ជនសង្ស័យ​ជួញដូរ កែច្នៃ ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន​ចំនួន​07​នាក់​ត្រូវបាន​បញ្ជូន​ទៅកាន់​សាលាដំបូង​ខេត្ត​ដើម្បី​ចាត់ការ​តាមច្បាប់​

0

ដោយ ខៀវ សាវ៉ុន

ខេត្តព្រះសីហនុ៖ នគរបាលស្នងការដ្ឋានខេត្តព្រះសីហនុសហការជាមួយ កំលាំងនគរបាលនៃអធិការដ្ឋានស្រុកកំពុងសិលា បានឃាត់ខ្លួន ជនសង្ស័យជួញដូរ ផលិត កែច្នៃ និងប្រើប្រាស់គ្រឿងញៀនចំនួន07នាក់ និងដកហូត គ្រឿងញៀន ម្សៅក្រាមពណ៌ស សង្ស័យជាសាធាតុphoto_2016-07-04_11-56-47ញៀន ចំនួន ០៤ កញ្ចប់ធំ ទម្ងន់ ៤០០ក្រាម, មួយកញ្ចប់តូចទៀតទម្ងន់ ១.៥ ក្រាម ,រថយន្ត ០២ គ្រឿង ,ទូរសព្ឌចំនួន០៥គ្រឿង,អាវុធខ្លីចំនួន០១ដើម(k54),រុក្ខជាតិសង្ស័យជាកញ្ឆាក្រៀមចំនួន០១កញ្ចប់ទម្ងន់១០១.១ក្រាម, សម្ភារៈសំរាប់កែច្នៃ,ពុម្ពសំរាប់វាយត្រា,សម្ភារៈជក់មួយចំនួននិងថ្នាំញៀនមួយចំនួនទៀតដែលជនសង្ស័យ ចាក់ចូលក្នុងបង្គន់ដើម្បីបំផ្លាញភស្ដុតាងដែល កំលាំងសមត្ថកិច្ចបានវាយបំបែកបង្គន់ចាប់យកថ្នាំដែលនៅសេសសល់បានមួយចំនួនធំថែមទៀត។ជនសង្ស័យទាំង07នាក់ដែលត្រូវបាន កំលាំងស្នងការដ្ឋាននគបាលខេត្តព្រះសីហនុធ្វើការសហការណ៍ជាមួយកំលាំងអធិការដ្ឋានស្រុកកំពុងសិលា ឃាត់ខ្លួនបានកាលពីវេលាយប់ ថ្ងៃទី.02 ខែ កក្កដា ឆ្នាំ2016 នៅចំណុចស្រុក កំពង់សិលា ខេត្តព្រះសីហនុ មានឈ្មោះ ៖1/ឈ្មោះ ប៉ាន់ សុវណ្ណាបុត្រ ភេទប្រុស អាយុ៥៥ ឆ្នាំ មុខរបរលក់ដូរ
2/ឈ្មោះ យឹម ចន្ថា ភេទស្រី អាយុ៣៥ ឆ្នាំ មុខរបរលក់ដូរ
3/ឈ្មោះ ហាស់ ចន្ថា ភេទស្រី អាយុ ៤៥ ឆ្នាំ មុខរបរ កសិករ
4/ឈ្មោះ សួស ចន្ថា ភេទ ស្រី អាយុ២៥ ឆ្នាំ មុខរបរ កសិករ
5/ឈ្មោះ ឡាយ រដ្ឋា ភេទប្រុស អាយុ ២៩ ឆ្នាំ មុខរបរ កម្មករ
6/ឈ្មោះ កែវ ង៉ូក ភេទប្រុស អាយុ១៧ ឆ្នាំ មុខរបរ សិស្ស
7/ឈ្មោះ កែវ ច័ន្ទនី ភេទស្រី អាយុ25ឆ្នាំ ។ក្នុងនោះដែរក្រៅពីជនសង្ស័យទាំង07នាក់ខាងលើក៍មានបក្ខពួកម្នាក់ទៀត ឈ្មោះកែវ លីណា ម្ចាស់ផ្ទះ បានរត់គេចខ្លួនបាត់ ក្នុងពេលកំលាំងកំពុងសំរុកចូលបង្ក្រាប ។តាមប្រភពសុំមិនបញ្ចេញឈ្មោះឲដឹងថា៖ក្រៅពីជនសង្ស័យដូចរៀបរាប់ខាងលើគឺនៅមានមេខ្លោងម្នាក់ទៀតសង្ស័យថាជាម្ចាស់កាំភ្លើងខ្លីបានរត់គេចខ្លួនខណៈកំលាងចុះបង្ក្រាប។ពេលនេះសមត្ថកិច្ចកំពុងតាមស្រាវជ្រាវដើម្បីចាប់ខ្លួនយកមកផ្តន្ទាទោសថាមច្បាប់។នៅព្រឹកព្រលឹមថ្ងៃទី04/07/2016 ជនសង្ស័យទាំង07នាក់ខាងលើត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុដើម្បីចាត់ការតាមច្បាប់។គួរបញ្ជាក់ថាករណីបង្ក្រាបគ្រឿងញៀននៅក្រុងព្រះសីហនុកន្លងមកសង្គេតឃើញថាសមត្ថកិច្ចតែងតែឲអ្នកសារពត៌មានថតរូបដើម្បីផ្សព្វផ្សាយដោយរលូន។តែករណីគ្រឿងញៀនដ៏ធំមួយនេះសមត្ថកិច្ចប៉ូលីសការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុហាក់មិនសូវសហការណ៍ជាមួយអ្នកសារពត៌មានឡើយដោយបានរុញឱ្យទៅរកពត៌មាន(ទាំងរបាយការណ៍និងរូបភាព)ពីភ្នាក់ងារសារពត៌មួយក្រុមដែលស្និទនឹងសមត្ថកិច្ចប៉ូលីសទៅវិញខណៈពេលដែលក្រុមអ្នកសារពត៌មានជាច្រើននាក់ទៀតបានទៅសុំថតរូបភាពជនសង្ស័យនិងរបាយការណ៍។បញ្ហានេះបានធ្វើឱ្យមានការសង្ស័យថាហាក់ដូចជាមានការលាក់បាំងអ្វីម្យ៉ាងជុំវិញករណីគ្រឿងញៀនទ្រង់ទ្រាយធំមួយនេះ។តែយ៉ាងណាជុំវិញករណីនេះយើងរងចាំមើលបន្តទៀតថា”តើសមត្ថកិច្ចពាក់ពន្ធ័នឹងចាត់ការតាមស្រាវជ្រាវចាប់មេខ្លោងគ្រឿងញៀននេះបានដែរទេនាពេលខាងមុខនេះ ?photo_2016-07-04_11-56-45 photo_2016-07-04_11-57-43 photo_2016-07-04_11-57-39 photo_2016-07-04_11-57-29 photo_2016-07-04_11-57-00 photo_2016-07-04_11-56-55 photo_2016-07-04_11-56-51 photo_2016-07-04_11-56-35 photo_2016-07-04_11-56-41