ប្រទះឃើញ​គំន​ឈើ​ជាច្រើន​កំណាត់​នៅក្នុង​ដី​សម្បទាន​សេដ្ឋកិច្ច​ក្រុម​ហ៊​ន​៧២ ម៉ែន​សារុន​

0

ដោយ យក្ខឡោម

ខេត្តរតនគិរី៖ ឈើសុក្រំជាច្រើនកំណាត់ដែលឈ្មួញកាប់ចេញពីតំបន់ព្រៃសហគមន៍នឹងដែនជំម្រកសត្វព្រៃលំផាត់ដឹកតាមគោយន្តកែឆ្នៃតែត្រូវបែកការបានបែនឈើទំលាក់ចោលនៅក្នុងដីសម្បទានមួយកន្លែងស្ថិតក្នុងភូមិស៊ូស ឃុំយ៉ាទុង ស្រុកអូរយ៉ាដាវ ខេត្តរតនគិរីphoto_2016-07-04_12-14-14    ប្រជាពលរដ្ឋនៅភូមិខាងលើបានរាយការណ៍មកអ្នកសារព័ត៌មានថាមានរថយន្តកែច្នៃចំនួន៤គ្រឿងបានដឹកឈើនាំចេញទៅប្រទេសវៀតណាមទាំងយប់តែត្រូវបែកការដោយសារអ្នកសារព័ត៌មានសុំកិច្ចសហការពីមន្ត្រីជំនាញពាក់ព័ន្ធនៅព្រឹកថ្ងៃទី២ ខែកក្កដាឆ្នាំ២០១៦នេះមានរថយន្តកែច្នៃកំពុងដឹកឈើនាំចេញទៅប្រទេសវៀតណាមតាមច្រកប៉ុស្ថ៍នគបាលការពារព្រំដែនលេខ៧០៥ អូរថ្ម ។ខណ:នោះម្ចាស់គោយន្តក៍បានបែនឈើទំលាក់ចោលទៅវិញយ៉ាងតក់ក្រហល់ដូចជាដឹងសភាពការជាមុនហើយក៍បើគោយន្តគេចទៅបាត់បន្សល់ទុកនៅតែឈើស្រសៗចំនួន១១៦ដុំមានមុខកាត់ឡាំងបួនជ្រុង៣០x៤០ប្រវែង៣ទៅ៤ម៉ែត្រនៅក្នុងដីសម្បទានសេដ្ឋកិច្ចក្រុមហ៊ុន៧២ម៉ែនសារុនស្ថិតក្នុងភូមិស៊ូសឃុំយ៉ាទុងស្រុកអូរយាដាវខេត្តរតនគិរី។ តាមប្រភពច្បាប់ការបានឲ្យដឹងថាមានក្រុមឈ្មួញចំនួន៤នាក់ទី១ឈ្មោះអាធីន ភេទប្រុស ទី២ឈ្មោះអាម៉ៅ ភេទប្រុស ទី៣ឈ្មោះ អាទី ភេទប្រុស ទី៤ឈ្មោះអាម៉ាប់ភេទប្រុសឈ្មួញដុះស្លែទាំង៤នាក់ដែលជាប់ពាក់ព័ន្ធបទល្មើសព្រៃឈើខាងលើនេះ។នៅព្រឹកថ្ងៃទី៣ ខែកក្កដាឆ្នាំ២០១៦អ្នកសារព័ត៌ទំនាក់ទំនងទៅលោកហេង រតនាស្នងការរងទទួលកិច្ចការព្រំដែនគោកហើយលោកក៍បានបញ្ជារកម្លាំងចំនួន៥នាក់ចុះមកត្រួតពិនិត្យឈើនៅក្នុងដីសម្បទានក្រុមហ៊ុន៧២ ។ចំណែកលោក នូវ ដារា ប្រធានការិយាល័យប្រឆាំងបទល្មើសនៃស្នងការដ្ឋាននគបាលខេត្តបានឲ្យដឹងនៅរសៀលថ្ងៃទី៣ខែកក្កដានេះថា ដោយសារខាងលោកខ្វះថវិការក្នុងការដឹកជញ្ជូនឈើទាំងនេះ។លោកបានបន្តទៀតថា កិច្ចការនេះលោកនឹងប្រគល់ទៅឲ្យជំនាញរដ្ខបាលព្រៃឈើចាត់ការបន្ត។ប្រជាពលរដ្ឋបានដាក់ការសង្ស័យថាមន្ត្រីជំនាញរដ្ឋបាលព្រៃឈើខេត្តមិនទាន់បានចាត់វិធានការបែបណានៅឡើយនោះទេឬមួយមិនហ៊ានបង្ក្រាបទេដឹងខ្លាចតែចុះទៅដល់គ្រាន់តែល្អមើលទៅស្រួលមិនស្រួលយប់នេះប្រហែលឈើទាំងនោះដល់ប្រទេសវៀតណាមហើយមើលទៅ៕photo_2016-07-04_12-14-17 photo_2016-07-04_12-14-09 photo_2016-07-04_12-14-02 photo_2016-07-04_12-14-20