ខេត្តមណ្ឌលគិរីៈវិហាគ្រឹស្ទសាសនារបស់កូរ៉េមួយកន្លែងនៅមណ្ឌលគិរីត្រូវបានអាជ្ញាធរ ក្រុងសែនមនោរម្យ សហការជាមួយមន្ត្រីមន្ទីរធម្មការខេត្តធ្វើការបញ្ឈប់សកម្មភាពទាំងស្រុងដោយសារសកម្មភាពទាំងនេះពុំមានច្បាប់ទំលាប់ និងកំពុង
រំលោភច្បាប់របស់ព្រះរាជាណាចក្តកម្ពុជា។ លោក ឡុង វិបុលអភិបាលក្រុងសែនមនោរម្យ រួមទាំងមន្ត្រីជំនាញជាច្រើនទៀត នៅព្រឹកថ្ងៃទី០៤.០៧.២០១៦នេះចុះត្រួតពិនិត្យវិហារគ្រឹស្ទសាសនារបស់ជនជាតិកូរ៉េ មួយកន្លែងសង់គ្មានច្បាប់អនុញាត្ត ដែលមានទីតាំងនៅភូមិចំការតែ សង្កាត់ស្ពានមានជ័យក្រុងសែនមនោរម្យ ឲ្យបញ្ឈប់សកម្មភាព របស់ខ្លួនជាបន្ទាន់ ព្រោះមួយនេះកំពុងមានសកម្មភាពគគ្រឹកគគ្រេងតាមបែបសាសនាឲ្យរង់ចាំច្បាប់ទំលាប់សិន។ ក្រោយពីសួរនាំពីជំនាញដល់គ្រូគង្វាលរួចមកឃើញថាវិហារនេះពិតជាមិនមានច្បាប់អនុញ្ញាត្តឡើយ ។លោកប្រធានមន្ទីរធម្មការខេត្ត លោក ទូច រស្មី បានណែនាំដល់គាត់អោយរៀបចំឯកសារច្បាប់អនុញ្ញាតិពីក្រសួងអោយបានត្រឹមត្រូវស្របតាមគតិយុទ្ធរបស់ច្បាប់រួចរាល់សិន។លោកប្រធានមន្ទីរបានស្នើរឲ្យក្រុមការសាងសង់ ផ្អាកសកម្មភាព(បិទ)មួយរយះសិនដរាបណាមានច្បាប់អនុញ្ញតិត្រឹមត្រូវទើបអាចបើកសកម្មភាពរបស់ខ្លួនជាធម្មតាឡើងវិញ ។ លោកបានបន្តថាមន្ទីរមានគម្រោងចុះត្រួតពិនិត្យឡើងវិញចំពោះវិហារឬស្នាក់ការទាំងឡាយណាដែលធ្វើសកម្មភាពសាសនា គ្មានច្បាប់អនុញ្ញាត្ត ឬមានហើយតែហួសសុពលភាព។លោកប្រធានមន្ទីរធម្មការសាសនាខេត្តបានលើកឡើងថា ជាធម្មតាទេរឿងសាសនាណាក៍ដូចសាសនាដែរសំដៅទៅធ្វើការអប់រំមនុស្សគ្រប់រូបឲ្យប្រព្រឹតនូវអំពើរល្អតែសំខាន់បំផុតនោះគឺការគោរពច្បាប់របស់ព្រះរាជាណាចក្រកម្ពុជា។លោក ឡុង វិបុលអភិបាលក្រុងសែនមនោរម្យបានឲ្យដឹងថាៈចំពោះវិហាគ្រឹស្ទសាសនារបស់កូរ៉េ កំពុងសាសង់នៅទីតាំងខាងលើអត់ច្បាប់នោះក្រុងទុកវេលាចំនួន10ថ្ងៃទៀតដើម្បីបំពេញឯកសារច្បាប់ឲ្យបានត្រឹមត្រូវហើយសិនទើបដំណើរការសកម្មភាពរបស់ខ្លួនជាធម្មតា ជាពិសេសអង្គភាពសាម៉ីត្រូវធ្វើការទំនាក់ទំនងជាមួយមន្ទីរធម្មការខេត្តអោយបានរលូនផងដែរ។ទាក់ទងទៅនិងសំណង់អត់ច្បាប់ខាងលើនេះអ្នកយកព័ត៌មានយើងមិនអាចសុំការបំភ្លឺពីលោក ឈឹម កាន ប្រធានមន្ទីររៀបចំនគរដែនដីរូបណីកម្មនិងសំណង់ខេត្តបានទេ៕