សម្ថ​កិច្ច​បានធ្វើការ​ឃាត់ខ្លួន​ពីរ​នាក់​ប្ដី​ប្រពន្ធ​ពីបទ​ញុះ​ញួ​ង ក្រុម​ប្រជាពលរដ្ឋ​អោយធ្វើ​ប៉ា​តុ​កម្ម​

0

​មណ្ឌលគិរី ៖ សម្ថ​កិច្ច​បានធ្វើការ​ឃាត់ខ្លួន​ពីរ​នាក់​ប្ដី​ប្រពន្ធ​ហើយ​បន្ទាប់ពី​មានការ​ស្រាវជ្រាវ​ឃើញថា ជាប់​ពាក់ព័ន្ធ​ទៅ​និង​ការ​ញុះ​ញួ​ង ក្រុម​ប្រជាពលរដ្ឋ​អោយធ្វើ​ប៉ា​តុ​កម្ម​ជាមួយ​ក្រុមហ៊ុន​ប៉ា​ស៊ី​ហ្វិ​ច​ស្ថិតក្នុង​ស្រុក​កោះ​ញែក​និង​ជា​មេក្លោង​ជាប់​ពាក់ព័ន្ធ​ការប្រមូល​គៀងគ​ប្រជាពលរដ្ឋ​មកពី​បណ្ដាល​ខេត្ត​ផ្សេងៗ​ជា​ថ្នូ​លុយកាក់​ក្នុង​ការអោយ​ពលរដ្ឋ​ទាំ​នោះមក​សង់​លំនៅឋាន​ក្នុង​ដី​សប្បទាន​សេដ្ឋកិច្ច​របស់​ក្រុមហ៊ុន​។

ប្រតិបត្តិការ​នេះ​បានធ្វើ​ឡើង​នៅ​ថ្ងៃទី ២៦ ខែឧសភា​ឆ្នាំ​២០១៤ ពី​សំណាក់​កង​នគ​បាល​នៃ​ស្នងការដ្ឋាន​នគ​បាល​ខេត្ត​ដឹកនាំ​ដោយ​លោក ជា សុវណ្ណ​ថេត ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តមណ្ឌលគិរី​។ ការតវ៉ា​និង​ធ្វើ​ប៉ា​តុ​កម្ម​ដ៏​រាំ​រ៉ៃ​របស់​ប្រជាពលរដ្ឋ​នៅ​ក្រុមហ៊ុន​ខាងលើ​នោះ​តាំងតែ​ពី​ឆ្នាំ​២០១២​មកម្ល៉េះ​ពេលនោះ​អាជ្ញា​ធ័​រ​ខេត្ត ស្រុក​រួមជាមួយ​ក្រុមហ៊ុន​បានធ្វើការ​សំ​រ៉​ប​សំរួល​ដោះស្រាយ​បញ្ចប់​វិវាទ​នោះ​អស់ហើយ​កាលពី​ឆ្នាំ​២០១២​។​

លោក មើល សឿន អភិបាលស្រុក​កោះ​ញែក​បានអោយ​ដិ​ង​ថា​កាលពី​ក្រ​ហ៊ុន​វិនិយោគ​មិនទាន់​មក​ធ្វើការ​អភិ​វ​ឌ្ឈ​ន៍​នៅ​ទី​នះ​គឺ​នៅ​ដីព្រៃ​របស់​រដ្ឋ​ពំមាន​ពលរដ្ឋ​ណា​ទៅ​រស់នៅ​ទីនោះ​ទេ ប៉ុន្តែ​នៅពេល​មាន​ក្រុមហ៊ុន​ចូលមក​ឈូក​ឆាយ​ផ្លូវ​ពេលនោះ​ស្រាបតែ​ចាប់ផ្ដើម​មកពី​គ្រប់​បណ្ដារ​ខេត្ត​ផ្សេងៗ​នាំគ្នា​ចាប់យក​ដីព្រៃ​ធ្វើ​កម្ម​សិទ្ធ​។

លោក​អភិបាលស្រុក​បានបញ្ជាក់​យ៉ាងច្បាស់​ថា ទីនោះ​គឺជា​ដីព្រៃ​របស់​រដ្ឋ​តែម្តង​ឃើញ​សកម្មភាព​របស់​ពួកគាត់​មាន​ភាពអនាធិបតេយ្យ​ច្រើនពេក​អាជ្ញា​ធ័​រ​បានធ្វើ​ការពន្យល់​និង​ដោះស្រាយបាន​ចប់សព្វគ្រប់​កាលពី​ឆ្នាំ​២០១២​។​ប៉ុន្តែ​នៅ​ខែ ឧសភា ឆ្នាំ​២០១៤​នេះ​ក្នុង​ចន្លោះ​ថ្ងៃទី ២០​ដល់ទី ២៦ ខែឧសភា ឆ្នាំ​២០១៤ នេះ​ស្រាប់តែ​មានការ​ញុះញង់​ជាថ្មី​ម្ដងទៀត​រហូតដល់​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃត្រង់​ថ្ងៃនេះ ការជួបជុំ​របស់​ប្រជាពលរដ្ឋ​ប្រហែល ១០០ នាក់​ប៉ុណ្ណោះ​។

តាម​ប្រភព​ពត៍​មាន​ដែល​យើង​ទទួលបាន​ពី​ពលរដ្ឋ​មួយចំនួន​ដែល​ចាញ់បោក​មេខ្លោង​នោះ​ក្នុង​មួយ​គ្រួសារៗ​ត្រូវ​ចំណាយ​ប្រាក់​ចាប់ពី ៥០០​ដុល្លា​ដល់​១៥០០​ដុល្លា ដោយ​មេខ្លោង​ពីរ​នាក់​ប្ដី​និង​ប្រពន្ធ​សន្យា​អោយ​ដី​ចាប់ពីរ​១០០​ម៉ែត្រ ទៅ​៥០០​ម៉ែត្រ ទៅតាម​ប្រាក់​ច្រើន​និង តិច​។

ពត៍​មាន​ចុងក្រោយ​ដែល​យើង​ទទួលបាន​ពី​នាក់​ប្ដី​ប្រពន្ធ​ដែល​សម្ថ​កិច្ច​ឃាត់ខ្លួន​នោះ​ត្រូវបាន​អញ្ជើញ​អោយ​ឡើង​រថយន្ត​បញ្ជូន​មកកាន់​ខេត្តមណ្ឌលគិរី​ដើម្បី​សួ​នាំ​និង​ចាត់​ទៅតាម​ផ្លូវច្បាប់​។ ពុំទាន់​មាន​សេចក្ដីរាយការណ៍​ណាមួយ​ប្រាប់​អោយ​ដិ​ង​ពី​អត្តសញ្ញាណ​និង​ឈ្មោះ​ពីរ​នាក់​ប្ដី​ប្រពន្ធ​នោះ​នៅឡើយ​ទេ​៕10396421_336017496552186_2132214201_n IMG_0783 IMG_0784 IMG_0787 IMG_0788 IMG_0790 IMG_0791