​សកម្មភាព​ដឹកឈើ​យ៉ាង​គគ្រឹក​គ្រេង​សមត្ថកិច្ច​មេព្រៃ​សង្កាត់​កូ​លេន​ឆ្លើយថា​អត់​ដឹង

0

ព្រះវិហារៈ បទល្មើសដឹកឈើដោយខុសច្បាប់ត្រូវ គេសង្កេតឃើញមានដឹកដូចហែរកឋិន នៅតាមបណ្តោយផ្លូវជាតិ លេខ៦៤ ចេញពីខេត្តព្រះវិហារ ឆ្ពោះមកស្តប់ទុកនៅឃុំស្រយ៉ង់កោះកេរ្តិ៍ ស្រុកគូលេន ខេត្តព្រះវិហារ ហើយមានឈ្មួញ ដឹកបន្តកន្ទុយតាមបណ្តោយផ្លូវស្រុកស្វាយលើ ឆ្ពោះមកខេត្តសៀមរាប ជារៀងរាល់យប់ កាត់ស្នាក់ការសង្កាត់រដ្ឋបាល ព្រៃគូលេន និងសង្កាត់រដ្ឋបាលព្រៃឈើ ស្វាយលើ បែរជានាយសង្កាត់ទាំង២កន្លែងមិនខ្ចីបង្ក្រាប សង្ស័យទុកចិញ្ចឹមឆ្នាំបាយ។
ជាក់ស្តែងរថយន្តដឹកឈើតាមរយះរថយន្តកូរ៉េ និងរថយន្តសាំយ៉ុង បានធ្វើសកម្មភាពដឹកជញ្ជូនឈើដោយខុសច្បាប់តែចៃដន្យ រថយន្តខូចទៅមុខលែងរួច នៅចំណុចអូឬស្សី កណ្តាលអាធ្រាតឈានចូលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ ២០១៦ ស្ថិតនៅ ភូមិគូលែនត្បូង ឃុំគូលែន ស្រុកគូលែន ខេត្តព្រះវិហារ ទើបបែកធ្លាយព័ត៌មាន ប្រៀបដូចដំរីងាប់យកចង្អេរមកបាំង ក៏សមត្ថកិច្ចមេព្រៃបញ្ជារឲ្យកូនដៃចុះទៅពិនិត្យកន្លែងរថយន្តដឹកឈើ ខុសច្បាប់ដែលទៅមុខលែងរួច ។
លោកពេជ្រ បូរិន នាយសង្កាត់រដ្ឋបាលព្រៃឈើ គូលេន បានឲ្យដឹងថា លោកទទួលដំណឹងពីដែរ ថាមានរថយន្តដឹកឈើខុសច្បាប់ខូច ហើយបានឲ្យកម្លាំងចុះទៅឃាត់ដើម្បីរក្សាទុក ដែលមានឈើសរុបមាន ទាំងវែងទាំងខ្លីមានចំនួន១៨៦សន្លឹក តៃកុងឡានក្រោយពីមានដំណឹងថា បែកធ្លាយរឿងដឹកឈើ ទើបបានឆ្លៀតឳកាសបើករថយន្តគេចខ្លួនបាត់ រីឯឈើទាំងអស់ត្រូវបាន ដឹកយកមករក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើ គូលេន ។

ដោយ សែម ឡុំ

photo_2016-06-28_17-08-06 photo_2016-06-28_17-08-08 photo_2016-06-28_17-08-14