​ឯ​ឧ យន្ត​មីន​អភិបាលខេត្ត​ព្រះសីហនុ​ប្រកាស​បើក​វគ្គ​ហ្វឹកហ្វឺន​ ​បំប៉ន​នាយទាហាន​និង​ពលទាហាន​នៅ​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត​ព្រះសីហនុ​

0

 

ខេត្តព្រះសីហនុ៖ ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៦ ទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះសីហនុ បានប្រារព្ធពិធី បើកវគ្គ ហ្វឹកហ្វឺន បំប៉នពង្រឹងរៀបរយ ដល់នាយទាហាននាយទាហានរងនិងពលទាហាន តំបន់ប្រតិបត្តិការសឹករងព្រះសីហនុ ក្រោមអធិបតីភាព ឯកឧត្ដមយន្ត មីន អភិបាលនៃគណៈអភិបាលខេត្ត ប្រធាន គណៈបញ្ជាការ ឯកភាពរដ្ឋបាលខេត្តព្រះសីហនុ និង មានការអញ្ញើញចូលរួម ពីសំណាក់ ឯកឧត្ដម លោក ឧកញ៉ា លោក មេបញ្ជាការ កងកម្លាំង ប្រដាប់អាវុធ ជុំវិញខេត្ត ជាភ្ញៀវកិត្តិយសផងដែរ ។ក្រោយពីសំណេះសំណាលជាមួយ នាយទាហាន នាយទាហានរង និងពលទាហានចំនួន១៣០ នាក់ រួច ឯកឧត្ដម អភិបាលខេត្តព្រះសីហនុ បានប្រកាសបើក វគ្គហ្វឹកហ្វឺន បំប៉នពង្រឹងរៀបរយ ចាប់ ពីពេលនេះតទៅ។photo_2016-07-27_16-17-45 photo_2016-07-27_16-17-51 photo_2016-07-27_16-17-56 photo_2016-07-27_16-18-04

ក្នុងឱកាសនោះផងដែរ ឯឧ យន្ត មីន បានជួយឧបត្ថម្ភ ដល់វគ្គហ្វឹកហ្វឺន ជាថវិការចំនួន ២លានរៀល ។ -លោកឧកញ៉ា ឡាវ កាង ប្រធានសភាពាណិជ្ជកម្ម ខេត្តព្រះសីហនុ ជួយឧបត្ថម្ភ ថវិការចំនួន១លានរៀល ។-ស្នងការនគរបាលខេត្តព្រះសីហនុ ជួយឧបត្ថម្ភថវិការចំនួន ១០០$ ។-លោក អីុ សុខឡេង អភិបាលក្រុងព្រះសីនុ ជួយឧបត្ថម្ភថវិការចំនួន១០០$ ។
-លោក នេន ចំរើន នាយខណ្ឌជលផលកំពង់សោម ជួយឧបត្ថម្ភ ត្រីចំហុយ ជារៀងរាល់សប្តាហ៍។- លោក ហ៊ុល វាសនា ប្រធានអង្គការC N W ជួយឧបត្ថម្ភ ទូរដាក់ឯកសារ ចំនួន១ = ៤០០$ , កៅអីជ័រ ចំនួន២០ , ប៊ិចសរសេរ ចំនួន ២៥០ដើម , សឺមីដាក់ឯកសារ ចំនួន ៦២ និងសំភារៈមួយចំនួនទៀត៕