​ស្ត្រី​ស្រវឹងខួប ចុះ​ដក​ព្រលឹត​ដើម្បី​លក់​ចិញ្ចឹមជីវិត ត្រូវ​លង់ទឹក​ស្លាប់​

0

 

បាត់ដំបងៈ ស្ត្រីម្នាក់ដែលគេដឹងថាជាមនុស្សញៀនស្រា បានលង់ទឹកស្លាប់នៅក្នុងស្រះ
មួយកន្លែង ដែលបង្កអោយមានការភ្ញាក់ផ្អើល ខណៈដែលស្ត្រីរូបនេះបានចុះទៅដក
ដើមព្រលឹត ហើយបានទន់ជើងលង់ក្នុងទឹកស្រះនោះស្លាប់តែម្តង ។ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី ២ ខែកក្កដា ឆ្នាំ២០១៦ វេលាម៉ោង ៥
និង១៥នាទីល្ងាច ត្រង់ចំនុចស្រះទឹកមួយកន្លែងក្នុងតំបន់កូនភ្នំ៣២ ស្ថិតក្នុងភូមិ
កូនភ្នំខាងជើង ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង ដៃលនៅទីនោះសំបូរ
ដោយដើមព្រលឹតដុះព្រោងព្រាត ។យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានអោយដឹងថា ស្ត្រីដៃលលង់ក្នុងទឹកស្រះស្លាប់នេះមានឈ្មោះ ភាស់ អាយុ៣៥ឆ្នាំ ស្នាក់នៅបណ្តោះអាសន្នក្នុងភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ដោយស្ត្រីរូបនេះជាមនុស្សចូលចិត្តផឹកស្រាជាប់ជាប្រចាំ ។image2 image1

ប្រភពដដែលបានបន្តថា ជារៀងរាល់ថ្ងៃគឺគេតែងតែដើរតាមវាលស្រែ ឬតាមបឹងបួរ
ដើម្បបេះបន្លែ និងដកព្រលឹតយកទៅលក់ដើម្បីចិញ្ចឹមជីវិតផង និងផឹកស្រាផង ប៉ុន្តែ
នៅមុនពេលកើតហេតុគឺគេបានឃើញស្ត្រីរូបនេះផឹកស្រាអស់ក្រែលដែរហើយ ទើបគេបាន
ចេញទៅរកដកព្រលឹត រហូតដល់ពេលកើតហេតុទើបមានការភ្ញាក់ផ្អើល ដោយសារតែ
គេបានប្រទះឃើញស្ត្រីរងគ្រោះបានលង់ក្នុងទឹកស្រះស្លាប់បាត់ទៅហើយ ។

ក្រោយពេលកើតហេតុគឺក្រោយពេលដែលកំលាំងជំនាញបានធ្វើការត្រួតពិនិត្យទៅលើសព
ដោយយល់ងាមិនមានពាក់ព័ន្ធនឹងករណីឃាតកម្មទេនោះ ទើបសមត្ថកិច្ចបានយកសព ទៅដំកល់ទុកនៅវត្ត អូរជុំ រង់ចាំក្រែងមានសាច់ញាតិមកទទួលយកទៅធ្វើបុណ្យ ៕