ដោយ ខេង ឧត្តម
សៀមរាប៖ ការចុះពិនិត្យព្យាលនេះ ធ្វើឡើងក្នុងរយៈពេល០៥ថ្ងៃ គឺចាប់ពីថ្ងៃទី២៧ ខែមិថុនាដល់ថ្ងៃទី០១កក្កដា ឆ្នាំ២០១៦ នៅក្នុងវិទ្យាល័យដំដែក ស្រុកសូទ្រនីគម ខេត្តសៀមរាប។ក្រុមគ្រូពេទ្យស្ម័គចិត្តមកពីក្រសួងការពារជាតិ និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៃអង្គការវ័នធូវ័ន(One 2 One) ប្រទេសអូស្ត្រាលី បានចុះមកពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋនៅក្នុងស្រុកសូទ្រនីគម ខេត្តសៀមរាប ។
លោកជំទាវ តុប សារ៉ន អគ្គនាយករង អគ្គនាយកដ្ឋានភស្តុ័ភា និងហិរញ្ញវត្ថុ ក្រសួងការពារជាតិ បានឲ្យដឹងថា ក្រោមគំនិតផ្តួចផ្តើមរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ថ្នាក់ដឹកនាំក្រសួងការពារជាតិ បានចាត់ឲ្យក្រុមគ្រូពេទ្យចល័ត សហការជាមួយគ្រូពេទ្យស្ម័គ្រចិត្តមកពីប្រទេសអូស្ត្រាលី បានចុះធ្វើការព្យាបាលដោយឥតគិតថ្លៃជូនដល់ប្រជាពលរដ្ឋគ្រប់ រាជធានី ខេត្តទូទាំងប្រទេសកម្ពុជា។ លោកជំទាវបន្តថា សម្រាប់ខេត្តសៀមរាប ការចុះមកព្យាបាលនេះគឺជាលើកទី៤ហើយ។
លោកជំទាវ បន្តថា ការព្យាលបាលជំងឺទូទៅមានបួនចំណុច មាត់ធ្មេញ បំពង់ក ត្រចៀក និងភ្នែក កន្លងមកក៏ដូចពេលនេះ បន្ទាប់ពីមានការពិនិត្យជំងឺឃើញថា ប្រជាពលរដ្ឋភាគច្រើននៅតាមទីជនបទពួកគាត់មានបញ្ហាភ្នែកច្រើនជាងគេនិងបន្ទាប់មកមាត់ធ្មេញ ជាពិសេសក្មេងៗ៕