​ស្ត្រី​មេម៉ាយ​ក្រីក្រ​ឈឺ​មានកូន​៧​នាក់ សំណូមពរ​សប្បុរសជន​ជួយ​ធ្វើ​ផ្ទះ​ស្នាក់នៅ​តូច​មួយ​ ​ក្រោយពី​នាង​ត្រូវ​ប្តី​ដេញ​មិនអោយ​នៅលើផ្ទះ គឺ​ប្តី​ទៅយក​ប្រពន្ធ​មួយទៀត

0

ខេត្តកំពង់ឆ្នាំង៖ ស្ត្រីក្រីក្រមានជម្ងឺរ៉ាំរៃជាច្រើនខែម្នាក់ បានចាកចេញពីផ្ទះមកព្យាបាលជម្ងឺក្នុងមន្ទីពេទ្យខេត្ត និងស្នាក់នៅជាមួយបងប្អូននោក្នុងក្រុងកំពង់ឆ្នាំងជាង៦ខែ ដោយសារតែ ប្តីមិនបានជួយមើលជម្ងឺរបស់នាង។ ប៉ុន្តែក្រោយពីជម្ងឺនាងបានធូរស្រាលបន្តិច នាងបានទៅផ្ទះនាងនៅក្នុងភូមិប៉ាតឡាង ឃុំក្រាំងលាវ ស្រុលរលាប្អៀរ វិញ បែរជាត្រូវបានប្តី ឪពុកក្មេកនិងម្តាយក្មេក បណ្តេញមិនអោយនៅក្នុងផ្ទះ ដោយចោទនាងថា បានចុះចោលប្តីទៅមានសហាយមិនគិតកូនៗទាំង៧នាក់នៅផ្ទះ តែការពិតឪពុកក្មេក និងម្តាយក្មេកបានបំបែកបំបាក់នាង ដោយអោយកូនប្រុសគាត់ទៅយកប្រពន្ធក្មេងថ្មី។ ពេលនេះនាងគ្មានផ្ទះស្នាក់នៅទេ គឺដើរសុំផ្ទះអ្នកភូមិស្នាក់នៅ ចំណែកការហូបចុក គឺបានអ្នកស្រុក និងបងប្អូនដាក់ទានអោយហូប ព្រោះតែនាងនៅមានជម្ងឺមិនទាន់ជា មិនអាចប្រកបមុខរកស៊ីបាន។
នៅល្ងាចថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦ ស្ត្រីរងគ្រោះដោយអំពើហឹង្សាផ្លូវចិត្ត គ្មានផ្ទះសម្បែងស្នាក់នៅខាងលើនេះបានរៀបរាប់អោយដឹងថា៖ នាងមានឈ្មោះ ពិន ស៊ីធឿន អាយុ៤១ឆ្ឆ្នាំមុខរបរធ្វើស្រែ មានកូន៧នាក់ ប្រុស៥នាក់ ស្រិ២នាក់ ប្តីនាងឈ្មោះ នន់ សំអាន អាយុ៣៩ឆ្នាំមុខរបរជាងសំណង់ ប្តីប្រពន្ធនាងបានរៀការតាមប្រពៃណីម្តាយទុកឪពុកដាក់រយះពេលជាង២០ឆ្នាំហើយ និងមានផ្ទះតូចមួយខ្នង មានជីវភាពជាមធ្យម។
