(ភ្នំពេញ)៖អធិការនគរបាលខណ្ឌឫស្សីកែវ លោក ទៀង ច័ន្ទសារ ខឹងត្រឡោតនិងបញ្ជាឲ្យកម្លាំងនគរបាលប៉ុស្ដិ៍ហៅ តៃកុងរថយន្ដចំនួន៤នាក់រួមជាមួយតំណាងក្រុមហ៊ុនភេសជ្ជៈកូកាកូឡាម្នាក់ ដើម្បីណែនាំនិងធ្វើកិច្ចសន្យាភ្លាមៗ បន្ទាប់ ពីតៃកុងទាំងនោះ បានបើករថយន្ដកុងតាន័រចំនួន៤គ្រឿង របស់ក្រុមហ៊ុនព្រះអាទិត្យដែលដឹកសម្ភារផ្សេងៗឲ្យក្រុមហ៊ុនកូកាកូឡាមកឈប់ចតបញ្ច្រាស់ទិសបណ្ដាលឲ្យមានការកកស្ទះចរាចរដល់ថ្នាក់ដឹកនាំនិងប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់តាមដងផ្លូវសាធារណៈ ។ការបញ្ជាឲ្យហៅតៃកុងរយន្ដកុងតាន័រ៤នាក់និងតំណាងក្រុមហ៊ុនកូកាកូឡាម្នាក់មកណែនាំនិងធ្វើកិច្ចសន្យានេះ ត្រូវបាន អនុវត្តន៍ធ្វើឡើង នៅវេលាម៉ោង១០៖២០នាទីព្រឹក ថ្ងៃទី ១ ខែ កក្កដា ឆ្នាំ ២០១៦ នៅចំ ណុចទល់មុខក្រុមហ៊ុនភេស ជ្ជៈកូកាកូឡា តាមបណ្ដោយផ្លូវ ជាតិលេខ៥ ស្ថិតក្នុង ភូមិ មិត្តភាព សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។លោក ទៀង ច័ន្ទសារ បានបញ្ជាក់ថា ការអញ្ជើញតៃកុងរថ យន្ដនិងតំណាងក្រុមកូកាកូឡាមកណែនាំនិងធ្វើកិច្ចសន្យានេះ គឺមិនមែនជាលើកទី១ទេ ដែលសមត្ថកិច្ចយើងបានធ្វើការណែនាំនោះ ប៉ុន្តែតៃកុងរថយន្ដក៍ដូចជាតំណាងក្រុមហ៊ុន
កូកាកូឡានៅតែគឃ្លើនមិនព្រមស្ដាប់តាមការណែនាំរបស់អាជ្ញាធរមានសមត្ថកិច្ចឡើយ ដោយបានបើករថយន្ដកុងតាន័រធំៗដឹកសម្ភារផ្សេងៗមកឲ្យក្រុមហ៊ុនកូកាកូឡាឈប់ចត
បញ្ច្រាស់ទិសយ៉ាងអនាធិប្បតេយ្យបណ្ដាលឲ្យមានការកកស្ទះចរាចរស្ទើររៀងរាល់ថ្ងៃនៅខាងមុខក្រុមហ៊ុនកូកាកូឡាតែម្ដង ។លោកអធិការ បានបញ្ជាក់ទៀតថា ដើម្បីបញ្ជៀសការកក ស្ទះចរាចរនិងគ្រោះថ្នាក់ផ្សេងៗដែលកើតឡើងជាយថាហេតុ សម្រាប់ថ្នាក់ដឹកនាំនិងប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លង កាត់ទៅមកមានភាពងាយស្រួល សមត្ថកិច្ចយើងចាំបាច់ត្រូវ អនុវត្តន៍ដោយហៅតៃកុងរថយន្ដទាំងនោះនិងតំណាងក្រុមមកធ្វើកិច្ចសន្យាភ្លាមៗអោយបញ្ឈប់ជាបន្ទាន់រាល់សកម្មភាពក្នុងការបើករថយន្ដមកឈប់ចតទាំងបញ្ច្រាស់ទិសនិងស្របទិសលើដងផ្លូវសាធារណៈដែលបង្កជាហានិភ័យដល់អ្នកធ្វើដំណើរតាមដងផ្លូវ ។
លោកអធិការ បានបន្តថា ក្រោយបញ្ចប់កិច្ចសន្យារវាងលោក ស្រី លឹម លីណា ដែលជាតំណាងក្រុមហ៊ុនកូកាកូឡារួមនិង តៃកុងរថយន្ដកុងតាន័រ៤នាក់ទៀតដោយបញ្ឈប់រាល់ការយករថយន្ដមកឈប់ចតយ៉ាងអនាធិប្បតេយ្យបែបនេះទៀតនោះ សមត្ថកិច្ចយើងនិងចាត់វិធានការតាមផ្លូវ ច្បាប់ជាក់ជា ពុំខានដោយមិនទទួលខុសត្រូវរាល់ការខូចខាតសម្ភារផ្សេងៗឡើយ៕