ខេត្តមណ្ឌលគិរី៖ ក្រោយពីសមត្ថកិច្ចពីនិត្យទៅលើសាកសពក្មេងប្រុសទាំងពីរ ពុំឃើញមានស្លាកស្នាម ក៏ប្រគល់អោយគ្រួសារសព ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕
ដោយ ពលៈក្មេងប្រុសចំនួនពីរនាក់បានស្លាប់ដោយសារលង់ទឹកនៅក្នុងត្រពាំងទឹកក្រោយបន្ទាយទាហ៊ានគ២ ដែលស្ថិតនៅក្នុងភូមិអូរអាមឃុំស្រែខ្ទុមស្រុកកែវសីមាខេត្តមណ្ឌលគិរី កាលពីថ្ងៃទី២៧ខែមិថុនាឆ្នាំ២០១៦នេះ ។បើតាមសមត្ថកិច្ចរបស់ អធិការរដ្ឋាននគរបាលស្រុកកែវសីមា បានប្រាប់អោយដឹងថា ក្មេងប្រុសដែលរងកគ្រោះ បានបាត់ខ្លួនតាំង ពីសៀលម៉ោង៤នឹង០០នាទី។ ក្រោយមកឪពុកក្មេងរងគ្រោះបានដើររកក៏ប្រទះឃើញសំលៀកបំពាក់នឹកកង់នៅក្បែត្រពាំងទឹក ក៏ឆោឡោនាំគ្នាចុះរាវរកនៅក្នុងត្រពាំងទឹក ឃើញក្មេងទាំងពីរនៅវេលាម៉ោង៦នឹង២០នាទីសៀលថ្ងៃដដៃល ប៉ុន្តែជាអកុសល់ក្មេងប្រុសទាំងពីរនេះ បានស្លាប់បាត់បង់ជីវិតទៅហើយ។
សមត្ថកិច្ចបានបន្តអោយដឹងទៀតថា ក្មេងប្រុសរងគ្រោះដោយសារលង់ទឹកស្លាប់ទី១ឈ្មោះ ងន់ សៀងលី អាយុ៨ឆ្នាំ មានឪពុកឈ្មោះ ងន់ ទូន អាយុ៣៥ឆ្នាំ ជាជនជាតិខ្មែរមានទីលំនៅ នៅក្នុងភូមិកើតហេតុខាងលើ។ទី២មានឈ្មោះ បាំង ម៉េងហៀង អាយុ៦ឆ្នាំដែលមានជីតាឈ្មោះប៊ិន បាំង អាយុ៥៥ឆ្នាំជាជនជាតិខ្មែរ មានទីលំនៅនៅក្នុងភូមិកើតហេតុខាងលើដូចគ្នា។