ដោយ:ឃិន គន្ធា
បន្ទាយមានជ័យ ៖ព្រះរាជអាជ្ញានៃអយ្យការខេត្តបន្ទាយមានជ័យត្រូវបានធ្វើពីធីផ្លាស់ប្តូរ ផ្ទេរភារកិច្ចហើយនៅព្រឹកថ្ងៃទី៥កក្កដាឆ្នាំ២០១៦ នៅតុលាការខេត្ត ដោយមានលោកអង្គវង្ស វឌ្ឍនា រដ្ឋន្ត្រីក្រសួងយុត្តិធម៍និងមន្ត្រីជាន់ខ្ពស្រ់សួងនេះនិងលោកអភិបាលខេត្តបន្ទាយមានជ័យព្រមទាំងមន្ត្រីជាច្រើន។លោកផាន់ វណ្ណរ័ត្ន ព្រះរាជអាជ្ញានៃអាយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យដែលត្រូវបានផ្ទេរចេញធ្វើរបាយការណ៍ខ្លីមួយពីការងារខ្លួនកន្លងមក។
មន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៍បានអានព្រះរាជក្រឹត្យយោងព្រះរាជក្រឹត្យលេខនស/រកត/០៦១៦/៦៨៣ ចុះថ្ងៃទី២៦ ខែមិថុនាឆ្នាំ២០១៦ របស់ព្រះមហាក្សត្រដែលបានត្រាស់បង្គាប់ ផ្ទេរលោកផាន់ វណ្ណរ័ត្ន ពីព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យអោយមកបំពេញការងារនៅក្រសួងយុត្តិធម៍ និងតែងតាំងលោកមាស ច័ន្ទពិសិដ្ឋព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញមកជាជំនួស។
លោកមាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាថ្មីនៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ បានលើកពីមតិ ប្រវត្តិនិងការប្តេជ្ញាចិត្តចំនួន៥ទំព័រ ដោយអះអាងពីការខិតខំបំពេញភារកិច្ចប្រកបដោយការទទួលខុសត្រូវ ។កសួន បវរ អភិបាលខេត្តបន្ទាយមានជ័យសង្ឃឹមថា:លោកព្រះរាជ្ញាថ្មីនឹងបានចូលរួមចំណែកអនុវត្តដោះស្រាយរឿងក្តី បណ្តឹងនិងបញ្ហាចោទនានាដើម្បីធានាយុត្តិធម៍ រក្សាស្ថិរភាព សន្តុិសុខ សណ្តាប់ធ្នាប់និងសេចក្តីសុខជូនខេត្តនិងពលរដ្ឋ។
លោកអំពាវនាវអោយមន្ត្រី កងកម្លាំងនិងពលរដ្ឋផ្តល់កម្លាំងចិត្តនិងជួយសហការនឹងព្រះរាជអាជ្ញាថ្មីនេះ។តែលោកក៏សរសើរព្រះរាជអាជ្ញាចាស់ដែលក្នុងអាណត្តិលោកបានជួយខេត្តនិងពលរដ្ឋច្រើន ហើយលោកសោកស្តាយដែលលោកព្រះរាជអាជ្ញាត្រូវផ្លាស់ចេញព្រោះជារឿងធម្មតានៃកំណែទម្រង់។លោករំលឹកដែរថាកន្លងមក មានគេសុំអន្តរាគមន៍ច្រើនដែរពីរដ្ឋបាលខេត្តមកតុលាការនិងអយ្យការ តែលោកមិនធ្វើទាំងអស់ទេព្រោះខ្លាចប៉ះពាល់ឯករាជ្យភាពតុលាការ។លោកអង្គវង្ស វឌ្ឍនា រដ្ឋមន្ត្រីក្រសួងយុត្តិធម៍និយាយថា:ការផ្លាស់ប្តូរតួនាទី ភារកិច្ចមន្ត្រូីជាដំណើរការរដ្ឋបាលធម្មតានៃការកែទម្រង់ដើម្បីធានាដល់កិច្ចដំណើរការល្អ បានលទ្ធផលនិងកាន់តែប្រសើរឡើងនៃយុត្ថាធិការយុត្តិធម៍សង្គមនិងជូនសេវាកាន់តែកៀកកិតពលរដ្ឋ។លោករដ្ឋមន្ត្រីអង្គវង្ស វឌ្ឍនា ក្នុងនាមអ្នកស្នើដកនិងតែងតាំង ជាអ្នកធានាការតាមដាន ជាអាណាព្យាបាលក្រសួងសូនអំពាវនាវជាច្រើនចំណុច ក្នុងនោះសុំអោយចៅក្រម ព្រះរាជ្ញាអាជ្ញាខិតខំប្រឹងប្រែង យកចិត្តទុកដាក់គោរពតាមក្រមវិជ្ជាជីវ: មានមនសិការ មានសម្បជ្ជញ្ញ: ឧត្តមគតិក្នុងកិច្ចប្រកបការងារ។ត្រូវបង្កើនការគោរពស្រឡាញ់ ពិសេសជំនឿទុកចិត្តឡើងវិញពីមហាជន ប្រជាជនលើសេវាយុត្តិធម៍។លោករដ្ឋមន្ត្រីផ្តោតខ្លាំងលើព្រះរាជអាជ្ញា ព្រះរាជអាជ្ញារងថា :ព្រះរាជ្ញាមិនមែនជាអ្នកកាត់ក្តី តែសំខាន់ជាអ្នករកការពិត ហើយចុះជាប់ផ្ទាល់ជាមួយពលរដ្ឋតែម្តង។ដូច្នេះអ្នក្តាប់បានសំណូមពរនានារបស់មហាជន។តែចៅក្រមក៏មិនមែនអង្គុយចាំតែកាត់ក្តីយកលុយ ដោយមិនចុះស៊ីបអង្កេតខ្លួនឯងបន្ថែមលើសមត្ថកិច្ចនោះដែរ”។ពោលគឺទាំងលោកអយ្យការឡើងថ្មីនេះ ទាំងចៅក្រម ព្រះអាជ្ញា ព្រះរាអាជ្ញារង ត្រូវជម្រុញ បង្កើន ការឯកភាពសាមគ្គីភាព របស់ឈរលើស្មារតីយុត្តិធម៍។យកចិត្តទុកដាក់ត្រួតពិនិត្យបញ្ជីសំណុំរឿងកុំអោយកប់ចោលយូរ កុំអោយបាត់ កុំអត់ចាត់ការទាំងមិនត្រឹមត្រូវ។ត្រូវបណ្តុះបណ្តាលខ្លួនឯងជាប្រចាំ ហើយគោរព អនុវត្តច្បាប់គោលទាំង៣របស់តុលាការដើម្បីបង្កើនការជឿទុកចិត្តពីប្រជាជន មហាជនឡើងវិញ៕