ខេត្តកំពង់ឆ្នាំង៖ យុវជនជាមុខសញ្ញាប្រើប្រាស់ថ្នាំញៀនម្នាក់ កំពុងងជិះកង់ត្រូវគេកាប់ចំក
ដួលស្លាប់នៅក្នុងថ្លុកឈាម ដែលសមត្ថកិច្ចដាក់ការសង្ស័យថា ក្រុមអ្នកចែកចាយគ្រឿងញៀនជាឃាតករ។ ករណីឃាតកម្មដ៏សាហាវនេះបានកើតឡើងនៅវេលាម៉ោង៦និ២៥នាទីព្រលប់ថ្ងៃទី០១ ខែកក្កដា ឆ្នាំង២០១៦ នៅល់ផ្លូវកៅស៊ូក្រោយរោងចក្រអឹមវ៉េ ស្ថិតនៅក្នុងភូមិត្រពាំងចឹកសារ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង។ សមត្ថកិច្ចចុះស្រាវជ្រាវកន្លែងកើតហេតបានអោយដឹងថា៖ យុវជនរងគ្រោះមានឈ្មោះ អ៊ឹម សៅសុធារា អាយុ២៤ឆ្នាំ មុខរបរប៉ះកង់ ជាមុខសញ្ញាធ្លាប់ប្រើប្រាស់គ្រឿងញៀន រស់នៅភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំង។
ម្តាយជនរងគ្រោះបាននិយាយអោយដឹងថា៖ នៅម៉ោង៤ល្ងាចកូនគាត់កំពុងប៉ះកង់
ជាមួយគាត់នៅមុខរោងចក្រអ៊ឹមវ៉េ បានទទួលទូសព្ទ័មួយរួចក៏បានឡើងជិះកង់ដោយប្រាប់គាត់ថា ខ្ញុំទៅណោះមួយភ្លែត។ ស្រាប់តែនៅម៉ោងជាង៦ មានក្មេងប្រុសម្នាក់បានជិះកង់មកប្រាប់គាតថា មីងៗកូនមីងឯត្រូវគេកាប់នៅក្រោយរោងចក្រទៅមើលគាត់ផង។ភ្លា
មៗនោះគាត់ក៏បានអោយក្មួយឌុបម៉ូតូទៅមើម ពេលទៅដល់កូនគាត់បានស្លាប់បាត់ទៅហើយ។ គាត់បានប្រាប់អោយដឹងទៀតថា កាលពីម្សិលមិញថ្ងៃទី៣០ ខែមិថុនា វេលាម៉ោ
ង១២ មានយុវជនម្នាក់បានមកគំរៀមនៅកន្លែងប៉ះកង់ថា ហ្អែងប្រយត្ន័ខ្លួនណា!! ។
សមត្ថកិច្ចបានបញ្ជាក់អោយដឹងថា៖ ជនរងគ្រោះត្រូវបានគេកាប់ចំកផ្នែកខាងឆ្វេង
មុខយ៉ាងជ្រៅស្ទើរតែដាចក់ក ស្លាប់នៅក្នុងថ្លុកឈាម ដែលសង្ស័យថាត្រូវគេលួចកាប់ពីក្រោយពេលកំពុងជិះកង់ និងសង្ស័យថាក្រុមអ្នកចែកចាយថ្នាំញៀន ដែលទៅគំរៀមគេជាអ្នកប្រព្រឹត្ត ។ ករណីនេះសមត្ថកិច្ចកំពុងធ្វើការស៊ើបអង្កេតស្រាវជ្រាវយ៉ាងសកម្មរកមុខស
ញ្ញាជនល្មើស ដែលគេមា