ខេត្តពោធិ៍សាត់៖ ក្រោយពេលរដូវប្រាំងបានកន្លងផុតទៅរយះពេល៤ទៅ៥ខែ ពេលនេះភ្លៀងក៍បានចាប់ផ្ដើមធ្លាក់រាយបា៉យគ្រប់ទីកន្លែងនៅទូទាំងទឹកដីខេត្តពោធិ៍ ហើយរដូវវស្សាក៍ឈានចូលមកដល់ ដែលប្រជាកសិករយើងនិយាថារដូវធ្វើស្រែចំពោះការងារកសិកម្មដំណាំស្រូវប្រជាកសិករក៍ចាប់ផ្ដើមដែរ។ ស្របពេលជាមួយគ្នានោះ ខាងមន្ទីកសិកម្មខេត្តពោធិ៍សាត់ជាមួយ ស្រុកក្រុងភូមិឃុំសង្កាត់ ក៍បាននាំស្រូវពូជ ជូនប្រជាពលរដ្ឋដល់គ្រួសារមួយចំនួនដែលខ្វះខាតសម្រាប់បង្ករបង្កើនផលនេះផងដែរ។ជាស្ដែងនាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៦ នៅសាលាឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ វត្តមានរបស់លោក ឡាយ វិសិទ្ធ ប្រធានមន្ទីកសិកម្មខេត្តជាមួយមន្ត្រីកសិកម្មមូលដ្ឋានស្រុកឃុំភូមិនិង លោក មោក កោ
មេឃុំស្នាអន្សាជាមួយអាជ្ញាធរមូលដ្ឋាន បានធ្វើពិធិចែកស្រូវពូជដល់បងប្អូនប្រជាពលចំនួន១៨០គ្រួសារ ដែលបានមកទាំង០៦ភូមិ ក្នុងឃុំស្នាអន្សា ដើម្បីទទួលយកស្រូវពូជយកទៅធ្វើស្រែរបស់មន្ទីកសិកម្មខេត្តពោធិ៍សាត់។នៅក្នុងការចែកស្រូវពូជជូនដល់ប្រជាពលរដ្ឋខ្វះខាតចំនួន១៨០គ្រួសារយកទៅបង្ករបង្កើនផលនារដូវវស្សាបាន
កំពុងមកដល់នេះលោក ឡាយ វិសិទ្ធ ប្រធានមន្ទីកសិកម្មខេត្តពោធិ៍បាននែនាំដល់បងប្អូប្រជាពលរដ្ឋពីបច្ចែកទេសមួយចំនួនថា។ ការរៀបចំដី ការសាប ការស្ទូង ការថែទាំ ការប្រមូលផល ត្រូវមានការសំរិតសំរាំងពូជ ឲ្យបានត្រឹមត្រូវ ជាពិសេស ការតាមដានសត្វល្អិតដែលជាសត្វចង្រៃ ដូចជាដង្កូវហ្វូងជាដើម ត្រូវតែមានវិធានការពារ និងកំចាត់វាជាបន្ទាន់ ។ លោក ប្រធានមន្ទីកសិកម្មរូបនោះបានបន្ដធ្វើការពន្យល់ណែនាំអោយយកចិត្តទុកដាក់ពិនិត្យ និងតាមដានសុខភាពសត្វ ធ្វើយា៉ងណាកុំឲ្យចិញ្ចឹម លែងចោល វាអាចបាត់បង់ និងឆ្លងជំងឺផ្សេងៗ កើតឡើងជាយថាហេតុ ហើយបើសិនជាមានបញ្ហា ពាក់ពន្ធ័ និងវិស័យកសិកម្ម សួមបងប្អូនប្រជាពលរដ្ឋទាំងអស់រួសរាន់ត្រូវប្រញាប់ ផ្តល់ពត៌មានទៅអាជ្ញាធរមូលដ្ឋានដែលនៅជិតបងប្អូន ឫ ផ្ដល់ព័ត៍មានទៅខាង មន្ត្រីកសិកម្មមូលដ្ឋានរបស់យើងដែលមានៈ ពេទ្យភូមិ ពេទ្យសត្វឃុំ ការិយាល័យកសិកម្មស្រុក និងមន្ទីរកសិកម្មខេត្ត ក៍បានដែរ ដើម្បីងាយស្រួសដល់មន្ត្រីកសិកម្មរបស់យើងបានដឹងនិងរកវិធានការទប់ស្កាត់ជូនបងប្អូនប្រជាពលរដ្ឋ។
ហើយលោកក៍បានបញ្ជាក់ចុងក្រោយថា ៖ ការចែកស្រូវពូជនិងចែករំលែកបច្ចែកទេសពីរៀបកសិកម្មនេះមិនមែនតែ១៨០គ្រួសារនក្នុងឃុំនេះទេគឺនៅទូទាំងខេត្តពោធិ៍សាត់ ។
ជាមួយនិងភាពស្និតស្នាលស្នាមញញឹមរបស់បងប្អូនប្រជាពលរដ្ឋ ដែលបានទទួលពូជស្រូវព្រមទាំងទទួលបានពីរបៀបបច្ចែកទេសនៃការណែនាំរបស់លោកប្រធានមន្ទីកសិកម្មខេត្ត។ លោក មោក កោ មេឃុំស្នាអន្សា ដែលជាតំណាងឲ្យប្រជាពលរដ្ឋក៍បានថ្លែងអំណរគុណយា៉ងជ្រៀលជ្រៅ ដល់លោកប្រធានមន្ទីនិងមន្ត្រីមន្ត្រីកសិកម្មដែលបានយកចិត្តទុកដាក់លើប្រជាពលរដ្ឋបែបនេះ ៕