អភិបាលខេត្ត​សៀមរាប អំពាវនាវ​សូម​ឲ្យ ប្រជាពលរដ្ឋ​គ្រប់រូប​បញ្ឈប់​ការកាប់ បំផ្លាញ់​ព្រៃឈើ ដើម្បី​ចាប់យក​ដីព្រៃ​ជាបន្ទាន់

0

ខេង ឧត្តម

សៀមរាប៖ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាលនៃគណៈបាលខេត្តសៀមរាប អំពាវនាវដល់ ប្រជាពលរដ្ឋគ្រប់រូប ដែលបាននិងកំពុងបន្ត អាជីវកម្ម កាប់បំផ្លាញ់ព្រៃឈើ ដើម្បីចាប់យកដីព្រៃ សូមអោយបញ្ឈប់ជាបន្ទាន់នូវទង្វើរបស់ខ្លួន ព្រោះការធ្វើ អាជីវកម្ម ព្រៃឈើphoto_2016-07-05_15-21-39 និងជំនួញព្រៃឈើខុសច្បាប់ គឺជាបទល្មើសធ្ងន់ធ្ងរបំផុត ជាពិសេស គឺជា គ្រោះមហន្តរាយ ដល់បរិស្ថាន ធម្មជាតិ ដែលបណ្តាល មកពីការកាប់ បំផ្លាញព្រៃឈើ ចំពោះសង្គមជាតិ ។
នាព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៦នេះ ខ័ណ្ឌរដ្ឋបាលព្រៃឈើ ខេត្តសៀមរាប និង អជ្ញាធរមូលដ្ឋាន សហការ រៀបចំប្រារពពិធីបុណ្យរុក្ខទិវា ស្ថិតក្នុងភូមិ អង្គាញ់ ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប ដើម្បីបង្កើតឡើងវិញ នៅធនធានព្រៃឈើ អោយកាន់តែប្រសើរឡើង។
ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាលនៃគណៈបាលខេត្តសៀមរាប បានមានប្រសាស្ត្រ ក្នុងឪកាស ប្រពៃណី បុណ្យរុក្ខទិវា មានអត្ថន័យជ្រាលជ្រៅ សំរាប់ចលនា បំផុសស្មារតី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ និងសិស្សានុសិស្ស ទាំងអស់ អោយចេះស្រឡាញ់ព្រៃឈើ ចូលរួមដាំ និងការពារ ព្រៃឈើ ក៏ដូចជាជួយជំរុញ ផលប្រយោជន៌ ដល់ប្រជារាស្ត្រយើង ក្នុងជីវភាពរស់នៅ បង្ករបង្កើបផល កសិកម្ម និង បង្កើនសុខមាលភាព គ្រួសារ ព្រមទាំងជួយលើកស្ទួយ បរិស្ថានសង្គម ។ម្យ៉ាងវិញទៀត បុណ្យរុក្ខទិវានេះ គឺជាការដង្ហែតាម ព្រះរាជតំរិះ ដ៏ខ្ពង់ខ្ពស់របស់ ព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះបរម រតនកោដិ ជាទីគោរពសការៈដ៏ខ្ពង់ខ្ពស់ ដែលព្រះអង្គតែងតែ យកព្រះទ័យទុកដាក់ ដល់បញ្ហាព្រៃឈើ និង ការដាំដើមឈើជាអាទិភាពជាចំបង ហើយព្រះអង្គតែងតែ យាងចូលរួមជាព្រះរាជាធនតិ ឌ៏ខ្ពង់ខ្ពស់ ក្នុងពិធីបុណ្យរុក្ខទិវាជាតិ ។សកម្មភាពដ៏ឧត្តុងឧត្តមនេះ បានឆ្លុះបញ្ចាំងអោយឃើញនូវ ការចូលរួម ចំណែក យ៉ាងខ្លាំងខ្លារបស់ ប្រជាជាតិខ្មែរ ក្នុងស្មារតីជួយថែរក្សា ការពារគ្រប់គ្រង និងប្រើប្រាស់ធនធាន ព្រៃឈើជាតិ អោយមាននិរន្តរភាព៕photo_2016-07-05_15-21-55 photo_2016-07-05_15-22-14 photo_2016-07-05_15-21-45 photo_2016-07-05_15-22-17 photo_2016-07-05_15-21-18 photo_2016-07-05_15-21-13 photo_2016-07-05_15-21-05 photo_2016-07-05_15-20-55 photo_2016-07-05_15-21-00 photo_2016-07-05_15-21-26 photo_2016-07-05_15-21-49 photo_2016-07-05_15-22-00 photo_2016-07-05_15-21-34 photo_2016-07-05_15-20-50 photo_2016-07-05_15-20-44 photo_2016-07-05_15-20-25