ដោយ យក្ខឡោម
ខេត្តរតនគិរី៖ ម៉ូតូសិស្សសាលាម្នាក់កៀកម៉ោងចូលរៀនបើកបរក្នុងល្បឿនលឿនក្នុងទិសដៅពីលិចទៅកើតតាមបណ្តោយផ្លូវជាតិលេខ៧៨ ខណះមកដល់ចំណចកើតហេតុផ្លូវបែកជាបួនទល់មុខមន្ទីរឧស្សាហកម្មខេត្ត ស្តិតក្នុងភូមិជ័យជំនះសង្កាត់ឡាបានសៀកក្រុងបានលុង ក៍ត្រូវរថយន្តបុកចំយ៉ាងពេញទំហឹងបណ្តាលឲ្យផ្លោងទាំងម៉ូតូទីក្បែររបងមន្ទីរឧស្សាហកម្មខេត្តរងរបួសធ្ងន់ធ្ងរ(ខ្ចេចឆ្អឹងជើងឆ្វេង)ទាំងស្រុង។ត្រូវរថយន្តនគបាលចរាចរណ៍ផ្លូវគោកដឹកបញ្ជូនភ្លាមៗទៅកាន់មន្ទីពេព្យបង្អែកខេត្តដើម្បីសង្គ្រោះបន្ទាន់ ចំណែករថយន្តបង្ករបន្តែមល្បឿនបើករត់គេចបាត់ស្រមោលតែម្តង។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៍រន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង១នឹង១០នាទីថ្ងៃទី៥ខែកក្កដាឆ្នាំ២០១៦ តាមសាក្សីនៅកន្លែងកើតខាងលើបានឲ្យដឹងថាម៉ូតូជនរងគ្រោះម៉ាក យូដុកពណ៍ខ្មៅពាក់ស្លាកលេខភ្នំពេញ១cs.៦៨០៣ បើកបរដោយយុវសិស្សម្នាក់ឈ្មោះ យ៉ា ដានភេទប្រុសអាយុ១៦ឆ្នាំជនជាតិខ្មែរ ជាសិស្សរៀនថ្នាក់ទី៩B នៅវិទ្យាល័យសម្តេចឪសម្តេចម៉ែ នឹងមានទីលំនៅភូមិ៧មករា សង្កាត់ឡាបានសៀក។
ប្រភពបន្តថា នៅវេលាម៉ោងខាងលើឃើញម៉ូតូជនរងគ្រោះបើកបរល្បឿនលឿនលើផ្លូវអតិភាពប្រញាប់ចូលរៀនម៉ោងថ្ងៃត្រង់ តែចៃដន្យត្រូវរថយន្តបង្កម៉ាកលុចស៉ីសមិនចាំស្លាកលេខមិនស្គាល់អត្តសញ្ញណអ្នកបើកបរក្នុងទិសដៅពីជើងទៅត្បូងខ្វះការប្រុងប្រយ័ត្នត្រង់ចំណុចផ្លូវបែកជាបួន ទៅបុកចំម៉ូតូសិស្សតែម្តង។
ក្រោយពេលកើតហេតុនគបាលចរាចរណ៍ជើងគោកបានចុះមកធ្វើការវាស់វែង ហើយនាំយកម៉ូតូជនរងគ្រោះទៅរក្សាទុកនៅការិយាល័យចរាចរណ៍រងចាំដោះស្រាយជាក្រោយ ។រីឯរថយន្តបង្កសមត្តកិច្ចកំពុងដុតដៃដុតជើងស្វះស្វែងរកគ្រប់ច្រកផ្លូវដើម្បីឃាត់នឹងឲ្យចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់ចរាចរណ៍ ៕