ខេត្តស្វាយរៀង៖លោកជំទាវម៉ែនសំអនឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា_ព្រឹទ្ធសភានិងអធិការកិច្ចបានអញ្ជើញដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្ដេចតេជោសហការជាមួយអង្គការone to one ចុះពិនិត្យនិងព្យាបាលជំងឹដោយអត់គិតថ្លៃជូនប្រជាពលរដ្ឋរយៈពេល៥ថ្ងៃស្រុករំដួលកាលពីព្រឹកថ្ងៃទី៥ខែកក្កដាឆ្នាំ២០១៦ស្ថិតក្នុងបរិវេនសាលាស្រុករំដួល។ក្នុងឱកាសនោះដែរក៏មានការចូលរួមពីសំណាក់លោកជំទាវឧត្តមសេនីយ៍ឯកតុបសារ៉នអគ្គនាយករងភ័ស្តុភា ហិរញ្ញវត្ថុក្រសួងការពារជាតិដែលបានដឹកនាំក្រុមគ្រូពេទ្យស្មគ្រ័ចិត្តនិង លោកប្រធានក្រុមការងារថ្នាក់ជាតិថ្នាក់ខេត្ត.ស្រុកអាជ្ញាធរគ្រប់ថ្នាក់ពិសេសសមាជិកសមាជិការសហភាពសហពន្ធ័យុវជនកម្ពុជានិងអស់លោកឯកឧត្តមលោកលោកស្រីក្រុមការងារនិងមន្ទីពាក់ពន្ធ័ជុំវិញខេត្តផងដែរ។ក្នុងឱកាសនោះដែរលោកជំទាវម៉ែនសំអនឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា_ព្រឹទ្ធសភានិងអធិការកិច្ចក៏បានធ្វើការកោតសសើរថ្លែងអំណរគុណចំពោះ ក្រុមគ្រូពេទ្យស្ម័គ្រសម្ដេចតេជោចុះពិនិត្យនិងព្យាបាលជម្ងឺជូនប្រជាពលរដ្ឋដោយឥតថ្លៃនាថ្ងៃនេះ។លោកជំទាវ ម៉ែន សំអន មានប្រសាសន៍ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនក្រុម គ្រូពេទ្យស្ម័គ្រសម្ដេចតេជោព្រមទាំងលោកវេជ្ជបណ្ឌិតទាំងអស់ទាំងបរទេសទាំងខ្មែរដែលបានចុះមកពិនិត្យនិងព្យាបាលជំងឺដោយអត់គិតថ្លៃជូនប្រជាពលរដ្ឋយើងនៅស្រុករំដួល។លោកជំទាវម៉ែនសំអនបន្តទៀតថាសុខភាពរបស់ប្រជាពលរដ្ឋម្នាក់ៗជាគ្រឹះជាសសរទ្រូងនិងជាធាតុចូលដែលមានតំលៃមិនអាចកាត់ថ្លៃបានសំរាប់អភិវឌ្ឃប្រទេសជាតិហើយសុខភាពពិតជាមានតំលៃជាងមាសពេជ្យទៅទៀតព្រោះពលរដ្ឋមានសុខភាពល្អទើបបុគ្គលផ្ទាល់គ្រួសារនិងសង្គមជាតិមានសុភមង្គលនិងវឌ្ឃនភាព។ ដោយហេតុនេះហើយបានជារាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចអគ្គមហាសេនាតេជោហ៊ុនសែនដែលជាមគ្គុទេសដ៏ឆ្នើមបានដាក់ចេញនូវយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី១ទី២និងទី៣ដែលមានលក្ខណះប្រទាក់ក្រឡាគ្នាលើគ្រប់វិស័យដើម្បីកំណើនការងារសមធម៏និងប្រសិទ្ធភាពនៅកម្ពុជា។ទន្ទឹមនិងនោះការលើកកំពស់ការផ្ដល់សេវាសុខភាពសាធារណះជូនប្រជាពលរដ្ឋជាពិសេសជនក្រីក្រស្ត្រីនិងកុមាត្រូវបានកំណត់ក្នុងផែនការយុទ្ធសាស្ត្រសុខាភិបាល២០០៨-២០១៥ដោយជាលទ្ធផលរដ្ឋភិបាលសំរេចបានសមិទ្ធិផលដ៏ធំធេងដូចជាការបញ្ចប់សង្គ្រាមនិងទទួលបានសុខសន្តិភាពពេញលេញ។នាឳកាសនោះលោកជំទាវ ម៉ែន សំអន បានឧបត្ថម្ភថវិកាដល់គណកម្មការរៀបចំកម្មវិធីចំនួន២០០០០០០រៀលនិងក្រុមគ្រូពេទ្យស្ម័គ្រសម្ដេចតេជោចំនួន២០០០០០០រៀលផងដែរ៕