឯ​ដើម​ ​សុ​ក្រម និង​ដើម ផ្ចឹក​វិញ ត្រូវបាន​គេ​កាប់​រាប់សែន​ដើម យកទៅ​ធ្វើ​ជ្រលង​ម្រេច នៅក្នុង​ក្រុមហ៊ុន​ខេន ដែល​ស្ថិតនៅ​ភូមិ ១០៣ ឃុំ​បឹងមាលា ស្រុក​ស្វាយ​លើ​ខេត្តសៀមរាប​។ ការកាប់បំផ្លាញ​កូនឈើ​ទាំងបី​ប្រភេទ​នេះ អ្នកសារព័ត៌មាន​បាន សួរ​ទៅ​លោក ភោ វីរៈ ប្រធាន​រដ្ឋបាល​ព្រៃឈើ​សង្កាត់​ខ្វាវ លោក ភោ វីរៈ បាន​បំភ្លឺថា ឈ្មួញ​ទាំងនេះ មានច្បាប់​ហើយ ។​ ​ ​ ​ ​ ​ស្រុក​ជីក្រែង (​ដោយ អ៊ុក ផ្លុ​ង និង ព្រំ សុខា​)??????????????????????????????? ??????????????????????????????? ???????????????????????????????