បុរស​ចិញ្ចឹម​ឃ្មុំ​ស្នើសុំ​ឲ្យ​ពលរដ្ឋ បញ្ឈប់​មុខរបរ​កាប់​ឈើ ងាក​មក​ចិញ្ចឹម​ឃ្មុំ​វិញ អាចជួយ​ឲ្យ​ជីវភាព​របស់​ពួកគាត់​បាន​ប្រសើ​ជាងកាប់បំផ្លាញព្រៃឈើ

0

ដោយ ខេង ឧត្តម

សៀមរាប៖ មានមុខរបរជាអ្នកចិញ្ចឹមសត្វឃ្មុំតាមបែបធម្មជាតិ នៅលើភ្នំគូលេន លោកជិញ វណ្ណនី រស់នៅភូមិព្រះអង្គធំ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប បានឲ្យដឹងថា មុខរបរចិញ្ចឹមឃ្មុំ ក្រៅអំពីអាចរកចំណូលដែលអាចធ្វើឲ្យជីវភាពគាត់ល្អប្រសើរហើយនោះ មុខរបរនេះphoto_2016-07-03_20-36-49 ក៏បានរួមចំណែកយ៉ាងសំខាន់ ក្នុងការការពារព្រៃឈើផងដែរ។ប្រជាពលរដ្ឋដែលមានមុខរបរចិញ្ចឹមឃ្មុំបែបធម្មជាតិ បានអះអាងថា មុខរបររបស់គាត់បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការការពារព្រៃឈើ។លោកបានឲ្យដឹងថា យើងត្រូវការព្រៃឈើដើម្បីឲ្យឃ្មុំវាបានក្រេបលំអងផ្កា និងស្លឹករុក្ខជាតិទាំងនោះ ហើយយើងក៏ទាញយកផលពីសត្វឃ្មុំមកវិញ។ លោកវណ្ណនី ឲ្យដឹងថា លោកអាចប្រមូលផលបានពេញអំពីឃ្មុំដែលលោកចិញ្ចឹមគឺមានរយៈពេលប្រាំខែគឺពីខែមករា ដល់ខែឧសភា។ ក្នុងរយៈពេលនោះ លោកអាចរកប្រាក់បានខ្ទង់ពាន់ដុល្លាពីទឹកឃ្មុំ ដែលលោកបានចិញ្ចឹមចំនួន៥០ប្រអប់។បើទោះជាទទួលផលពីមុខរបរចិញ្ចឹមឃ្មុំយ៉ាងដូច្នេះក្តី ក្នុងនាមលោកជាអ្នកស្រលាញ់ធម្មជាតិ លោកជិញ វណ្ណនី បានទទូចសុំឲ្យប្រជាពលរដ្ឋដែលរស់នៅតំបន់ព្រៃ បញ្ឈប់មុខរបរកាប់ឈើងាកមកចិញ្ចឹមឃ្មុំវិញ ដោយលោករីករាយទទួលបង្រៀន និងជួយផ្តល់សម្ភារៈចិញ្ចឹមឃ្មុំនេះផងដែរ៕photo_2016-07-03_20-36-55 photo_2016-07-03_20-37-21 photo_2016-07-03_20-37-16 photo_2016-07-03_20-37-55 photo_2016-07-03_20-37-04 photo_2016-07-03_20-37-00