​ប្រទះឃើញ​សាកសព​បុរស​ម្នាក់​អណ្តែត​ទឹក​ជិត​ស្ពាន​មេគង្គ​មិន​ស្គាល់​អត្តសញ្ញាណ​

0

ស្ទឹងត្រែង៖បុរសម្នាក់ត្រូវបានអ្នកនេសាទត្រីប្រទះឃើញអណ្តែតទឹកទន្លេមេគង្គជិតស្ពានមេគង្គ ដែលគេសង្ស័យថាអាចជាករណី អត្តឃាតលោតទឹកសម្លាប់ខ្លួន និងជាមនុស្សវិកលច្ចរឹក ដោយនៅលើខ្លួនសពមានស្នាកស្នាមអ្វី ថាជាករណីឃាតកម្មនោះទេ។
សាកសពបុរសខាងលើ ត្រូវបានគេប្រទះឃើញអណ្តែតទឹកកាលពីវេលាម៉ោង១៦និង៣០នាទីល្ងាចថ្ងៃអាទិត្យ ទី៤ខែកក្កដាឆ្នាំ២០១៦ត្រង់ចំណុចជិតស្ពានមេគង្គ ស្ថិតក្នុងភូមិបាចុង សង្កាត់ព្រះបាទ ក្រុង-ខេត្តស្ទឹងត្រែង។
លោកឧត្តមសេនីយ៍ត្រីហម ប៊ុនធែលស្នងការរងទទួលផែនកណ្តាលយុត្តិធមិ៍បានឱ្យដឹងថាសាកសពនេះមិនត្រូវបានគេស្គាល់អត្តសញ្ញាណដឹងថានៅទីណានោះទេ។ សពត្រូវបានប្រជាពលរដ្ឋជាអ្នកនេសាទប្រទះឃើញអណ្តែតទឹកផ្កាប់មុខក្នុងដងទន្លេមេគង្គ នៅត្រង់ចំណុចជិតស្ពានមេគង្គ។13608272_1703504306580699_1010554043_n 13608136_1703504496580680_610853602_n 13576334_1703504323247364_1732692619_n
លោកឧត្តមសេនីយ៍ត្រីបានបន្តឱ្យដឹងទៀតថាសាកសពមានវ័យប្រមាណជាជាង៥០ឆ្នាំមានកំពស់ប្រហែល១ម៉ែត្រ៦០ សប្បុសស្លៀកលីអូបីជាន់ ខោជើងវែងពណិ៍ខ្មៅ អាវយឹតពណិ៍ខៀវ មានកាបូបនិងមានលុយប្រហែលដប់ម៉ឺនរៀល និងមិនមានអ្វីសម្គាល់ អត្តសញ្ញាណដឹងថាមានទីលំនៅទីនៅណានោះទេ?។ លោបន្តថាក្រោយពីប្រជាពលរដ្ឋប្រទះឃើញសាកសពអណ្តែតទឹក ពួកគេបានយកខ្សែចងកទុក និងបានរាយការណ៍ទៅលោក ហើយលោកបានដឹកនាំកម្លាំងចុះពិនិត្យមើល ថាករណីស្លាប់នេះមកពីមូលហេតុអី។
លោកវរៈសេនីយ៍ឯកអ៊ុក មឿនប្រធានការិយាល័យបច្ចេកទេសវិទ្យសាស្ត្រស្នងការដ្ឋាននគរបានខេត្តបានបញ្ជាក់ថាក្រោយពីយើងធ្វើកោសល្យវិច្ច័យទៅលើដងខ្លួនសព រកឃើញថាពុំមានស្នាកស្នាមអ្វីពាក់ព័ន្ធក្នុងករណីឃាតកម្មនោះទេ គឺស្លាប់ដោយសារលុងទឹកស្លាប់។សាកសពដោយពុំស្គាល់អត្តសញ្ញាណ ត្រូវបានលោកជា ពេជព្រះរាជអាជ្ញាសាលាដំបូងខេត្ត បញ្ជាឱ្យសមត្ថកិច្ច រៀបចំបញ្ចុះដើម្បីធ្វើការផ្សព្វផ្សាយ ពីអត្តសញ្ញាណជនរងគ្រោះ ដើម្បីរកសាច់ញ្ញាតិឱ្យយកទៅធ្វើបុណ្យ ទៅតាមប្រពៃណី៕