បាតុកម្ម​តវ៉ា​មុខ​គយ​ប៉ោយប៉ែត អ្នករត់​ឡាន​តា​ក់សី​ុ​ដឹកទំនិញ​គេចពន្ធ​,​ដកថយ​

0

ដោយ:ឃិន គន្ធា

បន្ទាយមានជ័យ៖ អ្នករត់ឡានតាក់សីុនិងអ្នកគាំទ្ររាប់សិបនាក់ជាមួយរថយន្តតូច១០គ្រឿងបានលើកគ្នាមកធ្វើបាតុកម្មអហឹង្សារតវ៉ានៅការិយាល័យគយនិងរដ្ឋាករច្រកទ្វារអន្តរជាតិប៉ោយប៉ែតនាភូមិក្បាលស្ពាន១សង្កាត់/ក្រុងប៉ោយប៉ែតពីម៉ោងជាង៨ដល់ម៉ោងជិត១១ព្រឹកphoto_2016-06-27_18-44-43ថ្ងៃទី២៧មិថុនាឆ្នាំ២០១៦។លោកអ៊ុង ថាប់រ៉ាំង អ្នកកាសែតក្នុងស្រុកម្នាក់ជាមេដឹកនាំបាតុកម្មអោយដឹងថា:បំណងពួកអ្នករត់តាក់សុីតែដឹកទំនិញពេលនេះគឺទី១-សុំអោយមន្ត្រីគយចល័ត ការិយាល័យគយច្រកប៉ោយប៉ែតនិងគយសាខាខេត្តបន្ទាយមានជ័យដកពាក្យបណ្តឹងនៅតុលាការខេត្ត(ដែលប្តឹងប្រឆាំងនឹងអ្នករត់សីុឈ្មោះ ពែក ចាន់រ៉ា ហៅត្រេនភេទប្រុស អាយុ ២៦ ឆ្នាំរស់នៅភូមិក្បាលស្ពានសង្កាត់ប៉ោយប៉ែតក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ)។
ទី២-សុំបង់ពន្ធគយទំនិញដឹកតាមឡាននៅជើងទី១(ដឹកចេញពីក្រុងប៉ោយប៉ែតក្នង១ថ្ងៃៗ)។ទី៣-សុំមិនបង់ពន្ធឡានដឹកជើងទី២។លោក លី ប៊ុនសុង អនុប្រធានការិយាល័យគយនិងរដ្ឋាករច្រកទ្វារអន្តរជាតិប៉ោយប៉ែតប្រាប់កាសែតរស្មីកម្ពុជាថា:កន្លងមក គយធ្លាប់អនុគ្រោះខ្លះដែរដល់ពលរដ្ឋក្រីក្រនិងទិញទំនិញមកប្រើជាលក្ខណ:គ្រួសារ ហើយជាទំនិញមានអត្រាពន្ធទាប។ដូចជារថយន្តជើងទី២ ខ្លះដែលអ្នរត់តាក់ស៊ីដឹកនូវទំនិញផ្ទាល់ខ្លួន មិនជួញដូរនិងមិនអត្រាពន្ធខ្ពស់។ប៉ុន្តែ គយនឹងមិនដកបណ្តឹងករណីឈ្មោះពែក ចាន់រ៉ា ហៅត្រេននោះទេព្រោះជននោះប្រព្រឹត្តខុសធ្ងន់ធ្ងរនឹងច្បាប់ពន្ធគយ។ក្នុងបាតុកម្មនោះ ក្រុមអ្នកតវ៉ាមិនបង្កហឹង្សារណាមួយទេ ហើយក៏អត់បិទផ្លូវនិងលើកបដា គ្រាន់តែស្រែកតវ៉ាស្នើសុំដូចខាងលើនិងមានសរសេរលើជញ្ជាំងរថយន្តថា:”រួមគ្នាប្រឆាំងអំពើពុករលួយ”។ក្នុងពេលនោះគេឃើញ មន្ត្រីបានពង្រាយកម្លាំងនគរបាលក្រុងនិងប៉ុស្តិ៍រដ្ឋបាល,នគរបាលការពារព្រំដែនគោកវរ:៨៩១ ,កម្លាំងកងរាជអាវុធហត្ថ រាប់សិបនាក់។តែមិនបង្ក្រាបឬគម្រាមកំហែងណាមួយដែរ ។
