បន្ទាយមានជ័យ: មន្ត្រីចំនួន២៦រូបត្រូវបានបំពាក់ឋានត្តរស័ត្ដិ ប្រកាសផ្ទេរភារកិច្ចនិងតែងតាំងមុខតំណែងចំនួន១២រូប ជាមួយនេះដែរ លោកវរសេនី៍ឯក សិទ្ធិ ឡោះ ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យត្រូវបានបំពាក់ឋានន្តរសក្តិថ្នាក់ឧត្តមសេនីយ៍ត្រី និងបានប្រកាសផ្ទេរភារកិច្ចតែងតាំងលោក អ៑ុ សុផល ពីអធិការក្រុងប៉ោយប៉ែតមកកាន់ជាស្នងការរងខេត្តបន្ទាយមានជ័យទទួលបន្ទុកសណ្តាប់ផ្នាប់ដោយដាក់ជំនួសលោក ធិន សិុនដេត ពីប្រធានការរិយាល័យគ្រឿងញៀនមកជាអធិការក្រុងប៉ោយប៉ែតវិញ។ផ្លាស់ប្តូរទៅវិញទៅមកនៅនាយការិយាល័យអន្តោប្រវេសន៍និងការិយាល័យសណ្តាប់ធ្នាប់។
លោក សួន បវរ អភិបាលខេត្តបន្ទាយមានជ័យបានចូលរួមមានប្រសាសន៍: សរសើដល់កងកំលាំងនគរបាលខេត្តបន្ទាយមានជ័យក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ អាត់ ខែម ជាស្នងការបានរក្សាបាននៅសន្តិសុខសណ្តាប់ផ្នាប់ជាពិសេសការទប់ស្កាតបង្ក្រាបបានបទល្មើសចោរប្លន់ប្រដាប់អាវុធនិងការចូលរួមក្នុងកិច្ចការសង្គមដូចជាជួយសាងសងផ្ទះពលរដ្ឋ ចែកទឹកជូនពលរដ្ឋ។
ឧត្តមសេនីយ៍ ដាំ វុទ្ធី អគ្គស្នងការរងនគរបាលជាតិបានមានប្រសាសន៍ថាក្រោយពីទទួលបានមុខតំណែងនិងឋានន្តរសក្តិត្រូវបន្តធ្វើការជូនជាតិនិងពលរដ្ឋធ្វើយ៉ាងណារក្សាការពារសន្តិសុខសណ្តាប់ផ្នាប់ជូនពលរដ្ឋទៅតាមគោលនយោបាយភូមិឃុំមានសុវត្តិភាព៕ដោយ:ឃិន គន្ធា