កំពង់ធំ= ដោយមានការយកចិត្ដទុកដាក់ទៅលើសុខភាពរបស់ប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្ដកំពង់ធំទាំងមូល ជាក់ស្ដែងនៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦ នៅវេលាម៉ោង ៩. ១០នាទីលោកសាយ ណូរ៉ា ព្រះរាជជ្ញារងខេត្ដកំពង់ធំ សហាក់ការជាមួយមន្ត្រីកាំកុងត្រូលលោក លៀង សុភា និងមន្ទីពាណិជ្ជាកម្ម លោក លី ចក់ បានចុះបិតសិប្បកម្មធ្វើគុយទាវ ដែលមានសារធាតុគីមី ដែលបានដាក់លក់ក្នុងផ្សារស្ទោង។ដោយមានការចង្អុលបង្ហាញពីលោកអ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ បញ្ជាឲ្យលោកសាយ ណូរា ព្រះរាជអាជ្ញារង ដឹកនាំកម្លាំងប៉ូលិសនិងកម្លាំងមន្ត្រីកាំកុងត្រូលចុះឆែកឆេនៅទីតាំងសិប្បកម្មផលិតសរសៃគុយទាវមួយកន្លែងស្ថិតនៅភូមិកំពុងចិនត្បូង ឃុំឈើទាល ស្រុកស្ទោង ខេត្តកំពង់ធំ រកឃើញ ថាមានធាតុផ្សំដោយសារធាតុគីមី។
មន្ត្រីកាំកុងត្រូលបានឲ្យដឹងថា ការត្រួតពិនិត្យរកឃើញថាសិប្បកម្មផលិតសសៃគុយទាវបោះដុំមានផ្ទុកដោយសាជាតិគីមី ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាព ប្រជាពលរដ្ឋទូរទាំងស្រុកស្ទោង អស់រយៈពេលជាច្រើនឆ្នាំមកហើយ រហូតមកដល់ពេលនេះ ថ្ងៃទី30 ខែមិថុនា ឆ្នាំ2016នេះ លោកសាយ ណូរា ព្រះរាជអាជ្ញារងបានដឹកនាំកម្លាំងចំរុះចុះមកដល់ផ្ទះធ្វើសប្បកម្មផលិតគុយទាវបោះដុំដោយផ្ទាល់ ដោយពិនិត្យឃើញថាគុយទាវបន្ទះដែលមិនទាន់ហាន់ចេញជាសសៃល្អិតៗនោះមានធាតុផ្សំដោយសាជាតិគីមីច្រើនបំផុតរហូតដល់ទៅចំនួន៧៩គីឡូក្រាម និងម្សៅសារធាតុ BDRAX ចំនួន៤០ គីឡូក្រាមផងដែល ត្រូវដកហូតយកទៅបំផ្លាញចោលដើម្បីកុំឲ្យអាជីវកម្មចូលទីផ្សារបន្តទៀតមន្ត្រីកាំកុងត្រូលបានបញ្ជាក់ថា ទីតាំងសិប្បកម្មផល្លិតសសៃគុយទាវរបស់លោកពុំ ម៉ង់ ត្រូវបិទផ្អាក់ធ្វើអាជីវកម្មជាបណ្ដោះអាសន្ន ៕ដោយផន សុជាតិ