ដោយលោក ខៀវ សាវ៉ុន
ខេត្តព្រះសីហនុ៖ នៅថ្ងៃទី30 មិថុនា ឆ្នាំ 2016នេះក្រុមការងារដឹកនាំដោយ លោក អ៊ី ធារិន នាយករងអន្តរវិស័យសាលាខេត្តព្រះសីហនុ មានសមាសភាពអាជ្ញាធរគ្រប់លំដាប់ថ្នាក់(ភូមិ ឃុំ ស្រុក ខេត្ត) ចូលរួមផងដែរ បានចុះផ្អាកសកម្មភាពសាងសង់ផ្ទះថ្ម គ្រោងដែក របស់ លោក ឧ
ត្តមសេនី យក់ សុផល ,លោក ហេង មេង ដែលបានសង់នៅលើទីតាំងចុងឆ្នេរអូរត្រះ
ចំណុចភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។គួរបញ្ជាក់ថា៖ការចុះទៅហាមឃាត់ឲផ្អាកសកម្មភាពសាងសង់នេះកើតឡើងបន្ទាប់ពីមានបណ្តឹងរបស់ភាគីម្ខាងទៀតឈ្មោះ យូ ណារិន និងប្រពន្ធឈ្មោះ ចូវ ម៉ុ ដែលបានអះអាងថាពួកគេគឺជាម្ចាស់ដីនៅទីនោះមានឯកសារបញ្ជាក់ទៀតផង។លោក យូ ណារិន បានចោទថា៖ លោក ឧត្តមសេនី យក់ សុផល ,ហេង មេង និងបក្សពួកមកសង់ផ្ទះរំលោភលើដីរបស់គាត់។
ឆ្លើយតបចំពោះការចោទប្រកាន់នេះ លោក យក់ សុផល បញ្ជាក់ថា៖ទីតាំងនេះជាដីរបស់គាត់ទិញ មានឯកសារត្រូវតាមច្បាប់។តែយ៉ាងណារឿងនេះទុកឲច្បាប់ជាអ្នកដោះស្រាយអ្នកណាខុសអ្នកណាត្រូវនឹងគង់តែដឹងទេ។ដោយឡែកលោក ហេង មេង ដែលរងការចោទប្រកាន់ដែរនោះបំភ្លឺតាមទូរសព្ទ័ថា៖លោកគ្មានផ្ទះនៅទីនោះទេ ហើយលោកមិនដែលស្គាល់ឈ្មោះ ចូវ ម៉ុ នោះទេ។
តែយ៉ាងណាចំពោះករណីនេះ លោក អ៊ី ធារិន ដែលបានដឹកនាំ គណកម្មាការចុះពិនិត្យដល់ទីតាំងជាក់ស្តែង បានសម្រេចឱ្យផ្អាកសកម្មភាពសាងសង់ជាបណ្តោះអាសន្នរងចាំមានលិខិតអនុញ្ញាត្តតាមច្បាប់សិនសឹមបន្តសាបសង់ទៀត។
គួររំលឹកថាដីនៅចំណុចនេះពយម៉ាចូវ (ចុងឆ្នេរអូរត្រេះ)មានសភាពស្មុគស្មាញណាស់ហើយម្នាក់ៗសុទ្ធតែអះអាងរៀងៗខ្លួនថាជាម្ចាស់នៅលើដីនេះទាំងអស់គ្នាដោយមានឯកសារសំអាងរៀងៗខ្លួន។បញ្ហានេះដែរខាងជំនាញសូរិយោដីលើកឡើងថា”ដីនៅតំបន់នេះសុទ្ធតែមានបណ្ណ័កម្មសិទ្ធអស់ហើយ។ម្ចាស់គេបានកសាងបណ្ណ័នេះតាំងពីឆ្នាំ1992_93_94 មកម្លេះ។ក៍ប៉ុន្តែខាងជំនាញរដ្ឋបាលព្រៃឈើវិញអះអាងថា”ដីនៅតំបន់នេះគឺជាដីគំរបព្រៃឈើឆ្នាំ2002ទៅវិញ”។
បច្ចុប្បន្នចីនៅតំបន់ពយម៉ាចូវនេះកំពុងមានអ្នកកាន់កាប់ជាន់លើគ្នាមួយកន្លែងជួនកាលកាន់កាប់រហូតដល់ទៅបួនប្រាំម្ចាស់ក៍មានដែរ។ដីនៅចំណុចនេះត្រូវបានគេលក់តៗគ្នា2_3_4ដង ជាន់គ្នាពេញទឹកពេញដី។តែទោជាយ៉ាងណា ឯឧ យន្ត មីន អភិបាលខេត្តព្រះសីហនុធ្លាប់បញ្ជាក់ថានឹងដោះស្រាយបញ្ហាដីធ្លីដ៏ស្មុគស្មាញនេះដោយប្រើវិធានការណ៍ច្បាប់ជាគោល៕




































