​សិស្ស​ជាង​៥០០​នាក់​នៅ​វិទ្យាល័យ​ហ៊ុនសែន​មង្គលបុរី ស្វែងយល់​ពី​គុណភាព​ចំណីអាហារ​

0

បន្ទាយមានជ័យ៖សិស្សានុសិស្សនៅវិទ្យាល័យហ៊ុន សែនមង្គលបុរីប្រមាណ៥០០នាក់ស្វែងយល់ពីគុណភាពចំណីអាហារ វៀចាកពីការប្រើប្រាស់ម្សៅស ជាតិអាស៉ីត និងជាតិគីមីផ្សេងៗ។មន្ត្រីកាំកុងត្រូលរួមជាមួយមន្ត្រីជំនាញបានចុះផ្សព្វផ្សាយណែនាំដល់សិស្សានុសិស្សជាង៥០០នាក់នៅវិទ្យាល័យហ៊ុន សែន មង្គលបូរីអោយយល់ដឹងពីគុណភាពទំនិញនិងបរិភោគអាហារព្រួយបារម្ភប៉ះពាល់សុខដែលត្រូវធ្វើឡើងនៅថ្ងៃទី២៩ខែ មិថុនាឆ្នាំ២០១៦ស្ថិតក្នុងឃុំឫស្សីក្រោកស្រុកមង្គលបូរី។លោក លន់ ស៊ីថា អនុប្រធានសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថា៖ដោយមានការណែនាំពីនាយកដ្ឋានកាំកុងត្រូលមន្ត្រីជំនាញបានចុះផ្សព្វផ្សាយអប់រំណែនាំដល់នុសិស្សអោយមានការយល់ដឹងទំនិញដែលជាអាហារព្រួយបារម្ភប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋនិងសិស្ស។
លោកបានបន្តថា៖សិស្សានុសិស្សក្រោយពេលទទួលការអប់រំនិងណែនាំពីចំណីអាហារត្រូវយកទៅណែនាំដល់ក្រុមគ្រួសារបងប្អូននៅមូលដ្ឋានអោយមានការយល់ដឹងការពារសុខភាពទាំងអស់គ្នា។photo_2016-07-30_07-21-33 photo_2016-07-30_07-21-14 photo_2016-07-30_07-21-24 photo_2016-07-30_07-21-09 photo_2016-07-30_07-21-07 photo_2016-07-30_07-21-11
លោក ហុង លៀង អនុប្រធានទី១ទទួលទីផ្សាសាខាកាំកុងត្រូលខេត្តបានប្រសាសន៍ថា៖សុខភាពបងប្អូនប្រជាពលរដ្ឋនិងប្អូនៗគឺជាការសំខាន់បំផុតដែលមន្ត្រីកាំកុងត្រូលដែលត្រូវយកចិត្តទុកដាក់និងត្រូវអប់រំណែនាំអោយបានយល់ដឹងការចំណីអាហារដែលជាការព្រួយបារម្ភបញ្ហាសុខភាព។
លោកបានណែនាំដល់សិស្សានុសិស្សនៅពេលទិញទំនិញទៅបរិភោគនិងទៅប្រើប្រាស់ត្រូវមើលពីការបរិច្ឆេតនិងគុណភាពដើម្បីការពារសុខមាលភាពក្នុងក្រុមគ្រួសារ៕ដោយ:ឃិន គន្ធា