​ប៉េអឹម​ស្នាក់ការ​សន្តិសុខ​៧៨១​បង្ក្រាប​រថយន្ត​បា​ឡែ​ន​លួច​ដឹកឈើ​ប្រណិត​ជាច្រើន​ដុំ​

0

ខេត្តរតនគិរី៖ រថយន្តបាឡែនមួយគ្រឿងពណ៍ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ២x.១៣៦៥ លួចដឹកឈើប្រណិតប្រភេទធ្នុងជាច្រើនដុំ ហើយដឹកចេញពីព្រំប្រទល់ខេត្តស្ទឹងត្រែងឆ្ពោះទៅខេត្តរតនគិរី ត្រូវបានកម្លាំងប៉េអឹមស្នាក់ការសន្តិសុខ៧៨១ធ្វើការបង្ក្រាបបានកាលពីវេលាម៉ោង៨នឹង១៨នាទីយប់ថ្ងៃទី២៨ខែមិថុនាឆ្នាំ២០១៦ ក្បែរស្នាក់ការ៧៨១ស្តិតនៅភូមិ៣ឃុំត្រពាំងក្រហមស្រុកកូនមុំខេត្តរតនគិរី។លោកអនុសេនីយ៍ឯក ហង្ស វុទ្ធីជំនួយការស្នាក់ការសន្តិសុខ៧៨១ បានឲ្យដឹងថា ក្រោយពីបង្ក្រាបបានកម្លាំងយើងបានរកឃើញស្លាកលេខមួយទៀតនៅក្នុងរថយន្តដឹកឈើបទល្មើស គឺភ្នំពេញ២z.៦០៦១ ក្រោយពីការបង្ក្រាបរថយន្តខាងលើនេះដែរ ម្ចាស់រថយន្តបានចុះរត់គេចខ្លួនបាត់ស្រមោល។photo_2016-07-30_07-24-06 photo_2016-07-30_07-24-02 photo_2016-07-30_07-23-58
ប្រភពច្បាស់ការបានឲ្យដឹងថា ម្ចាស់រថយន្តដឹកឈើខាងលើត្រូវបានគេស្គាល់ឈ្មោះ ស្រីណែត សកម្មក្នុងការដឹកជញ្ជូនឈើប្រណិតខុសច្បាប់ចូលក្រុងបានលុងនឹងបន្តទៅលក់នៅឯប្រទេសវៀតណាម។