បន្ទាយមានជ័យះគ្រោះថ្នាក់ចរាចរមួយបានកើតឡើងរវាងរថយន្តនិងម៉ូតូក្នុងទិសដៅផ្ទុយគ្នាបណ្តាលអោយយោធិននៃតំបន់ប្រតិបត្តិការសឹករងក្រុងប៉ោយប៉ែតស្លាប់និងកន្លែងកាលពីព្រលប់ថ្ងៃទី២៩ ០៦ ១៦ ម៉ោង១៨-១៥នាទី ផ្លូវជាតិលេខ៥ ចំណុច. ចន្លោះបង្គោលគីឡូមែត្រ៣៦៩-៣៧០ ឋិតក្នុងភូមិ-សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្ត បន្ទាយមានជ័យ
បើតាមការអោយដឹងពីនគរបាលចរាចរជើងគោកនៃស្នងការខេត្តបន្ទាយមានជ័យគ្រោះថ្នាក់ខាងលើកើតឡើងរវាង ម៉ូតូបើកបរពីលិចទៅកើតក៍ត្រូវរថយន្តកាំម៉ារីឆ្លាមមួយគ្រឿងពីកើតទៅលិច ឡើងវ៉ារថយន្តមួយទៀតទៅបុកបណ្តាលអោយស្លាប់អ្នកបើកបរ ម៉ូតូម្នាក់ ឈ្មោះ ស្រ៊ាង រ័ត្ន ប្រុស ២៨ឆ្នាំ (សឹករងក្រុងប៉ោយប៉ែត មិនពាក់មួកសុវត្ថិភាពបើុងចេញពីផ្លូលទាំងម៉ូតូនិងរថយន្ត។
ភ្លាមៗតៃកុងរថយន្តបានរត់គេចខ្លួនបាត់មុនសមត្ថកិច្ចទៅដល់។
លោក សួន នីប៉ូ នាយរងការិយាល័យចរាចរខេត្តបន្ទាយមានជ័យបានអោយដឹងថាតាមការស្ន្និដ្ឋានករណីនេះបណ្តាលមកពីខាងរថយន្តឡើងជែងក្នុុងស្ថានភាពគ្រោះថ្នាក់។
បច្ចុប្បន្នទាំងរថយន្តនិងម៉ូតូត្រូវបាននាំាយកមករក្សាទុកនៅស្នងការនគរបាាលខេត្តបន្ទាយមានជ័យចំណែកសពជនរងគ្រោះបានប្រគល់អោយក្រុមគ្រួសារទៅធ្វើបុណ្យតាមប្រពៃណី។\