​ប៉ូលីស​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ ប្រុស ស្រី ១៣​នាក់ ពាក់​ព​ន្ធ័​ករណី​ ​ជួញដូរ​និង​ប្រាស់​គ្រឿងញៀន​

0

ខេត្តក្រចេះ​៖ មនុស្ស​ប្រុស​ស្រី​ចំនួន ១៣​នាក់ ត្រូវ​កម្លាំង​នគរបាល​ស្រុក​ស្នួល​ធ្វើការ​ឃាត់ខ្លួន​បណ្តោះអាសន្ន ក្នុងករណី​ប្រើប្រាស់​និង​ជួញដូ​គ្រឿងញៀន​នៅ​ស្រុក​ស្នួល និង​បាន​បញ្ជូន​មកកាន់​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការ​កា​នគរបាល​ខេត្តក្រចេះ កាលពី​ថ្ងៃទី​២៤ ឧសភា ដើម្បី​មាន​វិធាន​ការបន្ត ។​

​វ​កាលពី​ថ្ងៃ​ទិ​២៣​ឧសភា កម្លាំង​នគរបាល​ស្រុក​ស្នួល​បាន​ឲ្យ​ដឹងថា​បន្ទាប់ពី​កម្លាំង​ជំនាញ​បាន​ចុះ​ល្បាត​ក្នុងភូមិ​សាស្ត្រ​ចំណុច​គីឡូម៉ែត្រ​លេខ​១១៧ ស្ថិតក្នុង​ភូមិ​ជើង​ឃ្លេ ឃុំ ២​ធ្នូ ស្រុក​ស្នួល ចាប់​ឃាត់ខ្លួន​ជន​មុខសញ្ញា​ជួញដូរ ប្រើប្រាស់​គ្រឿងញៀន ចំនួន ៨​នាក់ ស្រី ៥​នាក់ និង​ដកហូត​បាន​ម្ស៉ៅ​ក្រាម​ពណ៌​ស​ចំនួន​៥​កញ្ជប់​តូច ពី ជនសង្ស័យ​ជា​ស្ត្រី​ម្នាក់​ឈ្មោះ សំ ពៅ ក្នុងចំណោម​ជនសង្ស័យ​ប្រុស​ស្រី​ទាំង​៨​នាក់ ។​ ​

នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត បាន​ឲ្យ​ដឹងថា​បន្ទាប់ពី​ទទួលបាន​ចំឡើយសារភាព​ពី ស្ត្រី ឈ្មោះ​សំ ពៅ រួចមក​នោះ ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខត្ត លោក ធុច បញ្ចៈ​សន្តិភាព បាន​ដឹកនាំ​កម្លាំង​សមត្ថកិច្ច​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​និង​នគរបាល​ស្រុក​ស្នួល ធ្វើការ​ឃាត់ខ្លួន​មុខសញ្ញា​ប្រើប្រាស់​គ្រឿងញៀន​ប្រុស ស្រី ចំនួន​៥​នាក់​ទៀត នៅវេលា​ម៉ោង ១១​និង​០០​នាទី ថ្ងៃទី ២៤ ឧសភា នៅផ្ទះ ឈ្មោះ សឿន ចន្ថា ភេទ​ស្រី អាយុ ៣២​ឆ្នាំ រស់នៅ​ចំណុច​គីឡូម៉ែត្រ​លេខ ១២៣ ភូមិ​ស្រែ​ថ្មី ឃុំ​ឃ្សឹ​ម ស្រុក​ស្នួល និង​បាន​ឆែកឆេ​រកឃើញ​មាន​ម្ស៉ៅ​ក្រាម​ពណ៌​ស​ចំនួន ៤​កញ្ចប់​ធំ ទូរ​សព្ទ័​ដៃ​១​គ្រឿង​និង​សម្ភារៈ​សម្រាប់​ជួញដូរ​និង​ប្រើប្រាស់​មួយចំនួនទៀត ។​ ​

លោក​វរៈ​សេនី​យ៏​ទោ កង សុ​វ​ណ្ណី នាយរង​កា​រិ​យ​ល័យ​កណ្តាល​យុត្តិធម៌ បាន​បញ្ជាក់ថា នៅ​ព្រឹក​ថ្ងៃទី​២៥​ឧសភា ម្សិលមិញ​នេះ កម្លាំង​ជំនាញ​បានធ្វើ​កោសល​វិ​ច្ឆួ័​យ​ទៅលើ​ម្ស៉ៅ​ក្រាម​ពណ៌​សទាំង​៩​កញ្ចប់​ធំ​តូច គឺ​រកឃើញថា សុទ្ធសឹង​ជា​សារជាតិ​ញៀន ប្រភេទ​មេ​តំ​ហ្វេ​តា​មីន ។​ ​គួ​បញ្ជាក់ថាៈ ជនសង្ស័យ​ប្រុស ស្រី​ទាំង ១៣​នាក់ និង វត្ថុតាង​ថ្នាំញៀន និង​សម្ភារៈប្រើប្រាស់ ជួញដូរ ត្រូវបាន​កម្លាំង​ការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន កសាង​សុំ​ណុំ​រឿង បញ្ជូន​ទៅកាន់​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​ខេត្តក្រចេះ ដើម្បី​ចាត់វិធានការ​បន្ត​តាមផ្លូវ​ច្បាប់ នៅ​រសៀល ថ្ងៃទី​២៥​ឧសភា​នេះហើយ ។​yama.m2t_snapshot_00.26_[2014.05.26_11.17.07] yama.m2t_snapshot_00.01_[2014.05.26_11.16.26]