តាកែវ : លោកមេបញ្ជាការយោធាសឹករងម្នាក់ក្នុងស្រុកអង្គរបូរីកំពុងរងនូវការចោទប្រកាន់ពីលោកស្រី នាង សុវណ្ណារី ថាបានចាត់កូនចៅទៅឲ្យឃាត់រថយន្តដឹកឈើស្របច្បាប់របស់លោកស្រីកាលពីពេលថ្មីៗនេះហើយបើមិនធ្វើការចរចារទេគឺមិនឲ្យដឹកឈើយកទៅចរាចរណ៍នោះទេ។
បើតាមការអះអាងពីលោកស្រី នាង សុវណ្ណារី ដែលជាម្ចាស់ឈើបានឲ្យដឹងថា ឈើដែលលោកស្រីដឹកមកក្នុងស្រុអង្គរបូរីនេះ គឺជាប្រភេទឈើលេខ០២ហើយត្រូវបានដឹកមកពីភ្នំពេញ និងត្រូវយកទៅឲ្យប្រជាពលរដ្ឋនៅស្រុកអង្គរបូរីដែលរស់នៅតាមដងស្ទឹងដើម្បីធ្វើត្រើងចិញ្ចឹមត្រីជាលក្ចណះគ្រួសារ លុះមកដល់ទឹកដីស្រុកអង្គរបូរីមិនទាំងបានបែកចែកឲ្យពលរដ្ឋផងក៏ត្រូវលោកមេបញ្ជាការយោធាសឹករងស្រុកចាប់និងបានចោទថាដឹកឈើខុសច្បាប់ហើយតម្រូវឲ្យបង់លុយចំនួន១៦០០ដុល្លាជាថ្នូរនិងការដោះលែង។ លោកស្រីបន្តទៀតថា ករណីចាប់រថយន្តដឹកឈើរបស់លោកស្រីហើយចោទថាខុសច្បាប់នេះគឺស្ថិតនៅភូមិកំពង់ហ្លូង ឃុំអង្គរបូរី ស្រុកអង្គរបូរី ខេត្តតាកែវ កាលពីថ្ងីទី០២ ខែកក្កដា ឆ្នាំ២០១៦កន្លងទៅនេះ ក្រោមបញ្ជាពីលោក អ៊ូច យី មេបញ្ជាការយោធាសឹករងស្រុកអង្គរបូរី ដោយបានប្រើប្រាស់កម្លាំងយោធា០៦នាក់ផ្សេងទៀតមកឃាតរថយន្តកូរេដឹកឈើ០២គ្រឿងរបស់គាត់ ហើយតម្រូវឲ្យបង់លុយទើបដោះលែង។ពេលនោះលោកស្រីដែលជាម្ចាស់ឈើក៏បានយល់ព្រមបង់លុយចំនួន១៦០០ដុល្លាតាមបញ្ជាទៅឲ្យឈ្មោះ គឹម ហាន ដែលត្រូវជាកូនចៅលោកអ៊ូច យី ។ ជុំវិញូការចោទប្រកាន់ខាងលើ លោក អ៊ូច យី បានឲ្យដឹងថា លោកពិតជាបានប្រើប្រាស់កម្លាំង០៦នាក់ធ្វើការឃាត់រថយន្តដឹកឈើខាងលើមែន តែលោកធ្វើតាមបញ្ជាពីមេបញ្ជាការយោធាខេត្តតាកែវដែរ ហើយចំពោះករណីកូនចៅលោកជំរិតទាលុយនោះទុកឲ្យអ្នកទទួលលុយនោះជាអ្នកទទួលខុសត្រូវចំពោះមុខច្បាប់ដោយខ្លួនឯងទៅ។
ក្រោយពីប្រគាល់លុយជួនកម្លាំងយោធាពីបទចោទថាដឹកឈើខុសច្បាប់របស់លោកស្រីនាង សុវណ្ណារី រួចមក លោកស្រីមានកាខកចិត្តយ៉ាងខ្លាំង ព្រោះថាឈើដែលដឹកមកនេះជាប្រភេទឈើលេខ០២ ហើយត្រូវយកមកឲ្យប្រជាពលរដ្ឋដែលរស់នៅតាមដងស្ទឹងក្នុងស្រុកអង្គរបូរីដើម្បីធ្វើត្រើងចិញ្ចឹមត្រីតាមដងស្ទឹង ហើយពេលបានផលលោកស្រីនិងទទួលទិញត្រីទាំងអស់ពីប្រជាពលរដ្ឋយកទៅលកបន្តវិញនៅលើទីផ្សារដើម្បីបានជាប្រាក់ចំណូលខ្ពស់ជូនប្រជាពលរដ្ឋក្រីក្រមិនគូរលោកស្រីត្រូវជួបនូវបញ្ហាថាបានដឹកឈើខុសច្បាប់និងត្រូវបានផាក់ពិន័យយ៉ាងដូច្នេះសោះ៕