ខេត្តកែប ព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៦ ក្រុមប្រឹក្សាខេត្តកែប បានបើកកិច្ចប្រជុំក្រុមសាមញ្ញលើកទី២៣ របស់ក្រុមប្រឹក្សា អាណត្តិទី២ ក្រោមអធិបតីភាពឯកឧត្តម សំ សារីន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម កែន សត្ថា អភិបាល នៃគណៈអភិបាលខេត្ត ដើម្បីពិនិត្យ សម្រេចលើរបៀបវារៈមួយចំនួនដូចខាងក្រោម ពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញលើកទី២៤ របស់ក្រុមប្រឹក្សាខេត្តអាណត្តិទី២
– របាយការណ៍ ស្តីពីសកម្មភាពសំខាន់ៗ ដែលបានអនុវត្តដោយគណៈអភិបាលខេត្ត ក្នុងចន្លោះកិច្ចប្រជុំសាមញលើកទី២៤ ដល់កិច្ចប្រជុំសាមញលើកទី២៥ របស់ដ្ឋបាលខេត្ត ។
– ពិនិត្យ និងអនុម័តសេចក្តីព្រាងបូកសរុបលទ្ធផលការងារប្រចាំខែឧសភា និងលើកទិសដៅការងារខែបន្ទាប់របស់រដ្ឋបាលខេត្ត ។
– ពិនិត្យ និងអនុម័តលើសេចក្តីព្រាងប្រតិទិនកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាខេត្តកែប អាណត្តិទី២ សម្រាប់រយៈពេលដប់ពីរ (១២)ខែ ចាប់ពីកិច្ចប្រជុំសាមញ្ញលើកទី២៦ តទៅ ។
– ពិនិត្យ និងអនុម័តលើសេចក្តីព្រាងលទ្ធផលនៃការប៉ានប្រម៉ានសមត្ថភាព ស្ថាបន និងផែនការអន្តរាគមន៍ ។
– ផ្សេងៗ