(ប្រភព ហៃ)
ខេត្តព្រះសីហនុៈស្ត្រីម្នាក់ត្រូវបានកំលាំងសមត្ថកិច្ចជំនាញការិយាល័យប្រឆាំងការជួញដូរនៃស្នងការដ្ឋានគរបាលខេត្តព្រះសីហនុធ្វើការឃាត់ខ្លួន ជាបន្តបន្ទាប់ខណះពេលកំពុងចែកចាយ និង សេពគ្រឿងញៀន។ការចាប់ខ្លួននេះបានធ្វើឡើងនៅវេលាម៉ោង ២៣និង៣០នាទី ថ្ងៃទី៣០ ខែមិថុនា ២០១៦ នៅចំណុចមុខខារ៉ាអូខេនគសំរិទ្ធ ស្ថិតក្នុងក្រុមទី១៧ភូមិ0៥សង្កាត់០៤ក្រុងព្រះសីហនុខេត្តព្រះសីហនុ។យោងតាមប្រភពពីលោកវរៈសេនីយ៏ឯក ស៊ុន សុផាត ស្នងការងទទួលបន្ទុកកណ្តាលប្រឆាំងបទល្មើស នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានបញ្ចាក់ថា៖ ដោយមានបទបញ្ជា និង ក្រោមការចង្អុលបង្ហាញពីឯកឧត្តមឧត្តមសេនីយ៍ទោជួន ណារិន្ឋ ស្នងការនគរបាលខេត្តព្រះសីហនុ កំលាំងជំនាញប្រឆាំងបទល្មើសគ្រឿង បានធ្វើការស្រាវជ្រាវ រហូតនៅវេលាម៉ោង ២៣និង៣០នាទី ថ្ងៃទី៣០ ខែមិថុនា ២០១៦ នៅចំណុចមុខខារ៉ាអូខេនគសំរិទ្ធ ស្ថិតក្នុងក្រុមទី១៧ភូមិ0៥សង្កាត់០៤ក្រុងព្រះសីហនុខេត្តព្រះសីហនុ កម្លាំងជំនាញការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន បានចុះបង្រាបករណីជួញដូរគ្រឿងញៀនបានមួយករណី ក្នុងនោះយើងបានឃាត់ខ្លួនជនសង្សយ័ចំនួន០១នាក់ ឈ្មោះគង់ ធីតា ភេទស្រី អាយុ៣១ឆ្នាំ។ ក្នុងនោះយើងបានដកហូតថ្នាំញៀនប្រភេទ មេតំហ្វេតាមីន ទឹកកក ចំនួន២ កញ្ចប់ មានទម្ងន់ ២៣.៤ ក្រាម។ ។បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានសមត្ថកិច្ចធ្វើការសាកសួរនិង កសាងសំណុំរឿងត្រៀមបញ្ជូនទៅកាន់សាលាដំបូងខេត្តដើម្បីចាត់ទៅតាមនិតិវិធីច្បាប់៕