ខេត្តព្រះសីហនុ៖បន្ទាប់ពីទទួលដំណឹងថា មានករណីរីកដុះដាលខ្លាំងនូវល្បែងស៊ីសងជាច្រើនប្រភេទនៅក្នុងក្រុងព្រះសីហនុលោក អ៊ីសុខឡេង អភិបាលក្រុងព្រះសីហនុលើកជាសារអប់រំនិងសំណូមពរដល់ពលរដ្ឋថា៖ល្បែងស៊ីសងនាំឲមានចោរកម្ម, គ្មានអ្នកណាមានបានដោយសារលេងល្បែងទេ ,សូមឱ្យពលរដ្ឋទាំងអស់ឈប់លេងទៅ”(មានបទសម្ភាស)
ល្បែងស៊ីសងខុសច្បាប់នៅតែជាទីពេញនិយមសំរាប់ពលរដ្ឋនៅខេត្តព្រះសីហនុ។
ល្បែងទាំងនោះមានដូចជា៖ភ្នាល់បាល់,ជល់មាន់,បៀរ,អាប៉ោងជាពិសេសឆ្នោតកន្ទុយលេខវៀតណាម សង្គេតឃើញថាមានសកម្មភាពខ្លាំងក្លាជាងគេ។
ចំពោះល្បែងឆ្នោតកន្ទុយលេខនេះ, មួយថ្ងៃៗពលរដ្ឋនាំគ្នាចាក់ឥតឈប់ឈរសោះ។
ឆ្នោតវៀតណាមដែលគេនាំគ្នាចាក់រាល់ថ្ងៃនេះមានចំនួន4ប៉ុស្ត៍ថ្ងៃខ្លះមានរហូតដល់6ប៉ុស្ត៍។ មួយថ្ងែចេញពីរដងគឺម៉ោង4,15នាទីចេញម្តងនិងនៅពេលយប់ចេញម្តងទៀត។
រហូតមកដល់ពេលនេះមេខ្លោងធំដែលបើកល្បែងឆ្នោតកន្ទុយលេខខុសច្បាប់នៅខេត្តព្រះសីហនុ អាជ្ញាធររួមទាំងសមត្ថកិច្ចជុំនាញ មិនទាន់បានស្គាល់
អត្តសញ្ញាណនៅឡើយទេ។
គួរបញ្ជាក់ថា ល្បែងទាំងនេះខ្លះលេងតាមផ្ទះ ខ្លះលេងតាមផ្សារ ខ្លះជ្រកក្រោមស្លាក កាស៊ីណូ។កន្លងមកក៍ដូចជាសព្វថ្ងៃដែរសកម្មភាពលេងល្បែងទាំងនេះរបស់ពលរដ្ឋខ្មែរយើងមួយចំនួនកំពុងតែវក់វីរាល់ថ្ងៃយ៉ាងគគ្រឹកគគ្រេង។ដោយឡែកសមត្ថកិច្ច ប៉ូលីស និង អហ ខេត្តព្រះសីហនុ មិនដែលបានបង្ក្រាបសោះឡើយបើទោះជាគោលនយោបាយភូមិឃុំមានសុវត្ថិភាពបានកំណត់និងដាក់ឲ្យអនុវត្តយ៉ាងណាក្តី។
ផ្ទុយទៅវិញសមត្ថកិច្ចជំនាញហាក់ដូចជាបិតភ្នែកធ្វើមិនដឹងមិនឮទៅវិញទោះជាដឹងថាល្បែងជាប្រភពនៃអំពើចោរកម្មនិងអំពើហឹង្សាក្នុងគ្រួសារដែលនាំឱ្យសង្គមមានអសន្តិសុខក៍ដោយ។
ករណីមិនបង្ក្រាបល្បែងស៊ីសងខុសច្បាប់នេះមិនដឹងថាបណ្តាលមកពីមូលហេតុអ្វីពិតប្រាកដនៅឡើយទេ?តែយ៉ាងណាសង្ឃឹងអ្នកជាប់ពាក់ពន្ធ័ក្នុងករណីនេះនឹងពិនិត្យមើលឡើងវិញដើម្បីសង្គមជាតិយើងទាំអស់គ្នា៕ ដោយ ខៀវ សាវ៉ុន