ខេត្តរតនគិរី៖មន្ត្រីរពុករលួយដៃដប់ជើងម្ភៃទាំងថ្នាក់ខេត្ត និងថ្នាក់ស្រុក ឃប់ឃិតគ្នាជាមួយឈ្មួញមានអំណាចកំពុងប្រើប្រាស់សិទ្ធិអំណាចរបស់ពួកគេដោយខុសច្បាប់ និងបំពានដើម្បីទាញយកផលប្រយោជន៍ពីធនធានព្រៃឈើតាមរយៈសកម្មភាពកាប់ឈើដឹកឆ្លងដែនទៅប្រទេសយួនដោយខុសច្បាប់ ។នេះបើយោងតាមសេចក្តីរាយការណ៍ពីអ្នសារព័ត៌មានក្នុងស្រុកជាច្រើនអង្គភាពដែលបានចេញផ្សាយថ្មីៗនេះ។ប្រពន្ឋផ្សព្វផ្សាយក្នុងស្រុកជាច្រើនអង្គភាព បានង្ហាញឲ្យដឹងថា លោក ថង សាវុន អភិបាលខេត្តជាអាជ្ញាធរដែលទទួលខុសត្រូវក្នុងការជំរុញឲ្យមានការអនុវត្តច្បាប់ និងគ្រប់គ្រងព្រៃឈើ បែរជាអសម្ថភាពមិនបានយកចិត្តទុកដាក់ និងខ្វះវិធានការជាក់ស្តែងក្នុងការទប់ស្កាត់បទល្មើសព្រៃឈើឆ្លងដែនខ្សច្បាប់។មតិខ្លះលើកឡើងថា៖ «កន្លែងដាក់កុងត្រូលត្រួតពិនិត្យដែលបង្កើតឡើងដោយអាជ្ញាធរ ដូចជានគរបាល ទាហ៊ាន ប៉េអឹម មន្ត្រី បរិស្ថាន និងមន្ត្រីរដ្ឋបាលព្រៃឈើមិនមែនដើម្បីបញ្ឈប់ ឬរារាំងមិនឲ្យមានការដឹកជញ្ជូនឈើឆ្លងដែនទៅស្រុកយួននោះទេ។ ប៉ុន្តែផ្ទុយទៅវិញ គឺពួកគេបានដាក់កុងត្រូលដើម្បីរាប់ក្បាលឡានយកលុយពីអ្នកដែលបានដឹកជញ្ជូនឈើនិងកាប់រានយកដីដោយខុសច្បាប់ទៅវិញ»។ដោយសារសកម្មភាពដឹកជញ្ជូនឈើទៅលក់នៅស្រុកយួននៅតែបន្តកើតមានយ៉ាងគគ្រឹកគគ្រេងនោះហើយ ទើបបទល្មើសកាប់ឈើក្នុងព្រៃការពារនិងព្រៃសហគមន៍ក្នុងស្រុកអូរជុំ ស្រុកលំផាត់ ស្រុកវើនសៃ និងស្រុកអូរយ៉ាដាវ នៅតែបន្តកើតមានយ៉ាងអនាធិបតេយ្យ។ប្រជាជនដែលគោរពស្រឡាញ់សម្តេចតេជោ ហ៊ុន សែន ភាគច្រើន បានលើកឡើងថាពេលវេលានេះត្រូវតែចាប់ផ្ដើមដុះក្អែលមន្ត្រីខិលខូចក្នុងខេត្តរតនគិរីហើយ ជាពិសេសដល់ពេលត្រូវកាត់សាច់ស្អុយក្រវាត់ចោលហើយ បើសិនជាអាចកាត់សាច់ស្អុយចេញបាននៅឆ្នាំ២០១៧និង២០១៨មិនបាច់ឃោសនាក៏ឈ្នះដែរ៕