ខេត្តកំពត៖ កម្មករ កម្មការិនី និយោជិក រាប់រយនាក់ប្រមូលផ្តុំគ្នាធ្វើកូដកម្មរតវ៉ា នៅមុខរោងចក្រកាត់ដេរ (ខេម បូ ធី ឌី ) (ខូ អិ ធី ឌី) មួយកន្លែង ដែលស្ថិតនៅក្នុងភូមិពោធិ ឃុំអង្គសុរភី ស្រុកកំពង់ត្រាច ខេត្តកំពតនៅព្រឹកថ្ងៃទី២៩/០៦/២០១៦នេះ។
បើតាមសំដីរបស់លោក ជា សុផេត អគ្គលេខាធិការនិងជាប្រធាន សហព័ន្ធសហជីពកម្មករកម្ពុជា។បានប្រាប់អ្នកសារព័ត៍មាន យើងថាដើមហេតុ គឹប្រធានរោងចក្រមិនគោរព តាមច្បាប់របស់ក្រសួងការងារ នៃប្រទេសកម្ពុជា ដែលបានដាក់អោយអនុវត្ត ចំពោះកម្មករ កម្មការិនី ដែលបំរើការងារ នៅក្នុងរោងចក្រនេះទើបបង្ក អោយ មានការតវ៉ាកើតឡើង រវាងកម្មករកម្មការិនី និងភាគគីថៅកែរោងចក្រ។
កាលពីថ្ងៃទី០៩ ០៦ ២០១៦ កន្លងមកនេះឯកឧត្តម ជឹង ផល្លា អភិបាលរងខេត្ត និងលោកលោកឧត្តមសេនីយ៍ត្រី មៅ ច័ន្ទមធុរិទ្ធិ ស្នងការនគរបាលខេត្ត បានអញ្ជើញជាធិបតី ធ្វើការសម្រប់សម្រួលនៅលក្ខខណ្ឌ័ទាំង ១៧ចំណុច ចំណែកឯខាងភាគី ក្រុមហ៊ុន ខេម បូ ធី ឌី-ខូ អិ ធី បានព្រមព្រាងនៅសំណើរបស់កម្មករកម្មកសរិនីទាំងនោះហើយ ក៏ប៉ុន្តែពេលកម្មករកម្មការិនីចូលធ្វើការវិញ បែរជាក្រុមហ៊ុនមិនបានគោរពកិច្ចសន្យាទាំងនោះ ថែមទាំងបញ្ឈប់ ប្រធានក្រុមនិងផ្នែក ចំនួន២១នាក់ថែមទៀត។
ក្នុងនោះដែរអ្នកតំណាងអោយ កម្មករ កម្មការនី កើតទុកមិនសុខចិត្ត ទើបពួកគាត់ ប្រមូលផ្តុំគ្នា ត វ៉ា មានកម្មករកម្ម្មការិនី និយោជិកប្រមាណ៨០០នាក់ កាលពីម្សិលមិញថ្ងៃទី២៨ ០៦ ២០១៦ រហូតមកដល់ ព្រឹកថ្ងៃទី២៩ ០៦ ១៦នេះ នៅមានកម្មករកម្មការិនី ប្រហែលជាង២០០នាក់ បានមកធ្វើកូតកម្មបន្តទៀត។ ដើម្បីបញ្ជាក់ពីភាពមិនសប្បាយចិត្តចំពោះថៅកែរោងចក្រ បានបញ្ឈប់ប្រធានក្រុមនិងផ្នែករបស់ខ្លួននៅពេលនេះ។
ក្រុមដំណាងកម្មករកម្មការិនីខ្លះ បានត្អូញត្អែងថា កន្លងមកពួកគាត់ជួបនៅផលលំបាកណាស់ ព្រោះថៅកែរោងចក្ររូបនេះប្រមាថមើលងាយ មិនគោរពសិទ្ធិកម្មករកម្មការិនី និងធ្វើអ្វីតាមតែអំពើរចិត្ត
មិនតែប៉ុណ្នោះមិនគោរពតាមការណែនាំ របស់ថ្នាក់នាំខេត្ត ដែរបានធ្វើកិច្ចសន្យាព្រមព្រាងគ្នា កាលពីថ្ងៃទី០៩/០៦/២០១៦កន្លងទៅនេះ។
ទាក់ទងនិងការធ្វើកូតកម្មនេះដែរ អ្នកសារព័ត៍មាន
យើងមិនអាចធ្វើការទាក់ទងណាមួយពីអ្នកតំណាងរោងចក្រ ខេម បូ ធី ឌី បានទេ។
ចំណែកឯអ្នកតំណាងឲ្យកម្មករកម្មការិនីទាំងអស់ សូមសំពូមពរដល់សម្តេចអគ្គសេនាធិបតីតេជោ ហ៊ុន សែន សូមសម្តេចជួយ អន្តរាគមន៍ រកដំណោះស្រាយនិងយុត្តិធម៌ ដល់ពួកខ្ញុំជាកម្មករ កម្មការនី នៅរោងចក្រមួយនេះផង ព្រោះរហូតដល់ពេលនេះពុំទាន់មានដំណោះ នូវឡើយទេ៕