​អគ្គនាយដ្ឋាន​រដ្ឋបាល​មូលដ្ឋាន​ក្រសួងមហាផ្ទៃ​ចុះ​ពិនិត្យ​ការដ្ឋាន​សំណង់​ក្រុមហ៊ុន​កាស៊ីណូ​ហូ​លី​ដេ​ប៉ោយប៉ែត​ដែល​សង់​រំលោភ​ដី​រដ្ឋ​មាន​ភ្លើង​ខៀវ​ពី​ឧកញ៉ា​ម្នាក់​

0

ប៉ោយប៉ែត ៖  នា​ព្រឹក​ថ្ងៃទី​២៦​ខែឧសភា​ឆ្នាំ​២០១៤​ឯកឧត្តម ឌុ​ច សុន អគ្គ​នាយ​នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល​មូលដ្ឋាន​ក្រសួងមហាផ្ទៃ​រួមជាមួយ​មន្ត្រី​អាជ្ញាធរ​ថ្នាក់មូលដ្ឋាន​ជាច្រើនរូប​ទៀត​ក្នុង​ការចុះពិនិត្យ​ការដ្ឋាន​របស់​ក្រុមហ៊ុន​កាស៊ីណូ ហូ​លី​ដេ​ប៉ោយប៉ែត ។​

បន្ទាប់ពី​ក្រុមហ៊ុន​មួយ​នេះ​បាន​សាងសង់​អាគារ​របស់ខ្លួន​ប៉ះពាល់​ដី​រដ្ឋ ហើយ​ជាមួយគ្នានេះដែរ សំណង់​អាគារ​ដែលជា​ចំណងដៃ របស់​ធានា​គារ​អភិវឌ្ឍ​ន៏​អាស៊ី ក៏​ត្រូវបាន​ក្រុមហ៊ុន​កាស៊ីណូ​ហូ​លី​ដេ​ខាងលើ​បុកគ្រឹះ​ប៉ះចំ​ផ្នែក​នៃ​ជណ្តើរ​បង្ក​ឲ្យ​ខូចខាត​យ៉ាងដំណំ​បញ្ហា​នេះ​មិន​ត្រូវបាន​មន្ត្រី​ថ្នាក់ក្រោម​ជាតិ​មានប្រតិកម្ម​អ្វី​ឡើយ ។​ ​បន្ទាប់ពី​ឯកឧត្តម ឌុ​ច សុន បាន​បើក​ប្លងគោល​គឺ​ឃើញថា​៖​

ភាគី​ខាង​ក្រុមហ៊ុន​ពិតជា​បាន​រំលោភ​ចូល​ជ្រៅ​មក​លើដី​រដ្ឋ​ជាមួយគ្នានេះដែរ ឯកឧត្តម​បាន​ព្រមាន លោក ឧកញ៉ា ហង្ស ស៊ីផា ដែលជា​ភាគី​តំណាង​ឲ្យ​ក្រុមហ៊ុន​កាស៊ីណូ​ហូ​លី​ដេ ថា ពិតជា​ថ្លើមពាស់មេឃ​ហាន​លូកដៃ​វាយបំផ្លាញ​ទ្រព្យសម្បត្តិរ​បស់​រដ្ឋ​បញ្ហា​នេះ​នឹងមាន​ទោសទណ្ឌ​ផងដែរ​បើ​ពិនិត្យ​លើ​ដំណើររឿង ។ យ៉ាងណាក៏ដោយ បើទោះបីជា​កំដៅ​បាន​ដុត​ឲ្យ​រោល​ម្តេចក្តី​សម្រាប់ លោក ឧកញ៉ា ហង្ស ស៊ីផា ហាក់​មិន​ព្រឺព្រួច​សូម្បីតែ​រោមជើង​នោះទេ​ព្រោះ​លោក ឧកញ៉ា​ម្នាក់នេះ​ក៏​ធ្លាប់​មានរឿង​ចំ​រោង​ចំរាស់​មិនតិច​ដែរ​ពាក់​ព​ន្ធ័​បញ្ហាដីធ្លី​នាពេល​កន្លងមក​នៅក្នុង​ខេត្តបន្ទាយមានជ័យ​នេះ​។

ជាថ្មី​ម្តងទៀត​ឯកឧត្តម​បាន​សុំ​ឲ្យ​ភាគី​ខាង​ក្រុមហ៊ុន​កាស៊ីណូ​ផ្អាក​ការសាងសង់​សំណង់​ចំណុច​ដែល​ក្រុមហ៊ុន​បាន​រំលោភ​ចូល​លើដី​រដ្ឋ​ផងដែរ ។​ពាក់​ព​ន្ធ័​និង​ការ​គំរាម​ពី​ឯកឧត្តម ឌុ​ច សុន ចំពោះ លោក ហង្ស ស៊ីផា មិន​ហ៊ាន​ហើប​មុខ​ចំពោះ​មហាជន​ឡើយ​ជាងនេះទៅទៀត លោក​ឧកញ៉ា បានត្រឹមតែ​ធើ្វ​ភ្នែក​ម៉ក់ៗ​ដូច​សុនខ​ន៏​ទ​ល័​ច្រក​យ៉ាង​ដូច្នោះ​ដែរ​ព្រោះ​ខ្លួន​មាន​កំហុស​ធ្ងន់ធ្ងរ​ករណី​បំផ្លាញ​អាគារ​របស់​រដ្ឋ ។

បន្ទាប់​ព្រមាន​លោក ឧកញ៉ា ហង្ស ស៊ីផា រួចមក​ក្រុមការងារ​បាន​ចុះ​ពិនិត្យ​ដី​នៅ​ខាងកើត​ប្រាសាទ​កំពូល​បី ដែល​សព្វថ្ងៃនេះ​ត្រូវបាន​លោក ឧកញ៉ា កុក​អាន ប្រធាន​ក្រុមហ៊ុន កាស៊ីណូ ហ្គោល​ឌិន​ក្រោ​ន​កំពុងតែ​អាស្រ័យ​ផល​លើ​នោះ​យ៉ាង​ត្រជាក់​មេជើង ប៉ុន្តែ​ភាគី​តំណាង​រដ្ឋាភិបាល​បានសម្រេច​ថា នឹង​កសាង​អគារ​ប៉ុស្តិ៍​រដ្ឋបាល​ថ្មី​បន្ថែមទៀត​នៅ​ច្រកទ្វារ​អន្តរជាតិ​នេះ ចំណែក​សំណង់​អាគារ​ចាស់ៗ​ដែល​នៅ​ជិត​និង​រង្វង់​មូល​នោះ​នឹងត្រូវ​រុះរើ​ចេញ​ទាំងអស់ ។ ​

គេ​សង្ឃឹមថា​៖​បន្ទាប់ពី​បាន​អាគារ​ថ្មី​បន្ថែម​នៅ​ច្រកទ្វារ​អន្តរជាតិ​មួយ​នេះ​នឹងមាន​សោភ័ណភាព​ល្អប្រសើ​ជាង​មុន​ហើយ​កម្លាំង​សមត្ថកិច្ច​នគរបាល​អ​ន្តោ​ប្រវេ​ស​ន៏​ខាង​កម្ពុជា​ក៏​អាច​បង្កើន​សន្តិសុខ​ជាតិ​បាន​ខ្ពស់​ជូន​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​ផងដែរ ។ h h1 g2