​លោក ទិ​ត្យ វុទ្ធី អភិបាលស្រុក​ព្រៃនប់​អញ្ជើញ​ពលរដ្ឋ​ដែល​សង់ផ្ទះ​រំលោភ លូ ប្រឡាយ​មក​ពិភាក្សា​រក​ដំណោះស្រាយ​

0

 

ខេត្តព្រះសីហនុ៖នៅរសៀលថ្ងៃទី២៩មិថុនានេះ រដ្ឋបាលស្រុកព្រៃនប់ ដឹកនាំដោយលោកទិត វុទ្ធី អភិបាលស្រុក បានកោះហៅប្រជាពលរដ្ឋដែលសង់លំនៅឋាននៅលើប្រឡាយ-លូ នៅក្បែទីប្រជុំផ្សារវាលរេញ មក ពិភាក្សារកដំណោះស្រាយ។

ពាក់ព័ន្ធនឹងបញ្ហាកកស្ទះកាកសំណល់ក្នុងប្រឡាយ-លូ ដែលនាំឲទឹកហូចូលជនលិចក្នុងផ្សារវាលរិញជាញឹកញាប់ពេលមានភ្លៀងធ្លាក់ខ្លាំងម្តងៗ។នៅក្នុងកិច្ចពិភាក្សារនោះបានសម្រេច ឯកភាព បង្កើតគណៈកម្មការត្រួតពិនិត្យ លើប្រព័ន្ធប្រឡាយ – លូ នៅចំនុចនោះដែលប្រជាពលរដ្ឋបានសង់ផ្ទះលើលូ ប្រឡាយ។photo_2016-07-30_07-23-27 photo_2016-07-30_07-23-31 photo_2016-07-30_07-23-24

ជាវិធានការចំពោះមុខជាក់ស្តែង ឲប្រជាពលរដ្ឋដែលនៅចំណុចខាងលើនោះត្រូវ មានសកម្មភាព ថែរក្សារនិង យកបាវចុះកើបដី(ស្តារ)ក្នុងប្រឡាយ-លូនោះតាមកន្លែងដែលខ្លួនរស់នៅរៀងៗខ្លួនចាប់ពីស្អែកនេះទៅ។(ប្រភព រដ្ឋបាលស្រុកព្រៃនប់)