កំពង់ធំ= ការ៉ាសាំង១កន្លែងត្រូវបានមហាជនរឹះគន់ថានាំសាំងកិច្ចពន្ធនាំចូលពីច្រកអានសេះមកលក់បោះដុំ នៅក្នុងខេត្តកំពង់ធំដោយក្នុង១អាទិត្យ បង់លុយអោយនគរបាលសេដ្នកិច្ចខេត្តម្ដង ទង្វើនេះបានត្រូវបានគេសង្ស័យថាខេត្តកំពង់ធំនៅមានទំនិញកិច្ចពន្ធជាច្រើនដែលនគរបាលសេដ្ឋកិច្ចប្រើល្បិចតំរូវអោយឈ្មួលបង់លុយចូលរដ្នតែពាក់កណ្ដាល នៅសល់ពាក់ណ្ដាលទៀតចែកគ្នាដាក់ហ៊ោប៉ៅ ការដឹកជញ្ចូនសាំងបានប្រព្រឹត្តទៅជារាងរាល់ថ្ងៃ ដែលមានទីតាំងស្ថិត ក្នុងភូមិថ្នល់បែក ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
បើតាមប្រភពពីសមត្ថកិច្ចបានអោយដឹងថា សាំងដែលចូលមកខេត្តកំពង់ធំគឺជាសាំងកិច្ចពន្ធ ព្រោះច្បាប់តំរ៉ូវអោយផ្គត់ផ្គង់ខេត្តព្រះវិហារតែប៉ុណ្ណោះ តែបែរជាលោកសាន នាំចូលមកលក់ដុះ រាយនៅខេត្តកំពង់ធំដោយត្រូវរ៉ូវជាមួយនគរបាលសេដ្ឋកិច្ចជាអ្នកបើកភ្លើងខៀវជាយូរមកហើយទើបមិនខ្វាយខ្វលនិងការបង្ក្រាប់។
ពាក់ព័ន្ធនិងការចោតប្រកាន់នេះ លោក សាន ដែលជាម្ចាស់ការ៉ាសាំងបានឆ្លើយថាលោក ពុំមានច្បាប់នាំចូលទេ គឺមានតែនៅថៅកែក្រុមហ៊ុនធំ ចំណែកកូនចៅវិញឆ្លើយថា ថៅកែខ្លួន បានបង់លុយអោយនគរបាលសេដ្ឋកិច្ច គយ ក្នុងខេត្តកំពង់ធំ ក្នុង១អាទិត្យម្ដង់ ។
លោកវីរះសេនីយទោ វ៉ា ចាន់កុសល ប្រធានការិយាល័យប៉ុស្ដិនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តកំពង់ធំ បានឆ្លើយថារវល់ អោយតេទូស័ព្ទ ទៅកូនចៅ ចំណែកកូនចៅឆ្លើយថា សាំង ទាំងនោះបានដឹកចូលគ្មានច្បាប់មកលក់យូរណាស់មកហើយ មិនហ៊ានបង្ក្រាប់ទេ ព្រោះជាសាំងអ្នកធំ។
លោកជូ សំអាន ស្នងការ ខេត្តកំពង់ធំ បានមានប្រសាសន៍ថាលោក ពុំដែលបានដឹងសោះរឿងសាំង អត់ពន្ធនេះដោយសំអាងឃើញគេមានការ៉ាសសាំងត្រឹមត្រូវ តែលោកនិងអោយកំលាំងនគរបាលសេដ្ឋកិច្ចចុះទៅដល់កន្លែងដើម្បីត្រួតពិនិត្យមើល តាមផ្លូវច្បាប់៕