ឆ្លងកាត់ការផ្តល់យោបល់របស់បងប្អូនមួយចំនួនដែលផ្តល់មតិតាម Facebook បន្ទាប់ពីខ្ញុំចាត់វិធានការលើលោកឧត្តមសេនីយ៍ក្នុងរយះពេលដែលខ្ញុំមិនទាន់ចុះហត្ថលេខាលើឯកសារផ្លូវការដែលខ្ញុំសូមធ្វើការកែតម្រូវលើវិធានការដូចខាងក្រោមៈ១.អនុវត្តវិន័យចំពោះលោកឧត្តមសេនីយ៍ ម៉ម ស្រុីវណ្ណា ដោយដកតួរនាទីពីអគ្គនាយករងនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍បុ៉ន្តែររក្សាទុកឋានន្តរសក័ជាឧត្តមសេនីយឯកនៃនគរបាលជាតិតទៅទៀត។ នាពេលខាងមុខប្រសិនលោក ម៉ម ស្រុីវណ្ណា ស្គាល់កំហុសនិងធ្វើការកែប្រែ ក្រសួងមហាផ្ទៃអាចលើកសំណើរតែងតាំងក្នុងមុខដំណែងណាមួយសមស្រប។ នេះជាឱកាសសំរាប់ការកែខ្លួន ក្នុងករណីយមិនកែប្រែវិន័យនឹងមានបន្តទៀត។
២.ស្នងការនគរបាលរាជធានីត្រូវអប់រំមន្ត្រីនគរបាលដែលប្រើពាក្យសំដីមិនគប្បីហើយប្រគល់ការងាអោយធ្វើឡើងវិញ។៣.ក្រសួងមហាផ្ធៃ អគ្គស្នងការនគរបាលជាតិត្រូវធ្វើការអប់រំនគរបាលចរាចរណ៍ទូទាំងប្រទេសអំពីសីលធម៍ សុជីវធម៍ វិន័យ។ល។ត្រូវសុភាពរាបសារតែហ្មឺងមា៉ត់ក្នុងការអនុវត្តច្បាប់។៤.ខ្ញុំនឹងមានការរីករាយប្រសិនលោកឧត្តមសេនីយ៍ និង លោកអនុសេនីយ៍បានជួបគ្នារាប់អានគ្នាជំនួសឱ្យជម្លោះកន្លងមក។
៥.អំពាវនាវបងប្អូនជនរួមជាតិគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា និងសូមចូលរួមផ្តល់មតិលើចំណុចខ្វះខាតចំពោះមន្ត្រីដែលអនុវត្តច្បាប់ប្រព្រិត្តមិនគប្បីចំពោះប្រជាពលរដ្ឋ។ខ្ញុំសង្ឃឹមថាដំណោះស្រាយនេះនឹងទទួលបានការគាំទ្រ។ ខ្ញុំសំរាកបានត្រឹម២មោ៉ងបុ៉ណ្ណោះដោយសាររឿងមួយនេះ៕