​(​បុរស​ម្នាក់​សម្រេចចិត្ត​ចង​-​ក​សម្លាប់ខ្លួន​ព្រោះ​តូចចិត្ត​ឪពុកម្តាយ​ឈ្លោះប្រកែក​គ្នា​ញឹក​ពេក​នៅ​នៅ​ក្រុង​ស្វាយរៀង​

0

ខេត្តស្វាយរៀង៖បុរសម្នាក់គិតខ្លីដោយសារមានវិប្បត្តិក្នុងគ្រួសារពីព្រោះឪពុកម្តាយរបស់ខ្លួន រស់នៅមិនចុះសម្រុងគ្នាតែងតែមានការឈ្លោះប្រកែកគ្នាញឹកញាប់ស្ទើតែរាល់ថ្ងៃនិងធ្លាប់បានលែងលះគ្នាម្តងជាពីរដងរួចមកហើយក៏ដាច់ចិត្តចង-កសម្លាប់ខ្លួនដើម្បីបញ្ចប់ជីវិត។ករណីចងកនេះធ្វើឲ្យមានការភ្ញាកផ្អើលកាលវេលាម៉ោង១២យប់ ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិ ចំបក់ សង្កាត់ ចេក ក្រុង ស្វាយរៀង ខេត្តស្វាយរៀង។សមត្ថកិច្ចបានឱ្យដឹងថា៖សពបុរសខាងលើនោះមានឈ្មោះ ទូច រតនា អាយុ ២០ឆ្នាំ មុខរបរជាកសិករ មានទីលំនៅភូមិ/សង្កាត់ កើតហេតុខាងលើដោយសារឪពុកម្តាយរបស់ខ្លួន រស់នៅមិនចុះសម្រុងនឹងគ្នា រឿងរ៉ាវបន្តិចបន្តួចក៏បង្កជាការឈ្លោះប្រកែកគ្នា ហើយធ្លាប់បានលែងលះគ្នាម្តងជាពីរដង រួចមកហើយនៅតែបង្កជាវិប្បត្តិក្នុងគ្រួសារទៀតជារើយៗទើបធ្វើឱ្យបុរសឈ្មោះ សុខ រតនា ដែលត្រូវជាកូនសម្រេចចិត្តចង-កសម្លាប់ខ្លួនដើម្បីបញ្ចប់ជីវិតទៅ។photo_2016-07-31_11-09-06 photo_2016-07-31_11-09-02 photo_2016-07-31_11-08-59 photo_2016-07-31_11-08-58
ប្រភពខាងលើបានបន្តទៀតថា៖ក្រោយពីសមត្ថកិច្ចជំនាញធ្វើការពិនិត្យសាកសពរួចរាល់ហើយនោះសពបុរសខាងលើពិតជាចងកធ្វើអត្តឃាតខ្លួនឯងពិតប្រាកដមែនពុំមែនជារឿងឃាដកម្មនោះទេ។ក្រោយពីពិនិត្យសាកសពរួចមកសមត្ថកិច្ចក៏បានប្រគល់ជូនគ្រួសារ ដើម្បីធ្វើបុណ្យតាមប្រពៃណីខ្មែរ៕