ខេត្តសៀមរាបៈ នៅក្នុងតំបន់ប៉ូលទេសចរណ៍សៀមរាបអង្គរនេះត្រូវបានគេសំលឹងឃើញថា មានហាង លក់ដូរមួយចំនួនមិនគោរពអត្ដសញ្ញាណជាតិឡើយ ទើបនៅរសៀលថ្ងៃទី២៣ខែឧសភានេះ អជ្ញាធរ ក្រុងសៀមរាបសហការជាមួយអជ្ញាធរមួលដ្ឋាន បានធ្វើការហាមឃាត់និងណែនាំដល់បណ្ដា សណ្ឋាគារ ហាងលក់ដូរទាំងឡាយណាដែលមិនគោរពច្បាប់ទម្លាប់ ។
ហេតុការណ៍ចុះណែនាំនេះធ្វើឡើងនៅវេលាម៉ោង ១៥និង០០នាទីថ្ងៃ២៣ខែឧសភាឆ្នាំ២០១៤ ស្ថិតនៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ។ លោក អឿន ពៅ អភិបាលរងក្រុងសៀមរាប ថ្លែងប្រាប់កម្ពុជាថ្មីនាឳកាសនោះថា ដោយមើល ឃើញពីកំហុសឆ្គងរបស់ហាងលក់ដូរមួយចំនួននៅក្នុងក្រុងសៀមរាបមនេះ លោកក៏បានចេញប្រតិបត្តិ ការដោយសហការជាមួយ ការិយាល័យជំនាញក្រុង និងអជ្ញាធរភូមិ សង្កាត់ ធ្វើការណែនាំដល់ហាង លក់ដូរចំនួនពីរដែលមានថៅកែជាជនជាតិកូរ៉េជាអ្នកគ្រប់គ្រង ។
លោកអភិបាលរងក្រុងបន្ដទៀតថា យើងពិបាកមើលពេក ព្រោះហាងដែលមានយីហោធំៗទាំងនោះមិនមានសរសេរជាអក្សរខ្មែរទេ ពោល គឺពួកគេសរសេរអក្សរជាតិសាសន៍របស់គេ ហើយទាំងលោកនិងប្រជាពលរដ្ឋទូទៅក៏មិនដឹងដែរថា ហាងទាំងនោះលក់ដូរអ្វីនោះដែរ ។
លោកបន្ដទៀតថា ដោយយោងតាមច្បាប់បច្ចុប្បន្ននេះលោកបានណែនាំឲ្យម្ចាស់ហាងទាំង នោះ គោរពតាមគោលការណ៍ច្បាប់ ទី១ ត្រូវសុំច្បាប់អាជីវកម្ម ទី២ រាល់ស្លាកយីហោត្រូវសរសេរជា ភាសាខ្មែរ ទី៣ សុំច្បាប់បើកទីតាំង ។ លោកអភិបាលក្រុងបញ្ជាក់ទៀតថា បច្ចុ្បប្បន្ននេះលោកបាន ចាត់ក្រុមការងារមួយចុះធ្វើការស្រាវជ្រាវនិងណែនាំដល់ម្ចាស់ហាងនានានៅក្នុងក្រុងសៀមរាប ឲ្យចេះ គោរពច្បាប់ហើយបើករណីមិនធ្វើតាមការណែនាំនោះទេអជ្ញាធរនិងមានវិធានការបន្ដទៀត ។
សូមបញ្ជាក់ផងដែរថា ការដាក់ស្លាកយីហោធំៗ នៅតាមផ្លូវនិងតាមហាងលក់ដូរនានាតាំងតែ ពីយូយារណាស់មកហើយ ដោយពុំឃើញមានផ្លាស់ប្ដូរនោះទេ ហើយពលរដ្ឋមានចម្ងល់ថា តើអជ្ញាធរ និងមន្ទិរពាក់ព័ន្ធនានាកំពុងធ្វើអ្វី ទើបមិនបានដឹងពីករណីនេះ រឺមួយទទួលបានលាភសក្ការៈជាថ្នូរនិង ការមិនបង្ក្រាប រឺម្យ៉ាងវិញទៀតភ័យខ្លាចប៉ះខ្សែ !!!៕