តែទីបំផុត អ្នកតវ៉ាបានរំសាយ ហើយថារង់ចាំចូលទៅចចារដោយសន្តវិធីជាមួយមន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចតាមក្រោយ។សូមរំលឹកថា កាលពីថ្ងៃទី១៣ខែឧសភាឆ្នាំ២០១៦វេលាម៉ោង៥:៥០នាទីល្ងាច កម្លាំងកងរាជអាវុធហត្ថនិងមន្ត្រីគយចល័តប្រចាំផ្លូវជាតិលេខ៥ កែងផ្លូវ៥០មែ៉ត្រនៅចំណុចភូមិភូមិដំរីសង្កាត់និមិត្តក្រុងប៉ោយប៉ែតបានស្ទាក់បង្ក្រាបរថយន្តដឹកទំនិញគេចពន្ធរបស់ឈ្មោះខាងលើ។ក្នុងនោះកម្លាំងចាប់ក្រៀក សង្កត់បោកផ្ទប់ឈ្មោះនោះនឹងឡាន រួចអូសទៅកន្លែងដោយចោទថាជននេះគេចវេះមិនបង់ពន្ធនិងប្រឆាំងមន្ត្រីសាធារណ:។
មន្ត្រីគយសាខាខេត្តទទួលសំណុំរឿងគយចល័តថ្នាក់ក្រោមរបស់ខ្លួន ហើយកសាងសំណុំរឿងបញ្ជូនទៅថ្នាក់លើនិងមួយទៀតទៅតុលាការ។ចំណែកឈ្មោះ ពែក ចាន់រ៉ា ហៅត្រេននៅពេលបន្ទាប់មកគឺថ្ងៃទី៣០ឧសភា ឆ្នាំ២០១៦ ក៏បានដាក់បណ្តឹងទៅតុលាការខេត្តបន្ទាយមានជ័យ គឺប្តឹងមន្ត្រីនិងមេគយមួយចំនួនថា បានធ្វើទារុណកម្មនិងរំលោភសិទ្ធិមនុស្សពេលបង្ក្រាបអំពើរត់ពន្ធ ហើយទារសំណងជម្ងឺចិត្តដល់ទៅ២០មឺុនដុល្លាសរអា ។ចុងចោទរួមមានលោក ឆែ សុធា ប្រធានសាខាគយខេត្តបន្ទាយមានជ័យ,លោក ហ៊ុយ សុជាតិ ប្រធានការិយាល័យគយនិងរដ្ឋាករ ច្រកប៉ោយប៉ែត និងលោក ប៉េង គិត ប្រធានគយចល័តប្រចាំផ្លូវជាតិលេខ៥-កែងផ្លូវ៥០មែ៉ត្រនៅភូមិកូនដំរី។ពោលគឺបណ្តឹងទាំងនោះកើតក្រោយករណីរថយន្តដឹកទំនិញគេចពន្ធរបស់បុរសនេះ បើករត់មិនបង់ពន្ធ រួចបុកនឹងឡានគយដេញតាមបង្កខូចខាត។ដោយកំហឹងនិងការរើបម្រាសនិងប្រទូស្តរាយគ្នា មន្ត្រីគយនិងកម្លាំងអ.ហបានចាប់អុកផ្អឹបនិងផ្ទប់បែបទារុណកម្ម រឹត-កធ្វើអោយឱ្យអ្នកបើកតាក់ស៊ីនោះស្ទើរដាច់ខ្យល់ ហើយរងការឈឺចាប់ជាខ្លាំងបណ្តឹងទាំងសងខាងនៅទ្រឹង ស្ងាត់ឈឹង៕photo_2016-06-27_18-44-30 photo_2016-06-27_18-44-00 photo_2016-06-27_18-44-10 photo_2016-06-27_18-43-58 photo_2016-06-27_18-44-05 photo_2016-06-27_18-44-08 photo_2016-06-27_18-44-13 photo_2016-06-27_18-43-55 photo_2016-06-27_18-43-50