ក្រុងប៉ោយប៉ែត៖ ទីតាំលលួចលាក់ចែកចាយថ្នាំញៀន១កន្លែងនៅក្រុងប៉ោយប៉ែតត្រូវបានសម្ថកិច្ចប៉េអឹមបើកយុទ្ធនាកាបង្គ្រាបហើយនិងរឹបអូសយកបានវត្ថុតាងដូចជាថ្នាំញៀនមេតំហ្វេតាមីនទឹកកក និងថ្នាំញៀនមេតំហ្វេតាមីនគ្រាប់ចំនួន១៧៥២៣គ្រាប់ទៀតផងនិងឃាត់ខ្លួនជនសង្ស័យបានចំនួន២អ្នក ឯ២អ្នកផ្សេងទៀតរត់រួច ខណះពេលនេះកំលាំងរបស់មន្ត្រីខាងលើកំពុងធ្វើសកម្មភាពរុករកវត្ថុតាងបន្តទៀតនៅក្នុងផ្ទះជនល្មើសនោះ។
ក្នុងករណីឆែកឆេរុករកឆ្នាំញៀននោះ គឺកើតមាននៅម៉ោង១០ ១០នាទីព្រឹក ក្នុងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៤នេះ នៅក្នុងភូមិសាមគ្គីមានជ័យ សង្កាត់និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ខណះដែលមានប្រជាពលរដ្ឋល្អបានសហកាជាមួយមន្ត្រីប៉េអឹមខេត្តខាងលើដើម្បីចូលរួមសហកាភូមិឃុំមានសុវត្ថិភាពរបស់ពួកគាត់ ហើយក៏ហ៊ានចង្អុលបង្ហាញទៅសម្ថកិច្ចឲ្យចាត់ការទៅលើជនសង្ស័យដែលកំពុងធ្វើចរាចថ្នាំញៀនបែបអាណាធិបតយ្យតែម្តងទៅ។
លោកឧប បូរិន្ទ មេបញ្ជាការប៉េអឹមខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ការបង្គ្រាបរុករកថ្នាំញៀននេះគឺជាលក្ខណះទ្រង់ទ្រាយធំក្នុងនោះយើងរឹបអូសបាន ថ្នាំញៀនប្រភេទមេតំហ្វេតាមីនទឹកកចំនួន៣០ .៥៨ក្រាម និងថ្នាំញៀនមេតំហ្វេតាមីនគ្រាប់ចំនួន៨៨ថង់ ស្មើនិងទំងន់២.១គីឡូក្រាម ដែលមានចំនួន១៧៥២៣គ្រាប់ នេះគឺជាតួរលេខខ្ពស់បំផុតដែលមិន
ធ្លាប់មានក្នុងករណីបង្គ្រាប់គ្រឿងញៀនកន្លងទៅលោក ឧប បូរិន្ទ បញ្ជាក់ទៀតថា ជនសង្ស័យដែលយើងឃាត់ខ្លួនបាននោះមានឈ្មោះឆោមវុទ្ធី ហៅឆើត ភេទប្រុសអាយុ៣១ ឆ្នាំ ២ឈ្មោះថៃចិន្តា ហៅតឿ ភេទប្រុសអាយុ៣៥ឆ្នាំ ជាអ្នកដឹកជញ្ជូននិងចែកចាយ រស់នៅក្នុងភូមិកើតហេតុខាងលើនោះ ឯឈ្មោះហេងទ្រីភេទប្រុសអាយុ៤០ឆ្នាំ និងប្រពន្ធឈ្មោះឯកឆវី អាយុ២៥
ឆ្នាំ ជាអ្នកទិញលក់បន្តត្រូវបានគេចខ្លួនបាត់ដោយសុវត្ថិភាព លោកបានបន្តទៀតថា ក្នុងករណីចុះបង្គ្រាបនោះដែរកំលាំងក៏បានរឹបអូសយកបានម៉ូតូចំនួន៤គ្រឿង ទូរស័ព្ទដី៣គ្រឿង និងសំភារះផ្សេងៗមួយចំនួនទៀតហើយបន្តសកម្មភាពរុករក កន្លែងដែលជនសង្ស័យកប់គ្រឿងញៀនបន្តទៀត នៅកន្លែងកើតហេតុខាងលើនោះ តាមការចង្អុលបង្ហាញរបស់ជនសង្ស័យដែលបានឃាត់ខ្លួនរួចទៅហើយនោះ៕