កណ្ដាល:. បុរសម្នាក់ត្រូវបានស្លាប់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍កាលពីវេលាម៉ោង១៧និង២០នាទីលើកំណាត់ផ្លូវជាតិលេខ៤ចន្លោះគីឡូម៉ែត្រលេខ២៦-២៧.ត្រង់ចំណុះភូមិត្រពាំងពើកឃុំពើកស្រុកអង្គស្នួលខេត្តកណ្ដាលសមត្តកិច្ចបានឲ្យដឹងថា:បុរសដែលបានស្លាប់ក្នុងហេតុនោះមានឈ្មោះ.ចឹក.មាន.អាយុ៥៤ឆ្នាំរស់នៅភូមិត្រពាំងភូមិឃុំពើកស្រុកអង្គស្នួលខេត្តកណ្ដាលមុខរបរកម្មករហើយមានអ្នករួមដំណើរម្នាក់ទៀតឈ្មោះមាស.អុី.ប្រុសអាយុ១៨ឆ្នាំរស់នៅភូមិត្រពយីងឃុំពើកស្រុកអង្គស្នួលមុរបរកម្មករដែរជិះម៉ូតូម៉ាក់C125.ពណ៍ខ្មៅ.ពាក់ស្លាក់លេខភ្នំពេញ.1 AV.97.07.បើកឆ្លងថ្នល់ពីត្បូងទៅជើង។
រីឯភាគីម្ខាងទៀតឈ្មោះ.ញឹម.សុវណ្ណមុនី.ប្រុសអាយុ២៤ឆ្នាំរស់នៅភូមិណងស្រាយឃុំតាភេមស្រុកត្រាំកក់ខេត្តតាកែវជានិស្សិតបើកម៉ូតូម៉ាក.PULSAR.ពណ៍ខ្មៅពាក់ស្លាកលេខភ្នំពេញ.1FW.50.03.បើកពីលិចទៅកើតរងរបួសធ្ងន់ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យ។
សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា:នៅមុនពេលកើតហេតុគេឃើញម៉ូតូម៉ាក.PULSAR.បើកមានល្បឿនលឿនពីលិចទៅកើតលុះមកដល់ចំណុចកើតហេតុក៍ប្រទះជាមួយនិងម៉ូតូម៉ាកC125.ដែលកំពុងឆ្លងផ្លូវក៍បានបុកយ៉ាងពេញទំហឹងតែម្ដងទៅបណ្ដាលឲ្យស្លាប់ម្នាក់នៅនិងកន្លែងហើយរបួសពីរនាក់ទៀត។
សមត្តកិច្ចបានបញ្ជាក់ទៀតថា: ក្រោយពីបានធ្វើការវាស់
វែងរួចអ្នករងរបួសត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យចំណែកសពប្រគល់ឲ្យទៅសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីរីឯម៉ូតូទាំងពីរគ្រឿងត្រូវយកមករក្សាទុកនៅអធិការដ្ផាននគបាលស្រុកអង្គស្នួលរងចាំការដោះស្រាយជាក្រោយ៕
ដោយ.ខាត់.សុឃឿន