នៅក្នុងឆ្នាំ២០១៥ នាងមានជម្ងឺក្រពះ ពោះវៀនប្រចាំកាយជាប់រហូត នៅថ្ងៃមួយនោះនាងបានឈឺយ៉ាងធ្ងន់ធ្ងរ ដកចង្កាមាន់ជិតស្លាប់ តែប្តីនាងមិនបានយកចិត្តទុកដាក់មើលនាងទេព្រោះតែនាងចេះតែឈឺមើលមិនចេះជាសោះ គឺពេលនោះបានអ្នកភូមិជួយដឹកតាមម៉ូទូទៅពេទ្យឯកជនឃុំពង្រ ពេទ្យមិនហ៊ានមើលទេអោយប្រញាប់យកទៅពេទ្យខេត្តទៅព្រោះជម្ងឺធ្ងន់ធ្ងរ ពេលនោះបានប្អូបបង្កើតនាងនៅក្នុងក្រុងកំពង់ឆ្នាំង មកដឹកយកទៅពេទ្យខេត្ត សំរាកព្យាបាល ពេលគ្រាន់ស្រួលបានមកស្នាក់ព្យាបាលជម្ងឺនៅផ្ទះប្អូនៗជាង៤ខែ ពេលមុននាងមានទម្ងន់ជាង១០០គីឡូ ឥឡូវមានទម្ងន់តែជាង៦០គីឡូប៉ុណ្ណោះ។
ក្រោយពីបានស្រួលបន្តិចនាងក៏បានទៅលេងជាមួយកូនៗនៅផ្ទះភូមិប៉ាតឡាង ពេលនោស្រាប់តែប្តីនាង ឪពុកនិងម្តាយក្មេកនាងបានចោទថា នាងបានចុះចោលផ្ទះចោលប្តី ទៅមានសហាយយូរហើយមកផ្ទះវិញធ្វើអីទៀត គឺប្តីនាង ឪពុកនិងម្តាយក្មេកមិនអោយនាងរស់នៅក្នុងផ្ទះទៀតឡើយ។ នៅក្នុងរឿងនេះកូនៗនាងបានប្រាប់នាងថា ក្នុងពេលនាងមានជម្ងឺប្តីនាងបានលួចលាក់មានប្រពន្ធចុងម្នាក់ទៀតហេតុហើយទើបនាង ឪពុកនិងម្តាយក្មេកមិនអោយនាងរស់នៅក្នុងផ្ទះ។ ដោយឡែកនៅក្នុងរយះពេលជាង២ខែនេះ នាងបានប្តឹងទៅមេភូមិ មេឃុំ សុំសិទ្ធរស់នៅលើផ្ទះ គ្រប់គ្រងកូនៗដូចធម្មតាវិញ តែមកដល់ពេល
នេះការដោះស្រាយ មិនទាន់បាននៅឡើយ ហើយបែរជាឮថា ប្តីនាងមានគម្រោងរៀបការប្រព្ធចុងលួចលាក់ឆាប់ៗនេះ ហេតុនេះនាងស្នើសុំលោកមេឃុំ មេភូមិជួយទប់ស្កាត់ និងដោះស្រាយអោយនាងផង។DSC09488 DSC09491
នៅក្នុងនេះនាងមានបំណងចង់មករស់នៅជិតកូនៗក្នុងភូមិប៉ាតឡាងវិញ ដោយនាងមានដីស្រែតូច១ដុំតូចដែលអ្នកភូមិអាណិតបានអោយនាងដើម្បីធ្វើផ្ទះស្នាក់នៅ ប៉ុន្តែពេលនេះនាងមានតែសំបកខ្លួន គ្មានលុយកាក់អីសំរាប់ធ្វើផ្ទះស្នាក់នៅឡើយ គឺនាងមានតែម្រាមដៃដប់សុំសំពះដល់លោកឧកញ្ញា លោកជំនាវ និងសប្បុរសជន ជិតឆ្ងាយ មេត្តាអាណិតអាសូរជួយធ្វើកូនខ្ទមតូចមួយអោយនាងបានស្នាក់នៅគត់ទឹកភ្លៀងផង ដើម្បីរកស៊ីចិញ្ចឹមជីវិតដ៏ក្រីក្រលំបាកនេះ និងបានចិញ្ចឹមកូនៗអោយបានរៀនសូត្របន្តទៀ តដោយសេចក្តីអនុគ្រោះ ផង ៕ ( ឈៀង ថារិទ្ធ )