​ ​អំណោយ​កាកបាទក្រហម​ប្រគល់ជូន​គ្រួសារ​ជនពិការ​៤២០​គ្រួសារ​នៅ មណ្ឌល​អភិវឌ្ឍន៍​យោធិន​ពិការ ៣១៧-​តេ​ជោរ​-​ភ្នំ​ឆ័​ត្រ​

0

បន្ទាយមានជ័យ៖អំណោយកាកបាទក្រហមកម្ពុជាត្រូវបានលោកជំទាវ ម៉ែន នារី សុភ័ក្រ ប្រគល់ជូន គ្រួសារជនពិការ ៤២០ គ្រួសារនៅ មណ្ឌលអភិវឌ្ឍន៍យោធិនពិការ ៣១៧-តេជោរភ្នំឆ័ត្រស្ថិតនៅភូមិតេជោភ្នំឆ័ត្រភូមិចំការគរ ឃុំស្រុកស្វាយចេកខេត្តបន្ទាយមានជ័យ។ ការប្រគល់ជូនធ្វើឡើងនៅព្រឹកថ្ងៃទី២៧ខែមិថុនាឆ្នាំ២០១៦នេះ។
លោកឧត្តមសេនីយ៍ ទុយ ប៊ុនលី ប្រធានមណ្ឌល តេជោរភ្នំឆ័ត្រអោយដឹងថា: មណ្ឌលអភិវឌ្ឍន៍ យោធិនពិការ៣១៧-តេជោរ-ភ្នំឆ័ត្របានបង្កើតឡើង នៅឆ្នាំ២០១២ក្រោមការមៗបុហ របស់ឯកឧត្ដម នាយឧត្ដមសេនីយ មាស សុភា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរះភូមិន្ទ មេបញ្ជាការកងទ័ពជើងគោគ បច្ចប្បន្នមានយោធិន និងគ្រួសារ ៤០០គ្រួសារ។មានផ្ទះ២៣០ខ្នង,មានដីលំនៅនិងដីដាំដុះក្នុង១គ្រួសារៗចំនួន១,៥ហិចតាហើយមានដាំដំឡូងមី,ស្រូវ,ស្វាយ,ដំណាំបន្លែជាច្រើនទៀត។ជាមួយនេះដែរលោកក៏បានលើកឡើងពីកង្វះខាតនៃទឹកស្អាតសំរាប់ទទួលទាននឹងប្រើប្រាស់ពិសេសអណ្តូងទឹក។
ថ្លែងទៅកាន់បងប្អូនយោធិនពិការ: លោកជំទាវ ម៉ែន នារីសុភ័ក្រ អនុប្រធានទី១ កាកបាទក្រហមកម្ពុជានិងជាតំណាងphoto_2016-07-27_16-18-56 photo_2016-07-27_16-18-50 photo_2016-07-27_16-18-46 photo_2016-07-27_16-18-42 photo_2016-07-27_16-18-37
សម្តេចកិត្តិព្រឹទ្ធ បណ្ឌិតប៊ុនរ៉ានី-ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពូជា សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី-ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពូជាបានលើកឡើងថាដោយទទួលបានការគិតគូររបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតដល់ការរស់នៅរបស់បងប្អូនយោធិនដែលកំពុងរស់នៅក្នុងមណ្ឌលពិការ សម្តេចបានឧបត្ថម្ថនូវគ្រឿងឧបភោគបរិភោគ មុងភួយក្រមា សារ៉ុង ដើម្បីដោយសំលឹងឃើញពីតម្រូវការចាំបាច់ក្នុងជីវភាពគ្រួសាររបស់បងប្អូនឯកភាពផ្តល់ជូនអំណោយមនុស្សធ៍មដល់គ្រួសារងាយរងគ្រោះដោយ អំណោយដ៍ថ្លៃថ្លារបស់សម្តេចប្រធានបានប្រគល់ភារកិច្ចជូន គ្រប់គ្រងគ្រោះមហន្តរាយ និងមានការចូលរួម ពីឯកឧត្តមប្រធានកិត្តិយស សមាជិកកិត្តិយស គណ:កម្មាធិការសាខា អនុសាខា នាយកសាខា មន្ត្រីប្រតិបត្តិ អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមកម្ពុជា ។
ឯកឧត្ដម បានពាំនាំនូវការសាកសួរសុខទុក្ខពី សម្តេចប្រធាន ហើយបានលើកឡើងពីបញ្ហាប្រឈម ៥យ៉ាងគឺ: ១.បញ្ហាបម្រែបម្រួលអាកាសធាតុ ។២.ការកាត់បន្ថយភាពក្រីក្រ និងអំពើហឹង្សា ។៣.បញ្ហាគ្រឿងញៀន ក្មេងទំនើង។៤.បញ្ហាអនាម័យ សុខភាព និងទឹក។៥.ការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍៕ដោយ:ឃិន គន្ធា