​ថៃ​ដោះ​លេង​វិញ​នូវ​រថយន្ត​ពលរដ្ឋ​ខ្មែរ​ដែល​ព្យាយាម​ឆ្លង​ចូល​ទឹកដី​ថៃ​ដឹក​ហ្គាស​ហួស​ដែន​កំណត់​

0

បន្ទាយ​មាន​ជ័​យៈ រថយន្ត​ខ្មែរ និង​ម្ចាស់​ប្រមាណ​ជា​៣០​គ្រឿង​ដែល​ព្យាយាម​ឆ្លង​ហួស​ដែន​កំណត់​ដែល​ថៃ​អនុ​ញ្ញ​ត​ដើម្បី​ទៅ​ប​ញ្ជូ​ល​ឬ ដឹក​ហ្គាស​មក​កម្ពុជា ត្រូវបាន​ទា​ហ៊ាន​ឈុតខ្មៅ និង​តំរួត​ថៃ​ឃាត់​ហើយ​ត្រូវបាន​ដោះ​លេង​មកវិញ​នា​រសៀល​ថ្ងៃ​ដដែល​ទី​២៤ ឧសភា ២០១៤ ក្រោម​ការសម្របសម្រួល​ពី​ស្ថាន​អគ្គ​កុងស៊ុល​ប្រចាំខេត្ត​ស្រះកែវ សមត្ថកិច្ច អាជ្ញាធរ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ។​ ​

ការឃាត់​រថយន្ត​តូច និង​មធ្យម ព្រមទាំង​តៃកុង​ជា​ពលរដ្ឋ​ខ្មែរ​ដែល​ព្យាយាម​ចូលទៅ​ដឹក​ហ្គាស​ពី​ស្ថានីយ៍​ហ្គាស​នៅក្នុង​ស្រុក​អារញ្ញ​ប្រា​ថេប ខេត្ត​ស្រះកែវ​ប្រទេស​ថៃ គឺធ្វើឡើង​ដោយ​យោធា និង​តំរួត​ថៃ​កាលពី​វេលា​ម៉ោង ១១ ថ្ងៃត្រង់​ថ្ងៃទី​២៤ ឧសភា ២០១៤ ហួស​ពី​តំបន់​ផ្សារ​រុង​គ្លឿ ដែល​ភាគី​ថៃ​មិន​អនុ​ញ្ញ​ត​អោយ​រថយន្ត​របស់​ខ្មែរ​ចូល​ជ្រៅ​ហួស​ពី​ផ្សារ​រុង​គ្លឿ​ឡើយ ។

ការឃាត់ និង​ហាម​មិនអោយ​រថយន្ត​ខ្មែរ​ចូល​ជ្រៅ​ក្នុង​ទឹកដី​ថៃ គឺធ្វើឡើង​មុន​មួយថ្ងៃ​នៃ​ថ្ងៃ​ឃាត់​រថយន្ត​ខាងលើ​បន្ទាប់ពី​ប្រទេស​ថៃ​ត្រូវបានធ្វើ​រដ្ឋប្រហា​ដោយ​យោធា និង​គ្រប់គ្រង​ប្រទេស​ទាំងមូល​ដោយ​យោធា ។ ជាមួយនិង​ការឃាត់​រថយន្ត​ខ្មែរ និង​ពលរដ្ឋ​ខ្មែរ​ខាងលើ​ដែលមានៈ​ឆ្លង​ហួស​ដែន​កំណត់​ដែល​ថៃ​អនុ​ញ្ញ​ត​ចូល​ដឹក​ឧស្ម័ន​ហ្គាស​ត្រូវបាន​ស្ថាន​អគ្គ​កុងស៊ុល​កម្ពុជា​ប្រចាំខេត្ត​ស្រះកែវ ការិយាល័យ​ទំនាក់ទំនង​កម្ពុជា​ថៃ និង​ប៉ុស្តិ៍នគរបាល​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ធ្វើការ​សម្របសម្រួល​ជា​មួ​យិ​ទា​ហ៊ាន​ឈុតខ្មៅ​ថៃ ភ្លាមៗ រហូតដល់​ម៉ោង​៥ រសៀល​ថ្ងៃ​ដដែល​បន្ទាប់ពី​មាន​ការចុះ​ខសន្យា​ពី​ម្ចាស់​រថយន្ត និង​ធានា​ពី​មន្ត្រី​កម្ពុជា​ទើប​រថយន្ត និង​ម្ចាស់​រថយន្ត​ជា​ពលរដ្ឋ​ខ្មែរ​ត្រូវបាន​អនុ​ញ្ញ​ត អោយ​ត្រលប់​មកវិញ ។ ​

គួរ​បញ្ចា​ក់ថា នៅ​ច្រក​ប៉ោយប៉ែត​ក្រៅពី​រថយន្ត​ផ្ទាល់ខ្លួន​របស់​ពលរដ្ឋ​ខ្មែរ​ប្រក​បរបរ​នៅ​ផ្សារ​រុង​គ្លឿ គឺ​នៅមាន​រថយន្ត​ខ្មែរ​ចូល​ដឹក​ហ្គាស​ពី​ថៃ​មក​លក់​នៅ​កម្ពុជា ប្រមាណ ៥០០ គ្រឿងក្នុង​១​ថ្ងៃៗ​។ ការហាមឃាត់​របស់​ថៃ​បានធ្វើ​ឲ្យ​ពលរដ្ឋ​ទាំងនោះ​បាត់​អាជីព ហេតុនេះ​ពួកគាត់​មានៈ និង​បំពាន​បម្រាម​របស់​អាជ្ញា​ធរ​យោធា​ថៃ ដោយ​ចូលទៅ​ហួស​ពី ទី​កំណត់​ត្រឹម​ផ្សារ​រុង​គ្លឿ​។ ពលរដ្ឋ​ម្ចាស់​ឡាន​ដឹក​ហ្គាស​អាច​លើ​គ្នា​មក​តវ៉ា រៀរាំង នៅ​និង​មាត់ច្រក​មួយ​នេះ​មិនអោយ​រថយន្ត​ដឹកទំនិញ​របស់​ថៃ​ចូល​កម្ពុជា​ដែរ​ដូច​កាល​កន្លងមក​បើ​ពួកគេ​មិនបាន​ចូលទៅ​ដឹក​ហ្គាស​ក្នុង​ទឹកដី​ថៃ​ដូច​រាល់ដង ៕រូបថត(8)