ដោយ សាវ៉ុន
ខេត្តព្រះសីហនុ៖ គំនរដែកអេតចាយដុះស្លែដាក់ នៅលើចិញ្ចើមផ្លូវទំនប់រលកសង្កាត់1ក្រុងព្រះសីហនុត្រូវបាន ម្ចាស់កំពុងចាត់ចែងរេើនិងស្ទួចដឹកចេញហើយ នៅរសៀល ២៧ មិថុនា ២០១៦ នេះ ។គួររំលឹកថា កាលពីថ្ងៃទី២៣ មិថុនា ២០១៦ រដ្ឋបាលក្រុង បានចុះណែនាំ និងធ្វើកំណត់ហេតុ ឲ្យម្ចាស់ត្រូវតែរេីចេញឲ្យអស់ទុករយៈពេល៣ថ្ងៃ។កន្លងមកចិញ្ចើមផ្លូវនៅចំណុភូមិទំនប់រលកសង្កាត់លេខ1នេះត្រូវបានថៅកែអេតចាយដុះស្លែ ឈ្មោះ តាយ យកធ្វើជាកន្លែងដាក់គ្រឿងអេតចាយដោយមិនខ្វល់អំពីអ្វីទាំងអស់។ទង្វើនេះបានធ្វើឲមានការរឹះគន់យ៉ាងខ្លាំងពីសាធារណៈជន ហើយអាជ្ញាធរក្រុងហាក់មិនបានចាត់វិធានការណ៍ឲ មានប្រសិទ្ធភាពឡើយ។ប៉ុន្តែបច្ចុប្បន្នក្នុងដំណាក់កាលរដ្ឋបាល លោក អ៊ី សុខឡេង អភិបាលក្រុងព្រះសីហនុនេះពលរដ្ឋ សង្ឃឹមថានឹងមិនមានលទ្ធផលដូចសម័យកាលចៅហ្វាយក្រុងមុនៗទៀតទេ៕