​រថយន្តក្រុង​ប្រាស់ដេក​ទៅក្នុង​ហាវ​ថ្នល់​របួស​មនុស្ស​ប្រុស​ស្រី​៣៧​នាក់​នៅ​ស្រុក​ស្វាយជ្រំ​៖​នុត​នាង​

0

ខេត្តស្វាយរៀង៖មានគ្រោះថ្នាក់ចរាចរណ៍មួយដ៏អាក្រក់បណ្តាលឲ្យមនុស្សស្រីប្រុសចំនួន៣៧នាក់រងរបួសធ្ងន់ស្រាលមូលហេតុអ្នកបើកបរងងួយដេកងោកមួយភាំងធ្វើឲ្យរេចង្កូតធ្លាក់ពីលើថ្នល់ជាតិលេខ១ក្រឡាប់ផ្ងាជើងបណ្តាលឲ្យអ្នកធ្វើដំណើរក្នុងរថយន្តរងរបួសធ្ងន់ស្រាលតែម្តង។ករណីគ្រោះថ្នាក់ចរាចរណ៏ដ៏អាក្រក់នេះបានកើតឡើងកាលពីវេលាម៉ោង១១និង១៥នាទីព្រឹកថ្ងៃទី៤កក្កដា២០១៦នៅលើកំណាត់ផ្លូវជាតិលេង១ត្រង់ចំណុចភូមិតា ប៉ ឃុំតាសួសស្រុកស្វាយជ្រំ។មុនពេលកើតហេតុគេឃើញរថយន្តម៉ាកហ៊ីយិនដាយពណ័ក្រហមមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ3A3371
របស់ក្រុមហ៊ុនមេគង់អ៊ិចសប្រេសបើកបរពីទឹសខាងលិចមកទឹសខាងកើតយ៉ាងលឿនលុះមកដល់ចំណុចកើតហេតុខាងលើក៏រេចង្កូតធ្លាក់ពីលើថ្នល់ក្រឡាប់ផ្ងាជើងចូលហាវថ្នល់តែម្តងបណ្តាលឲ្យអ្នកធ្វើដំណើនៅក្នុងរថយន្តរងរបួសធ្ងន់៥នាក់ស្រាលចំនួន៣២នាក់ក្នុងនោះជនបរទេស២៣នាក់។បន្ទាប់សមត្ថកិច្ចបានហៅរថយន្តសាមុយដឹកជនរងគ្រោះទៅមន្ទីរពេទ្យ
ឯកជនក្នុងខេត្តស្វាយរៀងដើម្បីសង្គ្រោះ។ក្រោយពីលាងនិងរុមរបួសរួចមកអ្នករបួសស្រាលៗត្រូវក្រុមហ៊ុនយករថយន្តមកផ្ទេរដឹកទៅក្រុងបាវិតនិងផ្ទេររថយន្តបន្តទៅប្រទេសវៀតណាមរីឯអ្នករបួសធ្ងន់៥នាក់ក៏ត្រូវបញ្ជូនទៅប្រទេសវៀតណាមដែរ។photo_2016-08-03_17-01-39 photo_2016-08-03_17-01-34 photo_2016-08-03_17-01-31
បើតាមសមត្ថកិច្ចនគបាលស្រុកស្វាយជ្រំបានឲ្យដឹងថា រថយន្តដែលក្រឡាប់នេះជារបស់ក្រុមហ៊ុនមេគង់អ៊ិចសប្រេស គឺដឹកអ្នកដំណើរជាភ្ញៀវទេសចរណ៍ចំនួន៣៧នាក់ក្នុងនោះមានជនបរទេសបែកអឺរ៉ុប២៣នាក់ជនជាតិខ្មែរ១៤នាក់។ធ្វើដំណើរចេញពីរាជធានីភ្នំពេញឆ្ពោះទៅប្រទេសវៀតណាម ក៏ប៉ុន្តែពេលមកដល់ចំណុចកើតហេតុខាងលើអ្នកបើកបររថយន្តងងុយដេកងោកក៏រេចង្កូតធ្លាក់ផ្លូវក្រឡាប់ផ្ងាជើងតែម្តងតែសំណាងល្អ គ្មានមនុស្សស្លាប់ទេ។របួសធ្ងន់៥នាក់ស្រាល៣២នាក់
ក្នុងនោះអ្នករបួសធ្ងន់ពួកគាត់ដេកលក់នៅខាងក្បែកញ្ចក់ពេលរថយន្តក្រឡាប់ គាត់នៅក្រោមគេ(មនុស្សនិងអីវ៉ាន់សង្កត់លើ)
ក្រោយមកអ្នកស្រុករួមជាមួយសមត្ថកិច្ចបានជួយសង្គ្រោះចេញពីររថយន្តហើយហៅរថយន្ត សាមុយមកដឹកយកទៅសង្គ្រោះនៅតាមក្លីនិកឯកជនក្នុងក្រុងស្វាយរៀងបន្ទាប់មកក្រុមហ៊ុនបានហៅរថយន្តមកផ្ទេរដឹកទៅកាន់ប្រទេសវៀតណាមបន្ត៕