ពិធី​ផ្សព្វផ្សាយ​ច្បាប់​ស្តីពី​ការរៀបចំ​និង​ការប្រព្រឹត្តទៅ​នៃ​គណកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​និង​ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​សង្កាត់​ក្រោម​អធិបតីភាព​ដ៍​ខ្ពង់ខ្ពស់​ឯកឧត្តម ប៊ិន ឈិន សមា​ជឹ​ក​អចិន្ត្រៃយ៍​គណកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​ឧបនាយករដ្ឋមន្ត្រី​ប្រចាំការ​និង​ជា​ប្រធាន​អាជ្ញាធរ​ជាតិដោះស្រាយ​ទំនាស់​ដីធ្លី

0

ដោយ ខៀវ សាវ៉ុន

ខេត្តព្រះសីហនុ៖ ឯកឧត្តម ប៊ិន ឈិនសមាជឹកអចិន្ត្រៃយ៍គណកម្មាធិការកណ្តាល
គណបក្សប្រជាជនកម្ពុជា ឧបនាយករដ្ឋមន្ត្រីប្រចាំការនិងជាប្រធានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី បានចូលរួមធ្វើជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធី ពិធីផ្សព្វផ្សាយច្បាប់ស្តីពីphoto_2016-07-03_16-59-52ការរៀបចំនិងការប្រព្រឹត្តទៅនៃគណកម្មាធិការជាតិរៀបចំការបោះឆ្នោតច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនិងច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ឆ្នាំ2017 និង 2018ខាងមុខ។ពិធីនេះប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី03/07/2016 នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តព្រះសីហនុ។ក្នុងពិធីនេះសង្គេតឃើញមានវត្តមាន ឯកឧត្តម លោកជំទាវ លោកស្រី អស់លោកជាសមាជឹកសមាជិការគណបក្សចំនួន978នាក់ មកពីគ្រប់ស្រុក ក្រុង ឃុំ សង្កាត់ទូទាំងខេត្តព្រះសីហនុចូលរួមក្នុងពិធីផ្សព្វផ្សាយច្បាប់នេះផងដែរ។

ពិធីផ្សព្វផ្សាយនេះមានគោលបំណងដើម្បីឱសមាជឹកបក្សទាំងអស់បានយល់ដឹងអំពីច្បាប់បោះឆ្នោតនេះនិងពង្រីកការផ្សព្វផ្សាយអប់រំបន្តដល់ពលរដ្ឋពិសេសសមាជឹកបក្សតាមមូលដ្ឋាននានាធ្វើយ៉ាងណាពន្លឿនឲពួកគាត់ត្រូវមានអត្តសញ្ញាណបណ្ណ័សញ្ជាតិខ្មែរចំពោះអ្នកដែលគ្រប់អាយុបោះឆ្នោត។ព្រោះការបោះឆ្នោតឆ្នាំ2017_2018ខាងមុខនេះមានតែអត្តសញ្ញាណបណ្ណ័មួយគត់ដែលអាចចុះឈ្មោះបោះឆ្នោតបានគ្មានឯកសារណាអាចប្រើជំនួសបានឡើយ៕